ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិចហៅកង់បីជិះ​! ម្នាក់យកទៅបាត់​ ម្នាក់ទៀតអង្គុយលើកង់បីថាអត់ដឹងអី​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់ ត្រូវ​បាន​ម្ចាស់​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​ឃាត់ខ្លួន​យក​ទៅ​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​ថ្កូវ​ធ្វើការ​សាកសួរ បន្ទាប់​ពី​ក្រុម​ជនសង្ស័យ​២​នាក់​បាន​ហៅ​​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ជិះ ​ហើយ​ជនសង្ស័យ​ម្នាក់​​បានសុំ​ខ្ចី​ទូរស័ព្ទ​របស់​ម្ចាស់​រ៉ឺម៉ក​កង់​បី​រួច​ក៏​យកទៅ​បាត់ ដោយ​នៅសល់តែ​ជនសង្ស័យ​ម្នាក់​នៅ​កន្លែងកើតហេតុ ក៏ត្រូវ​ម្ចាស់​រ៉ឺម៉កម៉ូតូកង់បី​ឥណ្ឌា​ឃាត់ខ្លួន​​ប្រគល់​ឱ្យ​សមត្ថកិច្ច​ធ្វើការ​សាកសួរ​តែម្តង​។ ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២១ ខែមេសា…

​រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់ ត្រូវ​បាន​ម្ចាស់​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​ឃាត់ខ្លួន​យក​ទៅ​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​ថ្កូវ​ធ្វើការ​សាកសួរ បន្ទាប់​ពី​ក្រុម​ជនសង្ស័យ​២​នាក់​បាន​ហៅ​​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ជិះ ​ហើយ​ជនសង្ស័យ​ម្នាក់​​បានសុំ​ខ្ចី​ទូរស័ព្ទ​របស់​ម្ចាស់​រ៉ឺម៉ក​កង់​បី​រួច​ក៏​យកទៅ​បាត់ ដោយ​នៅសល់តែ​ជនសង្ស័យ​ម្នាក់​នៅ​កន្លែងកើតហេតុ ក៏ត្រូវ​ម្ចាស់​រ៉ឺម៉កម៉ូតូកង់បី​ឥណ្ឌា​ឃាត់ខ្លួន​​ប្រគល់​ឱ្យ​សមត្ថកិច្ច​ធ្វើការ​សាកសួរ​តែម្តង​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២០ ​នៅ​ចំណុច​ទល់មុខ​វត្ត​សន្សំ​កុសល ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្រុម​១៦ ភូមិ​២ សង្កាត់​ផ្សា​ដើម​ថ្កូវ ខណ្ឌចំការមន ។

ជន​រង​គ្រោះឈ្មោះ ប៉ាក់ ផ​ល្លី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​រត់​រ៉ឺម៉កម៉ូតូ​កង់​បី​ឥណ្ឌា ស្នាក់​នៅ​ផ្ទះ​គ្មាន​លេខ ​ក្នុង​ភូមិ​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ចំណែក​ជនសង្ស័យ​ម្នាក់​ដែល​សមត្ថកិច្ច​ឃាត់​ឈ្មោះ អឿ​ន សុភ​ក្រ័ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ស៊ី​ឈ្នួល​​បេះ​ត្រកួន ស្នាក់​នៅផ្ទះ​ជួល ម្តុំ​ព្រែក​តា​គង់​១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ​រីឯ​​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​យកទូរស័ព្ទ​របស់​ជនរងគ្រោះគេចខ្លួន​បាត់​ពួឈ្មោះ សាល ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ។

តាម​ប្រភពពី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ​គាត់​បាន​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​​ស្វែងរក​ម៉ូយ​ស្រាប់តែ​​មាន​បុរស​ជា​ជនសង្ស័យ​ចំនួន​​២​នាក់​បាន​ហៅ​គាត់​ឱ្យ​​ឌុ​ប​ចេញពី​ម្តុំ​ក្រុង​តា​ខ្មៅ​មក​ផ្សារ​ដើម​ថ្កូវ ដោយ​មិន​បាន​កំណត់​តម្លៃ​នោះ​ទេ គឺ​កំណត់​គីឡូ ។ លុះ​មក​ដល់​ចំណុច​ផ្លូវ​២៧១ ​មុខ​​វត្ត​សន្សំ​កុសល ស្រាប់តែ​​ជនសង្ស័យ​​ម្នាក់​បាន​ហៅ​ឱ្យ​​ឈប់ ហើយ​ជនសង្ស័យ​ម្នាក់​បាន​សុំ​ខ្ចី​ទូរស័ព្ទ​របស់​គាត់ ដើម្បី​តេ ​ពេលនោះ​​គាត់​ក៏​បាន​អោយ​ទូរស័ព្ទ​​ខ្ចី​ ស្រាប់តែ​ជនសង្ស័យ​​ម្នាក់​​នោះបាន​យក​ទូរស័ព្ទ​របស់គាត់​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទុក​បក្ខ​ពួក​ម្នាក់​ទៀត​នៅ​លើ​រ៉ឺម៉កម៉ូតូកង់​បី​ឥណ្ឌា បន្ទាប់មក​គាត់​​ក៏​​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អោយ​សមត្ថកិច្ច​ធ្វើការ​សាកសួរ​តែ​ម្តង ។

នៅ​ពេល​សមត្ថកិច្ច​សាកសួរ​ ជនសង្ស័យ​ម្នាក់​ខាងលើ​បាន​និយាយ​​ថា ​ខ្លួន​មិន​បាន​យក​ទូរ​ស័ព្ទ​របស់​ជន​រង​គ្រោះ​ទេ ហើយ​អ្នកដែល​​យក​​ទូរស័ព្ទ​រត់គេចខ្លួនបាត់នោះ​​គឺជា​អ្នក​ស្គាល់គ្នាតែ​ប៉ុណ្ណោះ​ ។

ក្រោយ​ពេល​សាកសួរ​រួច​ហើយ ជន​រង​គ្រោះ​មិន​បាន​ប្តឹងផ្តល់​អ្វី​នោះ​ទេ គឺ​សុំ​អោយ​សមត្ថកិច្ច​ធ្វើការ​អប់រំ ណែនាំ ហើយ​អោយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ