ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដើមរាំង១ដើម​មាន​​អាយុកាលរាប់រយឆ្នាំ​ប៊ិះ​ត្រូវគេនាំ​យកចេញទៅបាត់​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដើម​រាំង​យ៉ាង​ធំ​មួយដើម និង​មាន​មែក​សាខា​ ក្នុង​ចំណោម​ដើម​រាំងជា​ច្រើន​ដើម ត្រូវ​បាន​ក្រុម​ជនខិលខូច​លួច​​គាស់​ ក្នុងគោល​បំណង​ដឹក​ចេញ ប៉ុន្តែ​ត្រូវ​បែកការណ៍​ ទើប​រថយន្ត​ដែល​ត្រូវ​មក​ដឹក​ដើម​រាំង​ខាងលើ បាន​បើកគេច​បាត់…

ខេត្តកំពង់ឆ្នាំង ៖ ដើម​រាំង​យ៉ាង​ធំ​មួយដើម និង​មាន​មែក​សាខា​ ក្នុង​ចំណោម​ដើម​រាំងជា​ច្រើន​ដើម ត្រូវ​បាន​ក្រុម​ជនខិលខូច​លួច​​គាស់​ ក្នុងគោល​បំណង​ដឹក​ចេញ ប៉ុន្តែ​ត្រូវ​បែកការណ៍​ ទើប​រថយន្ត​ដែល​ត្រូវ​មក​ដឹក​ដើម​រាំង​ខាងលើ បាន​បើកគេច​បាត់ ​បន្សល់ទុក​តែ​ដើម​រាំង​ដែល​គាស់​ចេញពី​ដី​រួច​ស្រេច​នៅ​កន្លែង​កើតហេតុ ។

ហេតុ​ការ​ណ៍​​ខាងលើ​នេះ​បាន​កើតឡើង​តាំងពី​យប់​ថ្ងៃ​ទី​១៩ មេសា ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមេសា ទើប​មានការ​ភ្ញាក់ផ្អើល​ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ចេញ​ទៅ​ប្រកប​របរ​នេសាទ​ប្រទះ​ឃើញ​ដើម​រាំង​មួយដើម​ធំ​ខាងលើ​​ដែល​ជនខិលខូច​ឆ្លៀត​ឱកាស​កាប់​គាស់​បំណង​ដឹក​ចេញ​មិន​សម្រេច​នេះ មា​នទី​តាំងនៅ​ចំ​ណុ​ច​​កោះ​អាចម៍ ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគី ស្រុក​បរិបូរ​ណ៌ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគី បានឱ្យ​​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ មាន ក្រុម​ជនខិលខូច​មួយ​ក្រុម​បាន​លួច​ចូល​ទៅ​ដល់​ចំណុច​កោះ​អាចម៍ ជា​តំបន់​ព្រៃ​លិច​ទឹក ដែល​មាន​ដើម​រាំង​រាប់​សិប​ដើម ហើយ​បាន​ធ្វើ​សកម្មភាព​លួច​គាស់ ​និង​កាត់​ដើម​រាំង​យ៉ាង​ធំ​មួយ​ដើម ដើម្បី​ដឹក​ចេញ ។ លុះ​នៅ​ម៉ោងជាង​៩​យប់ ក៏​​មាន​រថយន្ត​ស្ទូច​មួយ​គ្រឿង​បាន​ចូល​ទៅ​ក្នុងភូមិ​កោះ​តា​ម៉ូ​វ ដើម្បី​ទៅ​ដឹក​ដើម​រាំង​ខាងលើ តែ​ត្រូវ​បែកការ ដោយសារ​​ដឹង​ដល់​មន្ត្រី​ជំនាញ​បាន​ចាត់​កម្លាំង​ទៅ​ស្ទាក់​ចាប់​ទាំង​យប់ ប៉ុន្តែ​​ចាប់មិន​បាន​ឡើយ​ ​ដោយ​សារ​​ជនខិលខូចរត់គេច​ជាមួយ​និង​រថយន្ត​បាត់​អស់​ទៅ ។

លោក លី ឡា នាយ​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង​បានឱ្យ​​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន ខាងលើ លោក​បាន​ដាក់​កម្លាំង​ចេញ​ស្ទាក់​ចាប់​ទាំង​យប់​ ប៉ុន្តែ​ដោយសារ​ភូមិសាស្ត្រ​ឆ្ងាយ​ពេក ជាប់​ព្រុំប្រទល់​ឃុំ​ឆ្នុកទ្រូ ​ទំរាំ​សមត្ថកិច្ច​ទៅ​ដល់ ជនល្មើស​បាន​រត់គេច​ខ្លួនបាត់​​អស់​ ។

លោកនាយខណ្ឌ​រដ្ឋបាល​ជលផលខេត្ត​បាន​រំ​ឮ​កផង​​ដែរ​ថា កាលពី​ឆ្នាំ​កន្លង​ទៅ នៅ​ចំណុច​កោះ​អាចម៍​នេះ ក៏មានការ​លួច​ចូល​កាប់​គាស់​យក​ដើម​រាំង​ដូច​គ្នា​នេះ​ដែរ តែ​ត្រូវ​បែកការណ៍​ ហើយ​ក្រុម​ជនល្មើស​បាន​គេចខ្លួន​​បាត់​អស់ សល់​តែ​ដើម​រាំង​ដែល​គាស់​រួច​មួយ​ដើម ប៉ុន្តែ​មក​ដល់​ពេល​នេះ​ដើម​រាំង​នោះ​បាន​ងាប់​ទៅ​ហើយ គួរ​សោកស្តាយ ។

ពាក់​ព័​ន្ឋ​នឹង​ករណី​ដើម​រាំង​មួយដើម​​ដែលត្រូវ​​ក្រុម​ជនល្មើស​លួច​គាស់​បំណង​ដឹក​ចេញ​មិន​សម្រេច​​ខាងលើ​នេះ​ដែរ លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បានឱ្យ​ដឹង​ថា​ ចំពោះ​ដើម​រាំង​មួយ​ដើម​ខាងលើ​នេះ លោក​មិន​ទុកឱ្យ​​ងាប់​ដូច​ឆ្នាំ​មុន​នោះ​ទេ លោកនឹង​សុំ​អាជ្ញាធរ​ខេត្ត​ដឹក​យក​ដើម​រាំង​នោះ​​ទៅ​​ដាំ​លំអរ​ក្នុង​សួនច្បារ​ក្នុង​ក្រុង​កំពង់ឆ្នាំង តែ​មិន​ទាន់​ច្បាស់​ថា សួន​ណា​ទេ អាច​ដាក់​ក្នុង​សួន វិមាន​ឯករាជ្យ ឬ​ដាក់​ក្នុង​សួន​សម្តេចចៅហ្វា​វាំង​គង់​ សំ​អុល​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ