ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​គ្រោង​ផលិត​ចេញ​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១៩​នៅ​ឆ្នាំ​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

ស្ងាត់​ៗ​ជប៉ុន​ប្រកាស​ថា​ ខ្លួន​នឹង​ផលិត​ចេញ​ជា​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូ​វី​ដ​១៩ ​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ ​តែ​ម្តង​ ។ ការ​ផលិត​ដំបូង​នឹង​ផ្គត់ផ្គង់​ សម្រាប់​ការ​ប្រើប្រាស់​ទៅ​លើ​មនុស្សចំនួន​២​សែន​នាក់​ ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​របស់ Nikkei…

ស្ងាត់​ៗ​ជប៉ុន​ប្រកាស​ថា​ ខ្លួន​នឹង​ផលិត​ចេញ​ជា​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូ​វី​ដ​១៩ ​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ ​តែ​ម្តង​ ។ ការ​ផលិត​ដំបូង​នឹង​ផ្គត់ផ្គង់​ សម្រាប់​ការ​ប្រើប្រាស់​ទៅ​លើ​មនុស្សចំនួន​២​សែន​នាក់​ ។

នេះ​បើ​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​របស់ Nikkei Asian Reviewវី​របស់ ជប៉ុន​នៅ​ថ្ងៃនេះ​។ក្រុម​ហ៊ុនបច្ចេក​-​ជីវសាស្ត្រ​ជប៉ុន Takara Bio នឹង​ចាប់ផ្តើម​ការ​សាក ល្បង​វ៉ា​ក់ ក​សាំង​នេះ​នៅ​រដូវក្តៅ​នេះ​។

វ៉ាក់សាំង​កូ​វី​ដ​១៩​នេះ នឹងផលិត​ឡើង​ដោយ​ធ្វើការ​បម្រែបម្រួល DNA របស់ មេរោគ​កូ​វី​ដ​១៩ ហើយនឹង​ចាក់​ចូល​ខ្លូ​ន​មនុស្ស ដើម្បី​បង្កើត​ជា​ប្រ​ព័​ន្ធភាពស៊ាំប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​១៩ បើសិនជា​វា​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស​។

លោក កូ​អ៊ី​ជី ណា​កា​អូ បាន​និយាយ​ថា វ៉ាក់សាំង​នេះ ​អាចឆាប់​ផលិត​ចេញ ប្រើ​បាន​លឿន​ជាង​ប្រភេទ​វ៉ាក់​សាំង​ដែល​ប្រុង​នឹង​ចេញ​ផលិត​ដែរ​ ដោយ​ធ្វើ​អោយ​មេរោគ​ខ្សោយ​សិន ​។

បើសិនជា​រដ្ឋាភិបាល​ជប៉ុន​អនុម័ត​នោះ វ៉ាក់សាំង​នេះ​ នឹង​អាច​ផលិត​ចេញ​ប្រើ ដំបូង​នៅ​ត្រឹម​ឆ្នាំ​នេះ​សម្រាប់​មនុស្ស​២​សែន​នាក់​។

តាម​អង្គការ​សុខភាព​ពិភពលោក បច្ចុប្បន្ន​មាន​វ៉ាក់សាំងប្រមា​ណជា​៧០ កំពុង​តែ​ប្រកួតប្រជែង​គ្នា​ ដើម្បី​អោយ​មានការ​ទទួលស្គាល់​ជា​ផ្លូវការ​ សម្រាប់​ការ​ចេញ​ប្រើ​ក្នុង​ពិភពលោក ​៕