ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចេះ​តែ​ចង់បាន​គ្មាន​ថ្ងៃ​គ្រប់

3 ឆ្នាំ មុន

ជន​ណា​ចេះ​សន្តោស​ក្នុង​របស់ទ្រព្យ​ដែល​ខ្លួន​មាន ជីវិត​ជន​នោះ​នឹង​មាន​សេចក្តីសុខ​ច្រើន ចំណែក​បុគ្គល​ណា​ដែល​មិន​ចេះ​គ្រប់ ទុក្ខ​លំបាក​គ្រប់​បែប​យ៉ាង​នឹង​គ្រប​សង្កត់​ជន​នោះ​គ្មាន​ថ្ងៃ​ស្រាកស្រាន្ត ។ បុគ្គល​ត្រូវ​ចេះ​ព្រម ចេះ​ល្មម ចេះ​ពេញចិត្ត​ចំពោះ​អ្វី​ៗ​ដែល​ខ្លួន​មាន​, ចេះ​សន្ដោស​តាម​មាន តាម​បាន…

ជន​ណា​ចេះ​សន្តោស​ក្នុង​របស់ទ្រព្យ​ដែល​ខ្លួន​មាន ជីវិត​ជន​នោះ​នឹង​មាន​សេចក្តីសុខ​ច្រើន ចំណែក​បុគ្គល​ណា​ដែល​មិន​ចេះ​គ្រប់ ទុក្ខ​លំបាក​គ្រប់​បែប​យ៉ាង​នឹង​គ្រប​សង្កត់​ជន​នោះ​គ្មាន​ថ្ងៃ​ស្រាកស្រាន្ត ។

បុគ្គល​ត្រូវ​ចេះ​ព្រម ចេះ​ល្មម ចេះ​ពេញចិត្ត​ចំពោះ​អ្វី​ៗ​ដែល​ខ្លួន​មាន​, ចេះ​សន្ដោស​តាម​មាន តាម​បាន កុំ​ចេះ​តែ​ចង់​គ្មាន​ថ្ងៃ​គ្រប់​នោះ បើ​យក​អ្វី​ទៅ​មិន​បាន​ពី​លោក​នេះ​ទៅ​ដដែល​នឹង ដូច្នេះ​មាន​តែ​កុំ​ប្រឹង​ពេក ធ្វើ​ចិត្ត​ឲ្យ​ក្លាយជា​អធិរាជ​គឺ​ទទួលព្រម ល្មម​ពី​ឥឡូវនេះ​ឲ្យ​ហើយ​ទៅ កុំ​ធ្វើ​ជា​អ្នកក្រ​រហាម​ចេះ​តែ​មិន​គ្រប់​ធ្វើ​អ្វី​ទៀត ។

ព្រះ​បរមគ្រូ​ត្រាស់​ពន្យល់​ថា មើល​សត្វ​សុនខ​ចុះ ដែល​វា​មិន​ចេះ​ប្រកាន់ ចង់​គេ​វាយ​ក្បាល​ក៏​មិន​គុំកួន ទុក​ចង់​គេ​ខ្ជាក់​ឲ្យ​ស៊ី​ក៏​ស៊ី​បាន​យ៉ាង​សុខ​ស្រួល ព្រោះតែ​មិន​ប្រកាន់ តែ​យើង​ជា​មនុស្ស​មិនមែន​ចង់​ឲ្យ​ធ្វើ​ដូច្នោះ​ទេ គឺ​គ្រាន់តែ​កុំ​ឲ្យ​វា​ពេក​ទៅ​បាន​ហើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ