ប្រវត្តិសាស្ត្រ​! តម្លៃ​ប្រេង​ឆៅ​មួយ​បារ៉ែល ធ្លាក់​ក្រោម​សូន្យ​ដុល្លារ ?


តម្លៃ​ប្រេង​ឆៅ​នៅ​អាម៉េរិក ត្រូវ​បាន​គេ​ដាក់​លក់​មួយ​បារ៉ែល​តម្លៃ​ធ្លាក់​ក្រោម​សូន្យ​ដុល្លារ (-37.63$) ទៀត​កាលពី​ថ្ងៃ​ចន្ទ​ទី​២០ មេ​សា ២០២០ នេះ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ បើ​តាម​តារាង​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច oilprice

ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​ប្រើប្រាស់ ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​កូ​វី​ដ​១៩ នៅ​ពាសពេញ​ពិភពលោក ការ​ធ្វើ​ដំណើរ​លែង​មាននៅ​ពេល​ការ​បិទ​ខ្ទប់ ប្រជាជន​នៅ​តែ​ក្នុងផ្ទះ និង​រោងចក្រ ឧស្សាហកម្ម យានយន្ត​មួយ​ចំនួន ត្រូវ​ផ្អាក​ភាគច្រើន និង​ក្រុមហ៊ុន​ផលិត​ប្រេង​ធំ​ៗ​ចាល​សល់​ច្រើន ធ្វើ​ឲ្យ​ប្រេង WTI (​ម៉ាក​ក្រុមហ៊ុន​ប្រេង​មួយ​របស់​អាម៉េរិក​) សម្រាប់​នាំ​ចេញ​បាន​ធ្លាក់​ថ្លៃ​ដល់ (-)​ដក​៣៧,៦៣​ដុល្លារ (​ក្រោម​សូន្យ​ដុល្លារ​) ក្នុង​មួយ​បារ៉ែល (​មួយ​ធុង​បារ៉ែល មាន​ចំណុះ​ប្រមាណ ១៥៩​លី​ត្រ​) ។

សូម​ជម្រាប​ថា ប្រេង​ឆៅ​ត្រូវ​គេ​លក់​សម្រាប់​ប្រគល់​ឲ្យ​នៅ​ពេល​អនាគត ត​ម្លែ​ប្រេង WTI សម្រាប់​ប្រគល់​នៅ​ខែមិថុនា មាន​តម្លៃ​លើ​២០​ដុល្លារ ក្នុង​មួយ​បារ៉ែល ហើយ​ប្រេង​ឆៅ Brent សម្រាប់​ផ្សារ​អឺរ៉ុប ក៏​នៅ​ត្រឹម ២៦​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ដែរ ប៉ុន្តែ​ដោយសារ​ប្រេង​សម្រាប់​ប្រគល់​នៅ​ខែឧសភា ត្រូវ​ផុតកំណត់​ត្រឹម​ថ្ងៃ​ទី​២១ មេ​សា ហើយ​សល់​ហួស​កម្រិត​ដូច្នេះ​ចង់​បញ្ចេញ​ទំនិញ​ឲ្យ​ផុត​ពី​ដៃ ដើម្បី​ជៀសវាង​ការ​បង់ពន្ធ សោហ៊ុយ​លើ​ការ​ដឹក​ជញ្ជូន និង​តម្លៃ​ជួល​ស្តុក សឺ​ទែន ឬ​កប៉ាល់​ដឹក​ប្រេង ដើម្បី​ទុក​ប្រេង ជាដើម ។

កាលពីដើម​ខែមេសា​នេះ សមាជិក​អង្គការ​នាំ​ចេញ​ប្រេង Opec និង​សម្ពន្ធមិត្ត​របស់​ខ្លួន បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​កាត់​បន្ថយ​ការ​ផលិត​ប្រេង​១០​ភាគរយ ពោល​គឺ​បាន​ឯកភាព​គ្នា កាត់​បន្ថយ​ផលិតកម្ម​ប្រេង ៩,៧​លាន​បារ៉ែល ក្នុង​មួយ​ថ្ងៃ ចាប់ពី​ខែឧសភា ដើម្បី​ទប់ស្កាត់​ការ​ផ្គត់ផ្គង់​ដែល​សល់​ចាល់​ច្រើន ដោយសារ​តែ​បទបញ្ជា​ស្នាក់​នៅ​តែ​ក្នុងផ្ទះ និង​ការ​បិទទ្វារ​ក្រុមហ៊ុន​ជា​ច្រើន បាន​នាំ​ឱ្យ​ធ្លាក់​ចុះ​តម្រូវការ​ប្រេង ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ