ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប Midtjylland ​ឱ្យ​​អ្នកគាំទ្រ​ទស្សនាការ​ប្រកួត​ក្នុង​រថយន្ត​នៅ​ក្រៅ​កីឡដ្ឋាន

3 ឆ្នាំ មុន

ក្លិប​បាល់ទាត់ FC Midtjylland នៃ​លី​គ​កំពូល​ប្រទេស​ដា​ណឺ​ម៉ាក បាន​រក​ឃើញ​ដំណោះស្រាយ​មួយ​សម្រាប់​អ្នកគាំទ្រ​ខ្លួន អាច​ធ្វើការ​ទស្សនាការ​ប្រកួត​បាន បើ​ទោះបីជា​ការ​ប្រកួត​តម្រូវ​ឲ្យ​លេង​ដោយ​បិទទ្វារ​យ៉ាង​ក្តី ។ បើ​យោង​តាម​អ្នក​រៀបចំ​បាន​ឲ្យ​ដឹង​ថា ប្រសិនបើ​ការ​ប្រកួត​បាល់ទាត់​ក្នុង​ប្រទេស​ដា​ណឺ​ម៉ាក…

ក្លិប​បាល់ទាត់ FC Midtjylland នៃ​លី​គ​កំពូល​ប្រទេស​ដា​ណឺ​ម៉ាក បាន​រក​ឃើញ​ដំណោះស្រាយ​មួយ​សម្រាប់​អ្នកគាំទ្រ​ខ្លួន អាច​ធ្វើការ​ទស្សនាការ​ប្រកួត​បាន បើ​ទោះបីជា​ការ​ប្រកួត​តម្រូវ​ឲ្យ​លេង​ដោយ​បិទទ្វារ​យ៉ាង​ក្តី ។

បើ​យោង​តាម​អ្នក​រៀបចំ​បាន​ឲ្យ​ដឹង​ថា ប្រសិនបើ​ការ​ប្រកួត​បាល់ទាត់​ក្នុង​ប្រទេស​ដា​ណឺ​ម៉ាក អាច​វិល​ត្រឡប់​មក​វិញ នោះ​ការ​ប្រកួត​ទាំងអស់​ទំនង​នឹង​ត្រូវ​លេង​ដោយ​បិទទ្វារ ។ ខណៈ​ដែល​លី​គ​ដា​ណឺ​ម៉ាក​បច្ចុប្បន្ន ត្រូវ​បាន​ផ្អាក​រហូត​ដល់​មានការ​ជូនដំណឹង​បន្ថែម ។

ក្នុង​នោះ​ក្លិប FC Midtjylland បាន​ដាក់​ផ្ទាំង​អេ​ក្រង់​យក្ស​នៅ​ចំណតរថយន្ត​ខាងក្រៅ​កីឡដ្ឋាន MCH Arena របស់​ខ្លួន​សម្រាប់​ឲ្យ​អ្នកគាំទ្រ​អង្គុយ​ក្នុង​រថយន្ត អាច​ទស្សនា​រាល់​សកម្មភាព​ការ​ប្រកួត​លើ​ផ្ទាំង​អេ​ក្រង់​យក្ស​នោះ ។

អ្នកនាំពាក្យ​ក្លិប FC Midtjylland លោក Mads Hviid Jakobsen បាន​ថ្លែងប្រាប់ AFP ឲ្យ​ដឹង​ថា «​ចំណតរថយន្ត​របស់​យើង​មាន​សមត្ថភាព​អាច​ផ្ទុក​រថយន្ត​បាន ២.០០០​គ្រឿង ហើយ​អាច​មាន​មនុស្ស​ចំនួន​៥​នាក់​ក្នុង​រថយន្ត​មួយ​គ្រឿង ដែល​អាច​ទស្សនាការ​ប្រកួត​បាន​» ។

ការ​ប្រកាស​នេះ​ត្រូវ​បាន​អ្នកគាំទ្រ​ជា​ច្រើន​ពេញចិត្ត​យ៉ាង​ខ្លាំង និង​កោតសរសើរ​ចំពោះ​ដំណោះស្រាយ​នេះ ។
លោក Hviid Jakobsen រំពឹង​ថា ការ​ប្រកួត​នឹង​វិល​ត្រឡប់​មក​វិញ ដែល​នឹង​ចាប់ផ្តើម​នៅ​អំឡុង​ថ្ងៃ​ទី ២១ ដល់​ថ្ងៃ​ទី ៣១ ខែ ឧសភា​ខាង​មុខ ។

លោក​បាន​បន្ថែម​ថា «​ប្រសិនបើ​វាទ​ទួល​ជោគជ័យ យើង​នឹង​បន្ត​ព​ង្រឹ​ក​កន្លែង​ផ្ទុក​រថយន្ត​បាន​រហូត​ដល់ ១២.០០០ គ្រឿង ។ នោះ​មាន​ន័យ​ថា​ការ​រៀបចំ​ថ្មី អាច​បំពេញ​បាន​ដល់​ប្រជាជន ៦០,០០០ នាក់ ដែល​ស្ទើរតែ​ទាំងអស់​នៃ​ចំនួន​ប្រជាជន​ក្នុង​ទីក្រុង Herning ដែល​ជា​មូលដ្ឋាន​របស់​ក្លិប FC Midtjylland ។

សូម​បញ្ជាក់​ថា​ទីក្រុង Herning មាន​ប្រជាជន​ជាង ៨៧,០០០ នាក់​កំពុង​រស់នៅ ដោយឡែក​កីឡដ្ឋាន MCH Arena របស់​ក្លិប FC Midtjylland មាន​សមត្ថភាព​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ត្រឹមតែ ១,១៨០០ នាក់​តែ​ប៉ុណ្ណោះ ។

គិត​មក​ទល់​ថ្ងៃ​ទី ២១ ខែ មេ​សា ប្រទេស​ដា​ណឺ​ម៉ាក បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូ​វី​ដ​១៩​ចំនួន ៧,៥១៥ នាក់ និង​មាន​មនុស្ស​​បាត់បង់ជីវិត​សរុប៣៦៤ នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​មាន​ចំនួន ៤,៣១២ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ