ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់សង្ស័យមូលហេតុ​មួយ ក្រោយភ្លើង​ឆេះផ្ទះ​​​​ក្នុងភូមិចំរើនផល២កាលពី​យប់​មិញ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ផ្ទះ​មួយ​ខ្នង​សង់​អំ​ពី​ឈើ​លើ​ ថ្ម​ក្រោម​ ត្រូវ​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅបណ្តាល​ឱ្យឆេះ​​អស់​ជាន់​ខាងលើ​ទាំងស្រុង ខណៈ​ម្ចាស់ផ្ទះ​កំពុង​តែ​សំ​រាន​លង់លក់​នៅ​ជាន់​​ខាងក្រោម ដែល​ហេតុការណ៍​នេះបង្ក​ការ​​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុ​ច​ផ្ទះ​អត់លេខ…

រាជធានីភ្នំពេញ ៖ ផ្ទះ​មួយ​ខ្នង​សង់​អំ​ពី​ឈើ​លើ​ ថ្ម​ក្រោម​ ត្រូវ​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅបណ្តាល​ឱ្យឆេះ​​អស់​ជាន់​ខាងលើ​ទាំងស្រុង ខណៈ​ម្ចាស់ផ្ទះ​កំពុង​តែ​សំ​រាន​លង់លក់​នៅ​ជាន់​​ខាងក្រោម ដែល​ហេតុការណ៍​នេះបង្ក​ការ​​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុ​ច​ផ្ទះ​អត់លេខ ស្ថិត​ក្នុង​ភូមិ​ចំរើន​ផល​២ ក្រុម​៥ ផ្លូវ​77BT4 សង្កាត់​បឹង​ទំពុន​១ ខណ្ឌមានជ័យ ។

ម្ចាស់ផ្ទះ​កើតហេតុ​​ខាងលើ​ឈ្មោះ ពុធ សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ​ជា​មន្ត្រី​សាលា​រាជធានី ​ចំណែក​ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ជាន់​ខាងលើ​ទាំងស្រុង​នោះ​មាន​ទំហំ​៦​ម៉ែត្រ​គុណ​១៥​ម៉ែត្រ ជា​ប្រភេទ​ផ្ទះ​ឈើ​លើ​ ថ្ម​ក្រោម ។

តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​បាន​អោយ​ដឹង​ថា មុនពេល​​កើតហេតុ គ្រួសារ​​របស់គាត់​មាន​គ្នា​៤​នាក់​ទាំង​កូន​ៗ​​បាន​​សម្រាក​នៅ​​ផ្ទះ​ជាន់​ក្រោម ​ចំណែក​​ជាន់​ខាងលើ​គ្មាន​មនុស្ស​នៅទេ ខណៈ​​ពួក​គាត់​​កំពុង​តែ​សំ​រាន​លង់លក់ ក៏​ស្រាប់តែ​មាន​ភ្លើង​ឆេះ​នៅ​ជាន់​ខាងលើ ​ត្រង់​ចំណុ​ចកណ្ដាល​ផ្ទះ​យ៉ាង​សន្ធោសន្ធៅ​ដោយ​ពុំ​ដឹង​មូលហេតុឡើយ ។​

តាម​ប្រភពដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​ដែរ ក៏​មានការ​ភ្ញាក់ផ្អើល​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ជិតខាង ក៏​ដូច​ជា​សាច់ញាតិ​នៅ​ជាប់​របង​ផ្ទះ​​គ្នា​បាន​ស្រែក​ឆោឡោ​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​គាត់​​ចេញ​មក​មើល​ ស្រាប់តែ​ឃើញ​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​បាត់​ទៅ​ហើយ ។ ភ្លាម​ៗ​នោះ​ដែរ​ គាត់​ក៏​បាន​នាំ​កូន​ៗ​និង​ប្រពន្ធ​ចេញពីផ្ទះ​កើតហេតុ​ទៅ​សម្រាក​នៅផ្ទះ​បងប្អូន​ជាប់​របង​គ្នា​ រួច​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ទាក់ទង​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ចេញ​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ តែ​ដោយសារ​ផ្ទះ​កើតហេតុ​ជា​ប្រភេទ​ផ្ទះ​ឈើ​លើ​ ថ្ម​ក្រោម ហើយ​ទីតាំង​ដែល​ឆេះ​គឺ​នៅ​ជាន់​លើ​សុទ្ធតែ​ជា​ឈើ​ផង​នោះ ទើប​ធ្វើ​អោយ​ភ្លើង​ងាយ​នឹង​ឆេះ​លឿន​បែប​នេះ​និង​ឆ្លង​រាលដាល​ទៅ​បង្គោល​ខ្សែភ្លើង​នៅ​ជិត​នោះ​ទៀត​ផង ។

ក្នុងហេតុការណ៍​អគ្គី​ភ័យ​​ឆាបឆេះ​ខាងលើ​នេះ​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​បង្កា​រ និង​ពន្លត់អគ្គីភ័យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​អស់​ចំនួន​១០​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ស្នងការ​រាជធានី​ភ្នំពេញ​ចំនួន​៧​គ្រឿង រថយន្ត​ពន្លត់អគ្គីភ័យ​ក្រសួងមហាផ្ទៃ​២​គ្រឿង និ​ង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ក្រុម​ហ៊ុន​ស្រា​បៀរ​ចំនួន​មួយ​គ្រឿង​។

ក្រោយ​ពេល​កើតហេតុ ផ្ទះ​មួយ​ខ្នង​​ត្រូវ​ភ្លើង​ឆេះ​​អស់​ជាន់​ខាងលើ​ស្ទើរតែ​ទាំងស្រុង រួម​ទាំង​ម៉ូតូ​ចំនួន​៦​គ្រឿង និង​សម្ភារៈ​ក្នុងផ្ទះ​ក៏ត្រូវភ្លើងឆេះទាំងស្រុង​ តែ​មិន​មាន​មនុស្សណា​ម្នាក់​​រង​របួស​ទេ ។ ចំពោះ​មូលហេតុ ដែល​បណ្ដាល​អោយ​មាន​អគ្គី​ភ័យ​នេះ​កើតឡើង ម្ចាស់ផ្ទះ​គាត់​ក៏​មិនដឹង​មូលហេតុ​ពិត​ប្រាកដដែរ​ ​តែ​​ជំហាន​ដំបូង​គាត់​សន្និដ្ឋាន​ថា បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ