ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោសបះបោរ​​ប្រុង​រត​់​​មិនបាន​សម្រេច​​ នេះ ​ក្នុង​ពេល​ម្នាក់​ធ្វើពុត​ឈឺ​​​​​ស្រែក​ឱ្យជួយ

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ អ្នកទោស​ប្រមាណ​ជិត​៣០​នាក់​បាន​នាំ​គ្នា​ប៉ុនប៉ង​រត់គេច​ចេញពី​គុក ខណៈ​អនុរក្ស​ពន្ធនា​គារ​ចូល​ទៅ​មើល​អ្នកទោស​ម្នាក់​ដែល​ឈឺ ​ដើម្បី​យក​ទៅ​មន្ទីរពេទ្យ ។ ទោះជា​បែប​ណា ការ​ប៉ង​រត់​ចេញពី​គុក​នេះមិន​បាន​សម្រេច​នោះ​ទេ ដោយសារ​ក្រុម​អគ្គានុរក្ស​ និង​នគរបាល​ព្រមទាំង​កងរាជអាវុធហត្ថ​ចេញ​អន្តរា​គមន៍​បង្ក្រាប​និង​ចាប់ខ្លួន​បញ្ជូន​ទៅ​ក្នុង​បន្ទប់​ឃុំឃាំង​វិញ…

ខេត្តកំពង់ស្ពឺ ៖ អ្នកទោស​ប្រមាណ​ជិត​៣០​នាក់​បាន​នាំ​គ្នា​ប៉ុនប៉ង​រត់គេច​ចេញពី​គុក ខណៈ​អនុរក្ស​ពន្ធនា​គារ​ចូល​ទៅ​មើល​អ្នកទោស​ម្នាក់​ដែល​ឈឺ ​ដើម្បី​យក​ទៅ​មន្ទីរពេទ្យ ។ ទោះជា​បែប​ណា ការ​ប៉ង​រត់​ចេញពី​គុក​នេះមិន​បាន​សម្រេច​នោះ​ទេ ដោយសារ​ក្រុម​អគ្គានុរក្ស​ និង​នគរបាល​ព្រមទាំង​កងរាជអាវុធហត្ថ​ចេញ​អន្តរា​គមន៍​បង្ក្រាប​និង​ចាប់ខ្លួន​បញ្ជូន​ទៅ​ក្នុង​បន្ទប់​ឃុំឃាំង​វិញ ​បាន​ទាន់​ពេលវេលា ។

បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​បានឱ្យ​ដឹង​ថា នៅ​វេលា​ព្រលប់​ថ្ងៃ​ទី​១៩ មេ​សា ២០២០ អ្នកទោស​ចំនួន​២៦​នាក់ បាន​ព្រួត​គ្នា​វាយ​ក្រុម​អគ្គារ​នុ​រក្ស​ ដើម្បី​រត់​ចេញពី​គុក ។ ប្រភព​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​មាន​អ្នកទោស​ម្នាក់​ឈឺ ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ស្រប​ពេល​ដែល​មន្ត្រី​ចូល​ទៅ​មើល​អ្នកជំងឺ ទើប​​​ក្រុម​ពិរុទ្ធជន ​និង​ទណ្ឌិត​ចំនួន​២៦​នាក់​បាន​សំរុក​ចេញពី​ក្នុង​បន្ទប់​ឃុំឃាំង ។

ប្រភព​បន្ត​ថា ដោយ​ឃើញ​ស្ថានភាព​មិន​ស្រួល ​មន្ត្រី​អគ្គានុរក្ស​បាន​បិទទ្វារ​ ហើយ​ប្រកាស​អាសន្ន​ដោយ​ស្នើ​សុំ​ឱ្យ​មាន​កិច្ច​អន្តរា​មន៍​ពី​កម្លាំង​នគរបាល ​ក៏​ដូច​កងរាជអាវុធហត្ថ​ខេត្ត​ផង​ដែរ ។ តែ​ទោះជា​បែប​នេះ​ក្តី អ្នក​ទោស​ទាំងអស់ ​ត្រូវ​បាន​សមត្ថកិច្ចឆ្មាំ​គុក កងរាជអាវុធហត្ថ និង​នគរបាល ធ្វើការ​ការពារ​និង​បង្ក្រាប​បាន​ទាន់​ពេលវេលា ដោយ​គ្មាន​អ្នកទោស​ណា​ម្នាក់​រត់​រួច​ឡើយ ។

ពេល​នេះ​ អ្នកទោស​ទាំងអស់​ ត្រូវ​បាន​ប្រមូល​ចូល​បន្ទប់​ឃុំឃាំង​ទាំង​២៦​នាក់​វិញ​ទាំងអស់ ដោយ​គ្មាន​អ្នក​ទោស​ណា​ម្នាក់​រត់គេច​ចេញពី​បរិវេណ​ព​ន្ធ​នាគារ​បាន​ឡើយ ។ លោក ទី​ន សុវណ្ណ​នី ប្រធាន​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ករណី​អ្នកទោស​ជិត៣០​នាក់ ហែក​គុក​បម្រុង​រត់គេច​ខ្លួន​នេះ គឺ​ដោយសារ​មាន​អ្នកទោស​ម្នាក់​ត្រូវ​មន្ត្រី​យាម​នៅ​ក្នុង​ពន្ធនាគារ​ដាក់​ឱ្យ​នៅ​ដោយឡែក​ពី​គេ ​ព្រោះ​ជា​អ្នកទោស​ទើបនឹង​ចូល​ថ្មី​ ដើម្បី​ការពារ​ខ្លាច​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។

អ្នកទោស​រូប​នោះ​បាន​ធ្វើ​ពុត​ជា​ឈឺ​ ហើយ​ស្រែក​ឱ្យ​មន្ត្រី​អគ្គានុរក្ស​ជួយ​ ។ ស្រប​ពេល​នោះ​ដែរ​ មន្ត្រី​របស់​លោក​ចំនួន​៤​នាក់​បាន​ចូល​ទៅ​ជួយ​ដែល​ស្ថិត​នៅ​ក្នុង​របង​សុវត្ថិភាព ។ ពេល​មន្ត្រី​របស់​លោក​ចូល​ទៅ​ជួយ​អ្នកទោស​ជា​ច្រើន​នាក់​ បាន​ស្ទុះ​មក​វាយ​មន្ត្រី​ទាំងនោះ​ ហើយ​អ្នកទោស​ជា​ច្រើន​នាក់​បាន​ព្យាយាម​រត់​ចេញ​តែ​ត្រូវ​ទប់ស្កាត់​ទាន់​ពេលវេលា ។

លោក​ប្រធាន​បន្ត​ថា អ្នកទោស​ដែល​ជាប់គុក​ថ្មី​នេះ គឺ​ត្រូវ​បាន​ដាក់​ដោយឡែក​ពី​គេ អ្នកទោស​រូប​នេះ​ធ្វើ​ពុត​ជា​ឈឺ​ចុក​ស្រែក​ឲ្យ​ជួយ ។ ដោយសារ​គេ​មាន​បំណង​នឹង​ផែនការ​ចង់​រត់​ចេញពី​គុក​ ស្រប​ពេល​ដែល​មន្ត្រី​ចូល​ទៅ​ជួយ​គាត់ ស្រាប់តែ​អ្នកទោស​ផ្សេង​ទៀត​ស្ទុះ​មក​ព្រួត ​វាយ​ធ្វើ​ឲ្យ​របួស​ហើយ​អ្នកទោស​ទាំងនោះ​បាន​ព្យាយាម​រត់​ចេញ​ តែ​មិន​បាន​សម្រេច​ដូច​បំណង ។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​ជា​អ្នកដឹកនាំ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​អ្នកទោស​ចង់​រត់​ចេញពី​គុក​នេះ​បាន​ប្រាប់​ថា អ្នកទោស​ដែល​រត់​បាន​ដល់​ក្រៅ​បន្ទប់ ក៏​ត្រូវ​បាន​ចាប់​មក​វិញ​ទាំងអស់ មិន​ដូច​ពាក្យ​ចចាម​អារ៉ាម​ថា​មាន​អ្នកទោស​រត់​រួច​រាប់រយ​នាក់​នោះ​ទេ ។ លោក​អភិបាលខេត្ត​ថា ករណី​នេះ ​សមត្ថកិច្ច​ប្រើប្រាស់​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ប៉ុណ្ណោះ តែ​បើសិនជា​នៅ​តែ​មិន​អាច​ធានា​បាន​លោក​នឹង​ស្នើ​សុំ​កម្លាំងយោធា​បន្ថែម​ទៀត ​ដើម្បី​គ្រប់គ្រង​សភាពការណ៍ ៕ ​

អត្ថបទសរសេរ ដោយ