ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជា​ថ្មី​ម្តងទៀត! មហាមិត្ត​ចិន​ផ្តល់​ជំនួយ​ដល់​​កម្ពុជា​នូវ​សម្ភារៈ​ប្រយុទ្ធ​នឹង​កូ​វី​ដ​-១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា នា​រសៀលថ្ងៃទី​​​​​២១ េមសា ឆ្នាំ​​​២០២០ នេះ រដ្ឋបាល​ក្រុងសៀងហៃ ប្រទេ​សចិន ​បា​នប្រគល់អំណោយ​​ដល់​សាលា​រាជធានីភ្នំពេញនូវម៉ាស់​​ប្រភេទ…

រាជធានីភ្នំពេញ ៖ ​តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា នា​រសៀលថ្ងៃទី​​​​​២១ េមសា ឆ្នាំ​​​២០២០ នេះ រដ្ឋបាល​ក្រុងសៀងហៃ ប្រទេ​សចិន ​បា​នប្រគល់អំណោយ​​ដល់​សាលា​រាជធានីភ្នំពេញនូវម៉ាស់​​ប្រភេទ N95 ចំនួន​​៣ពាន់, ម៉ាស់វេជ្ជសាស្ត្រ​ចំនួន​២ម៉ឺន និង​សម្លៀកបំពាក់​ពេទ្យសម្រាប់​ពាក់ការពារមេរោគ​​ចំនួន​៥០០​ឈុត ដែល​ពិធីនេះធ្វើឡើង​ក្នុងបរិវេណសាលា​រាជធានីភ្នំពេញ ក្រោមអធិបតីភាព​តំណាងស្ថានទូតចិន ​ប្រចាំ​នៅ​កម្ពុជា និង​​លោក​ឃួង ស្រេង អភិបាលរាជធានី ។​

នៅ​ក្នុងពិធី​ខាងលើនេះដែរ លោកឃួង ស្រេង អភិ​បាលរាជធានីភ្នំពេញ បាន​អំពាវនាវ​​​​​ដល់​ប្រជា​ពលរដ្ឋ​ឱ្យមានការ​ប្រុងប្រយ័ត្ន ខណៈរយៈពេលប៉ុន្មានថ្ងៃ​​នេះ ស្ងប់ស្ងាត់នៃការ​ចេញផ្សាយព័ត៌មាន​ដែលមិនមានរកឃើញ​ករណី​ឆ្លងជំងឺកូវីដ​១៩ ហើយ​គេសង្កេតឃើញ​ថា ប្រជា​ពលរដ្ឋ​នៅរាជធានីភ្នំពេញ​បាន​ចេញធ្វើ​ដំណើរ និងប្រកបមុខរបរធ្វើអាជីវ​កម្មច្រើនឡើងវិញ ។ ទន្ទឹមនឹងនេះ ចំពោះការ​ដើរហើររបស់​ប្រជា​ពលរដ្ឋ​ គឺ​មិនមានការ​ហាមឃាត់ទេ ប៉ុន្តែសូម​ឱ្យមានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ បើ​ទោះបីជា​ស្ថានភាពជំងឺ​​កូវីដ១៩ ធូរស្រាលបន្តិច​ក៏ដោយ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ