ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​ម៉ោង​១១​ព្រឹក​ថ្ងៃនេះ ក្រសួង​ធ្វើ​ច​ត្តា​ឡី​ស័ក​កម្មករ​រោងចក្រ ជាង​១,៤០០​នាក់

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២០​នេះ បាន​ប្រកាស​អោយ​ដឹង​ថា ក្រសួង​ធ្វើ​ច​ត្តា​ឡី​ស័ក ចំពោះ​កម្មករ​រោងចក្រ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២០​នេះ បាន​ប្រកាស​អោយ​ដឹង​ថា ក្រសួង​ធ្វើ​ច​ត្តា​ឡី​ស័ក ចំពោះ​កម្មករ​រោងចក្រ ក្នុង​រាជធានី​ភ្នំពេញ ដែល​ឈប់​សម្រាក​អំឡុង​ពេល​បុណ្យចូលឆ្នាំ ហើយ​ត្រឡប់​ចូល​បម្រើ​ការងារ​វិញ បាន​ចំនួន​១៤២៣​នាក់ ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ បញ្ជាក់​ថា ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២០ គិត​ត្រឹម​ម៉ោង​១៨៖០០​នាទី​យប់ មាន​កម្មករ​រោងចក្រ​មក​ត្រ​ត​ពិនិត្យ​សុខភាព ចំនួន ១,០១៨​នាក់​ក្នុង​នោះ ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​១៤​ថ្ងៃ ចំនួន​៩៥៩​នាក់ ដាក់​ឱ្យ​ស្នាក់​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​១ (​វិទ្យាល័យ​ជម្ពូ​វ័ន​) ចំនួន​៣៨​នាក់ និង​យក​សំណាក​ទៅ​ពិសោធន៍​បន្ត​ចំនួន​១៨​នាក់ និង​ដាក់​ឱ្យ​ស្នាក់​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក កម្រិត​២ (​វិទ្យាល័យ​ជម្ពូ​វ័ន​) ចំនួន​២១​នាក់ ។

សម្រាប់ ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២០ គិត​ត្រឹម​ម៉ោង​១១៖០០​នាទី​ព្រឹក មាន​កម្មករ​រោងចក្រ​មក​ត្រួតពិនិត្យ​សុខភាព​ចំនួន ៤០៥​នាក់​ក្នុង​នោះ ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​១៤​ថ្ងៃ ចំនួន​៣៧៦​នាក់ ដាក់​ឱ្យ​ស្នាក់​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​១ ចំនួន​៦​នាក់ និង​ដាក់​ឱ្យ​ស្នាក់​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២ ចំនួន ២៣​នាក់ ។

សូម​ជម្រាប​ថា គោលបំណង​នៃ​ការ​ត្រួតពិនិត្យ​សុខភាព​នេះ​គឺ​ដើម្បី​ការពារ​សុខភាព​បងប្អូន​កម្មករ​រោងចក្រ​ជាង ៩៥% ដែល​បាន​មក​ធ្វើ​ការងារ​ធម្មតា​ក្នុងអំឡុងពេល​ចូល​ឆ្នាំ ក៏​ដូច​ជា​ការពារ​សុខភាព​បងប្អូន​ដែល​បាន​ឈប់​នោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ