ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កីឡាករ​​​​ម្នាក់បាត់បង់ជីវិត​​ក្នុង​​វ័យ​២២​ឆ្នាំ​អំឡុង​ពេល​ហ្វឹកហាត់​ក្នុងផ្ទះ

3 ឆ្នាំ មុន

កីឡាករ Innokenty Samokhvalov យុវជន​របស់​ក្លិប​បាល់ទាត់ Lokomotiv Moscow នៃ​លី​គ​កំពូល​រុ​ស្ស៊ី បាន​បាត់បង់ជីវិត​​ក្នុង​​វ័យ​២២​ឆ្នាំ ដោយសារ​គាំងបេះដូង ខណៈ​កំពុង​ហ្វឹកហាត់​ម្នាក់ឯង​ក្នុងផ្ទះ…

កីឡាករ Innokenty Samokhvalov យុវជន​របស់​ក្លិប​បាល់ទាត់ Lokomotiv Moscow នៃ​លី​គ​កំពូល​រុ​ស្ស៊ី បាន​បាត់បង់ជីវិត​​ក្នុង​​វ័យ​២២​ឆ្នាំ ដោយសារ​គាំងបេះដូង ខណៈ​កំពុង​ហ្វឹកហាត់​ម្នាក់ឯង​ក្នុងផ្ទះ អំឡុង​ពេល​ផ្ទុះ​នៃ​វីរុស​កូ​វី​ដ​១៩ ។

កីឡាករ Samokhvalov ត្រូវ​បាន​រាយការណ៍​ថា បាន​បញ្ចប់​ការ​ហ្វឹកហាត់​ម្នាក់ឯង​ក្នុងផ្ទះ​កាលពី​ថ្ងៃ​ច័ន្ទ តាម​គោលការណ៍​របស់​ក្លិប ក៏​ដូច​ជា​ប្រទេស​រុ​ស្ស៊ី ដែល​ឲ្យ​ស្ថិត​នៅ​ក្នុងផ្ទះ អំឡុង​ពេល​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូ​វី​ដ​១៩ ។

សេចក្តីថ្លែងការណ៍​របស់​ក្លិប Lokomotiv Moscow បាន​ឲ្យ​ដឹង​ថា បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រូពេទ្យ​ចំពោះ​មូលហេតុ​នៃ​ការ​​បាត់បង់ជីវិត​របស់​កីឡាករ​ Samokhvalov គឺ​ដោយសារ​ជំងឺ​គាំងបេះដូង ។
ក្លិប​បាន​បន្ថែម​ថា «FC Lokomotiv មានការ​ភ្ញាក់ផ្អើល​ចំពោះ​អ្វី​ដែល​បាន​កើតឡើង ។ នេះ​ជា​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​សម្រាប់​ក្រុម​របស់​យើង​។ យើង​សូម​ចូលរួម​មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភក្តិ​របស់​គេ​»​។

សូម​បញ្ជាក់​ថា Samokhvalov បាន​លេង​ឱ្យ​ក្រុម​បម្រុង​របស់​ក្លិប Lokomotiv Moscow មានឈ្មោះ​ថា Kazanka ក្នុង​ក្របខ័ណ្ឌ​លំដាប់​ទី ៣ របស់​ប្រទេស​រុ​ស្ស៊ី​ហើយ​នៅ​មិន​ទាន់​បង្ហាញខ្លួន​នៅ​លី​គ​កំពូល​រុ​ស្ស៊ី ចាប់តាំងពី​ចូលរួម​ជាមួយ​ក្លិប​នេះ​កាលពី​ឆ្នាំ ២០១៥ ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ