ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន UEFA ថា​ ​ការប្រកួត​ត្រៀម​រួច​ស្រេច ​ប៉ុន្តែ​លេង​ពីក្រោយ​ការ​បិទទ្វារ

4 ឆ្នាំ មុន

ប្រធាន UEFA លោក Aleksander Ceferin បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លី​គ​បាល់ទាត់​នានា​នៅ​ទូ​ទាំង​ទ្វីបអឺរ៉ុប បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​វិល​ត្រឡប់​ទៅ​រក​សកម្មភាព​ឡើង​វិញ ប៉ុន្តែ​ស្ថិត​នៅ​ពីក្រោយ​ការ​បិទទ្វារ ក្នុង​គោលបំណង​កាត់​បន្ថយ​ការ​រីក​រាល​ដាល​​នៃ​រី​រុស​កូ​វី​ដ​១៩…

ប្រធាន UEFA លោក Aleksander Ceferin បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លី​គ​បាល់ទាត់​នានា​នៅ​ទូ​ទាំង​ទ្វីបអឺរ៉ុប បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​វិល​ត្រឡប់​ទៅ​រក​សកម្មភាព​ឡើង​វិញ ប៉ុន្តែ​ស្ថិត​នៅ​ពីក្រោយ​ការ​បិទទ្វារ ក្នុង​គោលបំណង​កាត់​បន្ថយ​ការ​រីក​រាល​ដាល​​នៃ​រី​រុស​កូ​វី​ដ​១៩ ។

លី​គ​បាល់ទាត់​នៅ​ទ្វីបអឺរ៉ុប ត្រូវ​បាន​ផ្អាក​ចាប់តាំងពី​ពាក់​កណ្តាលខែ មីនា ដោយសារ​ការ​ផ្ទុក​ឡើង​នៃ​វីរុស​កូ​វី​ដ​១៩ ដែល​បាន​សម្លាប់​មនុស្ស​ជាង ១៧ ម៉ឺន​នាក់​នៅ​ទូ​ទាំង​ពិភពលោក ។

ប៉ុន្តែ​ប្រធាន​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប​ជឿជាក់​ថា ការ​លេង​ឡើង​វិញ​ពីក្រោយ​ការ​បិទទ្វារ គឺជា​ជម្រើស​ដ៏​សំខាន់ ដើម្បី​ចៀសវាង​ការ​ខាតបង់​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​សម្រាប់​លី​គ ។

លោក Aleksander Ceferin បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​កាសែត​អុី​តា​លី Corriere della Sera ថា «​ខ្ញុំ​ជឿជាក់​ថា​មាន​ជំរើស​ជា​ច្រើន ដែល​អាច​អោយ​យើង​ចាប់ផ្តើម​ការ​ប្រកួត​ឡើង​វិញ និង​បំពេញ​វា​ឲ្យ​ចប់​សព្វគ្រប់ ។ យើង​ប្រហែលជា​ត្រូវ​លេង​ដោយ​គ្មាន​អ្នក​ទស្សនា​ផ្ទាល់​» ។

«​ធ្លាប់​មាន​មតិ​ជា​ច្រើន​និយាយ​ថា វា​ប្រហែល​មិន​អាច​បញ្ចប់​រដូវ​កាល​នេះ​បាន​ទេ ប៉ុន្តែ​ផល​ប៉ះពាល់​នឹង​អាក្រក់​បំផុត​សម្រាប់​ក្លិប និង​លី​គ​» ។

បុរស​ជនជាតិ​ស្លូ​វេ​នី​រូប​នេះ ក៏​បាន​លើក​ឡើង​ថា ប្រសិនបើ​លី​គ​អាច​វិល​ត្រឡប់​មក​វិញ​ឆាប់​ៗ នោះ​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League និង Europa League អាច​លេង​ស្របគ្នា ដោយ​គ្មាន​ការ​កំណត់​កាលបរិច្ឆេទ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ។

លោក​បាន​បន្ត​ថា «​យើង​អាច​បញ្ចប់​រដូវ​កាល​បាន ប៉ុន្តែ​យើង​ត្រូវ​តែ​គោរព​តាម​ការ​សម្រេចចិត្ត​របស់​អាជ្ញាធរ ។ សុខភាព​របស់​អ្នកគាំទ្រ កីឡាករ និងគ្រូបង្វឹក រួម​ទាំង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​គឺជា​អាទិភាព​ចំបង​»​។

សូម​បញ្ជាក់​ថា UEFA នឹង​មាន​កិច្ចប្រជុំ​សំខាន់​មួយ​តាម​រយៈ​ខ្សែអាត់​វី​ដេ​អូ (videoconference) ជាមួយ​ប្រទេស​ជា​សមាជិក​ទាំង​៥៥ ក្នុងថ្ងៃនេះ ដើម្បី​តាមដាន​ពី​បច្ចុប្បន្នភាព​របស់​ប្រទេស​ទាំងនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ