ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ម្នាក់​និង​​​សិង្ហ​បុរី​២​នាក់ ​ត្រូវ​​ចោទ​ប្រកាន់​​រឿង​​បំពាន​បំរាមរដ្ឋាភិបាល

3 ឆ្នាំ មុន

សិង្ហ​បុរី ៖ មនុស្ស​ប្រុស​ស្រី៣នាក់ ​ក្នុង​នោះ ​មាន​អ្នក​បើក​យន្តហោះ​ជនជាតិ​អា​មេ​រិ​កាំ​ង​ម្នាក់​ និង​ជនជាតិ​សិង្ហ​បុរី២នាក់រូប​ផ្សេង​ទៀត​ បាន​បំពាន​សេចក្តីជូនដំណឹង​របស់​រដ្ឋាភិបាល​សិង្ហ​បុ​រី​ ដែល​តម្រូវ​ឲ្យ​ពួក​គេ​ស្នាក់​នៅ​ក្នុងផ្ទះ ។ អ្នក​បើក​យន្តហោះ​ពាណិជ្ជកម្ម…

សិង្ហ​បុរី ៖ មនុស្ស​ប្រុស​ស្រី៣នាក់ ​ក្នុង​នោះ ​មាន​អ្នក​បើក​យន្តហោះ​ជនជាតិ​អា​មេ​រិ​កាំ​ង​ម្នាក់​ និង​ជនជាតិ​សិង្ហ​បុរី២នាក់រូប​ផ្សេង​ទៀត​ បាន​បំពាន​សេចក្តីជូនដំណឹង​របស់​រដ្ឋាភិបាល​សិង្ហ​បុ​រី​ ដែល​តម្រូវ​ឲ្យ​ពួក​គេ​ស្នាក់​នៅ​ក្នុងផ្ទះ ។

អ្នក​បើក​យន្តហោះ​ពាណិជ្ជកម្ម ​ជនជាតិ​អា​មេ​រិ​ក​ឈ្មោះ Brian Dugan Yeargan និង​ជនជាតិ​សិង្ហ​បូ​រី​២​រូប​ផ្សេង​ទៀត ត្រូវ​បាន​ចោទប្រកាន់​នៅ​ក្នុង​តុលាការ​កាលពី​ថ្ងៃអង្គា​រ៍ ទី២១ ខែមេ​សា ពី​បទ​រំលោភ​លើ​សេចក្តីជូនដំណឹង​អំពី​ការ​ស្នាក់​នៅផ្ទះ​របស់​ពួក​គេ ​នៅ​ក្នុង​ហេតុការណ៍​ដាច់​ដោយឡែក​ពី​គ្នា ឬ​ក៏​ត្រូវ​បាន​ចោទប្រកាន់​ពី​បទល្មើស​ក្រោម​ច្បាប់​ទប់ស្កាត់​មេរោគ​ឆ្លង (Covid-19 Stay Orders) ឆ្នាំ២០២០ ។

ចំណែក​ជនជាតិ​សិង្ហ​បុរី​២​នាក់​ទៀត គឺលោក Chong Chun Wah អាយុ៤៧​ឆ្នាំ និង​នាង Siti Wan Su’Aidah Samsuri អាយុ២៥ឆ្នាំ ក៏​ត្រូវ​ចោទប្រកាន់​ពី​បទ​បំពាន​ដូច​គ្នា​នេះ​ផង​ដែរ ។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន straitstimes ថ្ងៃ​ទី២១ មេ​សា ​នេះ ។

បុរស​អា​មេ​រិ​កាំ​ង​វ័យ​៤៤​ឆ្នាំ​ បាន​ចេញពី​ប្រទេស​អូស្ត្រាលី ​និង​បាន​មក​ដល់​សិង្ហ​បូ​រី​កាលពី​ថ្ងៃ​ទី៣ ខែមេសា​និង​តម្រូវ​ឲ្យ​ដាក់ខ្លួន​ដាច់​ ដោយឡែក​ក្នុងផ្ទះ​រហូត​ដល់​ថ្ងៃ​ទី១៧ មេ​សា ​។ ក៏​ប៉ុន្តែ​ភី​ឡុ​ត​រូប​នេះ ​ក្រោយ​មក​ត្រូវ​បាន​គេ​ឃើញ​ថា​ លោក​បាន​ចេញពីផ្ទះ ​និង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​មជ្ឈមណ្ឌល​ផ្សារ​ឆាយ​ណា​ថោ​ន ដើម្បី​ទិញ​របស់របរ​ផ្ទាល់ខ្លួន​មួយ​ចំនួន​ ដោយ​ចំណាយពេល​ប្រហែល៣នៅ​ខាងក្រៅ ម៉ោង​គិត​ជា​សរុប​នៅ​ខាងក្រៅ​។

ចំណែក​ជនជាតិ​សិង្ហ​បុរី២​រូប​ផ្សេង​ទៀ ត​ក៏​បាន​បំពាន​ច្បាប់​របស់​ប្រទេស​នេះ​ផង​ដែរ ដោយ​បាន​លួច​ចេញពីផ្ទះ​ជា​ច្រើន​លើក​ច្រើន​សារ​ ដើម្បី​ទិញ​ទំនិញ និង​ទៅ​ហាង​កាហ្វេ ។ អ្នក​ទាំង៣រូប​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​បន្ទាប់​ពី​បង់ប្រាក់​តំកល់​។

យ៉ាងណាមិញ ​បើសិនជា​អ្នក​ទាំង​៣ ត្រូវ​បាន​តុលាការ​កាត់ទោស​នោះ​នឹង​អាច​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​ល្មើស​ក្រោម​ច្បាប់​ស្តី​ពី​ជំងឺឆ្លង​និង​បទ​ប្បញ្ញត្តិ​របស់​វា ដែល​អាច​ត្រូវ​ជាប់​ពន្ធនាគារ​រហូត​ដល់៦ ខែ​និង​ពិន័យ​ជា​ប្រាក់​រហូត​ដល់១០,០០០ដុល្លារ ​សម្រាប់​បទចោទប្រកាន់​នីមួយ​ៗ ៕

អត្ថបទសរសេរ ដោយ