ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីខ្មែរមួយរូបទទួលមរណភាពដោយសារជំងឺ COVID-19

3 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ព្រឹក​ថ្ងៃ​ទី​២១ មេ​សា​នេះ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឯកឧត្តម ខៀវ កាញ់​រិ​ទ្ធិ បាន​ចែកចាយ​នូវ​ព័ត៌មាន​មួយ​ថា មាន​នារី​ខ្មែរ​មួយ​រូប​រស់នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​ថា បាន​ស្លាប់​បាត់បង់​ជីវិត​ដោយ​វីរុស​កូ​វី​ដ​-១៩ ។…

នៅ​ព្រឹក​ថ្ងៃ​ទី​២១ មេ​សា​នេះ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឯកឧត្តម ខៀវ កាញ់​រិ​ទ្ធិ បាន​ចែកចាយ​នូវ​ព័ត៌មាន​មួយ​ថា មាន​នារី​ខ្មែរ​មួយ​រូប​រស់នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​ថា បាន​ស្លាប់​បាត់បង់​ជីវិត​ដោយ​វីរុស​កូ​វី​ដ​-១៩ ។

ដោយ​មាន​ខ្លឹមសារ​បន្ត​ថា «​ថ្ងៃនេះ ប្អូនស្រី Sophy Um រស់នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ បាន​ទទួលមរណភាព​ដោយសារ​ការ​ឆ្លង​នៃ​មេរោគ COVID-19 ឬ Corona – Virus ។ ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ រស់នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​ដូច​គ្នា ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ដល់​ក្រុម​គ្រួសារ​សព​ប្អូនស្រី និង​សូម​អោយ​ដូង​វិញ្ញាណក្ខន្ធ​ប្អូនស្រី​បាន​ទៅ​ដល់​ឋាន​សុគតិភព កើត​ជាតិ​ណា​ៗ សូម​ឲ្យ​ប្អូនស្រី​មានសំណាង​ល្អ និង​អាយុ​វែង ។​»

នៅ​ក្នុង​ការ​ផុស​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ក៏​មាន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាន​ស៊ែរ និង​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ជាមួយ​ក្រុម​គ្រួសារ​សព​អ្នកស្រី អ៊ុំ សុ​ភី ចំពោះ​ការ​បាត់បង់​សាច់ញាតិ​ជាទី​ស្រលាញ់ ដែល​ទទួលមរណភាព​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ។

ដោយកន្លងមក ក៏មានបងប្អូនខ្មែរច្រើននាក់នៅអាមេរិក ក៏ស្លាប់ព្រោះកូវីដ ១៩ ច្រើនដែរ ចឹងហើយសូមកុំប្រហែសឲ្យសោះ ត្រូវប្រយ័ត្ន និងការពារជានិច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ