ប៉ូលិស​ក្រុងភ្នំពេញ ព្រមាន​ចាប់ខ្លួន​បុគ្គល​ម្នាក់ បើ​នៅ​តែ​និយាយ​បំ​ភ្លើ​សការ​ពិត


រាជធានី​ភ្នំពេញ ៖ ក្រុម​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​បកស្រាយ​បំភ្លឺ និង​បដិសេធ​ទាំងស្រុង ចំពោះ​គណនី​ហ្វេ​សបុ​កមួយ ដែល​មានឈ្មោះ​ថា «​អធិរាជ មហា​សាច់​» ដែល​បាន​ធ្វើការ​ឡាយ​វី​ដេ​អូ​ បំ​ភ្លើ​ស ខុស​ពី​ការ​ពិត​ទាំងស្រុង ក្នុង​គោលបំណង​បង្ខូច​កិត្តិយស​របស់​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន ។

ក្រុម​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បញ្ជាក់​ថា មិន​ដូច​អ្វី​ដែល​ហ្វេ​ស​បុក​ឈ្មោះ អធិរាជ​មហា​សាច់ ដែល​បាន​ចុះ​ផ្សាយ​ថា សមត្ថកិច្ច​ចាប់​តែ​អ្នក​ប្រើប្រាស់ ចាប់​តែ​អ្នកទិញ មិន​ចាប់​អ្នកលក់​…​។

ជា​ពិសេស​ការ​ផុស​របស់​ហ្វេ​ស​បុក​ឈ្មោះ អធិរាជ​មហា​សាច់ នេះ គឺ​ផ្តើម​ចេញ ពី​សមត្ថកិច្ច​ធ្វើការ​ចាប់​ឃាត់ខ្លួន​អ្នកកាសែត​ម្នាក់ រហ័ស​នាម «​ខ្លា ស​» ជាមួយ​និង​ភស្តុ​តាង​គ្រឿងញៀន​មួយ​កញ្ចប់​នៅ​ក្នុង​កាបូប ហើយ​អ្នកកាសែត​នោះ ក៏​បាន​សារភាព​ថា​ខ្លួន​បាន​ប្រើ​ក្មេង​ម្នាក់​ទៅ​ទិញ​មែន ទើប​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ដើម្បី​យក​មក​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ។

បើ​បុគ្គល​រូប​នេះ នៅ​តែ​និយាយ​បំ​ភ្លើ​ស ដោយ​មើលងាយ​មក​លើ​ក្រសួងមហាផ្ទៃ សមត្ថកិច្ច​ពាក់ព័ន្ធ​ដោយ​គ្មាន​ការ​ពិត​ទៀត​នោះ សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នឹង​ចាត់វិធានការ​ណ៍​តាម​ផ្លូវច្បាប់ ។

ក្រុម​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញ​រូបភាព​ជា​ច្រើន ឲ្យ​ឃើញ​ថា សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្ក្រាប​ទាំង​ទីតាំង​ចែកចាយ​ធំ​ៗ ចាប់​បាន​អ្នក​ជួញដូរ​ជា​ច្រើន​នាក់​បញ្ជូន​ទៅ​តុលាការ ក៏​ដូច​ជា​ការ​ចាប់​បាន​អ្នក​ប្រើប្រាស់​សារធាតុ​ញៀន​ជា​ច្រើន​ទៀត​ផង ។ ស្រប​ពេល​ដែល​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​កម្លាំង​ជំនាញ​តាម​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ដែល​តែងតែ​ខិតខំ​ជា​ប្រចាំ​មិន​ថា​យប់ ឬ​ថ្ងៃ ក្នុង​ការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​បានជា​ច្រើន​ករណី​ក្នុង​ឆ្នាំ​២០១៩ ក៏​ដូច​ជា​ការ​បង្ក្រាប​ជា​ច្រើន​ករណី​នៅ​ដើមឆ្នាំ​២០២០​នេះ ដោយ​បាន​ចុះ​ធ្វើ​រដ្ឋបាល និង​ចុះ​បង្ក្រាប​បាន​មនុស្ស​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់ ក៏​ដូច​ជា​ការ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​តាម​ក្លឹ​ប​កំសាន្ត​ធំ​ៗ​ជា​ច្រើន​កន្លែង និង​ក្នុង​តំបន់​ជា​ច្រើន​តាម​បណ្តា​ខណ្ឌ​នានា ៕

Facebook Google Twitter Email

Live

Sponsored News

០២:៤៤ | ក្នុងស្រុក

សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោក​​ជំទាវ​-​លោក​ជំទាវ​ឧកញ៉ា​ទាំង​២១ រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​និង​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ