មុខសញ្ញាយ៉ាង​សកម្មភាព​ម្នាក់​ក្នុងស្រុកព្រៃនប់​ ត្រូវសមត្ថកិច្ច​ក្របួចបានហើយ​


ខេត្តព្រះសីហនុ ៖ ជន​ស​ង្ស​យ័​ម្នាក់​​ដែល​សមត្ថកិច្ច​អះអាង​ថា​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​អូរ​ឧកញ៉ា​ហេង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​បឹង​តា​ព្រហ្ម និង​កម្លាំង​ជំនាញ​គ្រឿងញៀន​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ចាប់​ឃាត់ខ្លួន​កាលពីវេលា​ម៉ោង​​៩​និង​​​​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​២១​ មេ​សា​ ឆ្នាំ​២០២០ ​ស្ថិត​ក្នុង​​ភូមិ​បត់​គគីរ ឃុំ​អូរ​ឧកញ៉ា​ហេង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​។

ជនសង្ស័យ​ឈ្មោះ និ​ន សុផល ហៅ សុខ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​ចំណារ ឃុំ​អូរ​ឧ​ញ៉ា​ហេង ស្រុក​ព្រៃ​នប់ ។ នៅពេលឃាត់ខ្លួនជនសង្ស័យម្នាក់នេះ ​នគរបាលឆែកឃើញ​មា​នប​ណ្ណ័​សម្គាល់​ខ្លួន​ថា​ជា​អ្នកកាសែត​ផងដែរ និង​បានដកហូត​វត្ថុតាងរួម​មាន ​ថ្នាំ​ញៀន​សរុប​ចំនួន​៥​កញ្ចប់, ម៉ូតូ​មួយ​​គ្រឿង​ម៉ាក​FUTUR ពណ៌​ខ្មៅ​ ​គ្មាន​ស្លាក​លេខ ​ព្រមទាំង​សម្ភារៈ​ពាក់​ព​ន្ធ័​បទល្មើស​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។

ទោះបី​ជា​យ៉ាងនេះ​ក្តី បើ​តាម​លោក​វរ​ស​នី​យ៍​ទោ​ហួ យ៉ៃ​ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​ប្រាប់​ថា សមត្ថកិច្ច​កំពុង​សាកសួរ​សាវតា​បន្ត​ ដើម្បី​បញ្ជាក់​ពី​ប​ណ្ណ័​សារ​ព័​ត៌​មាន​នោះ​នៅ​មាន​សុពលភាព​ ឬ​អស់​សុពលភាព ដោយសារ​ប​ណ្ណ័​សារ​ព័​ត៌​មាន​នោះ​ចេញឱ្យប្រើប្រាស់​នៅ​​ថ្ងៃ​ទី​១៣ ​សីហា​ ឆ្នាំ​២០១៩៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ