សម្តេច​តេ​ជោ ៖ យើង​រួម​គ្នា​ទប់ស្កាត់​បង្ការ​កុំអោយ​ឆ្លង​មេរោគ​កូ​វី​ដ​១៩


រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សរសេរ​លើ​បណ្តាញ​សង្គម​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២០ថា «​រាល់​វិនាទី និង​ជា​រៀងរាល់ថ្ងៃ សូម​បងប្អូន​ជនរួមជាតិ​ចង​ចាំ​និង​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ចំពោះ​សុខភាព ដែល​ជា​អាយុជីវិត​ផ្ទាល់​របស់​បងប្អូន ប្តី​ប្រពន្ធ កូនចៅ និង​ក្រុម​គ្រួសារ ក្នុង​ស្ថានភាព​ដែល​ប្រទេស​ជាតិ​យើង​កំពុង​ប្រយុទ្ធ​ប្រឆាំង​កម្ចាត់​ជំងឺឆ្លង​កូ​វី​ដ ១៩ ។​»

សម្តេច​តេ​ជោ​បាន​សរសេរ​បន្ត​ថា សូម​យក​ជាប់​តាម​ខ្លួន​រាល់ពេល​ធ្វើ​ដំណើរ​នូវ​ម៉ាស ទឹក​អាល់កុល និង​ជែ​ល​សម្លាប់​មេរោគ និង​បាក់តេរី​ផ្សេង​ៗ ។ បងប្អូន​ត្រូវ​ប្រើ​ម៉ាស​ពាក់​ការពារ​គ្រប់​ទីកន្លែង និង​ត្រូវ​ដុសលាង​សម្អាត​ដៃ​មុន​ពេល​ប៉ះពាល់ និង​ក្រោយ​ពេល​ប៉ះពា​លក់​របស់របរ ឬ​វត្ថុ​អ្វីមួយ​នៅ​តាម​ទីផ្សារ និង​តាម​ទីធ្លា​សាធារណៈ​ដែល​យើង​មិនដឹង​ថា តើ​របស់របរ និង​សម្ភារៈ​ទាំងនោះ​ត្រូវ​បាន​ប៉ះពាល់​ដោយ​អ្នកមាន​មេរោគ​ឆ្លង​កូ​វី​ដ​១៩ ឬទេ ។

យើង​ការពារ​ខ្លួន​កុំ​នាំ​យក​មេរោគ​ឆ្លង​ទៅ​គេ និង​សូមកុំ​នាំ​មេរោគ​ពី​គេ​មក​យើង និង​ទៅ​កាន់​ក្រុម​គ្រួសារ ហើយ​ត្រូវ​មាន​អនាម័យ​សុខភាព​ខ្ពស់​ជា​ប្រចាំ ហើយ​ត្រូវ​ស្តាប់​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ជា​និច្ច ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ