ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​នៅ​អា​មេ​រិ​ក​ធ្លាក់​ចុះ​ទាប​ជាង​សូន្យ​ ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ

4 ឆ្នាំ មុន

សហរ​ដ្ឋា​អា​មេ​រិ​ក ​៖ ជា​រឿង​អាក្រក់​បំផុត​នៃ​ទីផ្សារ​ប្រេង​ក្នុង​ប្រវត្តិសាស្ត្រ បន្ទាប់​ពី​តម្លៃ​ប្រេងឥន្ធនៈ​បាន​ធ្លាក់​ចុះ​ទាប​ជាង​សូន្យ (០) ជា​លើក​ដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ក្នុង​ការ​ជួញដូរ​កាលពី​ថ្ងៃ​ច័ន្ទ ដែល​បាន​រុញច្រាន​ទីផ្សារ​ទៅ​ក្នុង​សកលលោក ដែល​ធ្វើ​ពាណិជ្ជករ​សុខចិត្ត​បង់លុយ ៤០…

សហរ​ដ្ឋា​អា​មេ​រិ​ក ​៖ ជា​រឿង​អាក្រក់​បំផុត​នៃ​ទីផ្សារ​ប្រេង​ក្នុង​ប្រវត្តិសាស្ត្រ បន្ទាប់​ពី​តម្លៃ​ប្រេងឥន្ធនៈ​បាន​ធ្លាក់​ចុះ​ទាប​ជាង​សូន្យ (០) ជា​លើក​ដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ក្នុង​ការ​ជួញដូរ​កាលពី​ថ្ងៃ​ច័ន្ទ ដែល​បាន​រុញច្រាន​ទីផ្សារ​ទៅ​ក្នុង​សកលលោក ដែល​ធ្វើ​ពាណិជ្ជករ​សុខចិត្ត​បង់លុយ ៤០ ដុល្លារ​ក្នុង​មួយ​បារ៉ែល ដើម្បី​ឱ្យទៅ​អ្នក​ណា​ម្នាក់​ដែល​ព្រម​ទិញ​យក​ប្រេង​ឆៅ​របស់​ខ្លួន ។

West Texas Intermediate (WTI) គឺជា​ស្តង់ដារ​សម្រាប់​ឧស្សាហកម្ម​ប្រេង​របស់​អា​មេ​រិ​ក​ដែល​ឆ្លងកាត់​ជា​ច្រើន​ទស​វត្ស​មក​ដោយ​មើលឃើញ​ទីផ្សារ​ប្រែង​រីក​ដុះដាល ឬ​ក៏​ការ​ធ្លាក់​ចុះ​សង្គ្រាម និង​វិបត្តិ​ហិរញ្ញវត្ថុ ប៉ុន្តែ​មិន​មាន​ព្រឹត្តិការណ៍​ណាមួយ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ធ្វើ​ឲ្យ​ឧស្សាហកម្ម​ប្រែង​ដាំ​ក្បាល​ចុះ​យ៉ាង​អាក្រក់​បែប​នេះ ។

នៅ​ចុងបញ្ចប់​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​កិច្ច​កាលពី​ថ្ងៃ​ច័ន្ទ នៃ​កិច្ចសន្យា​សម្រាប់​ខែឧសភា តម្លៃប្រេង​ឆៅ​បាន​ធ្លាក់​ចុះ​ដល់​ទៅ ៣០០ ភាគរយ​ពី ១៧,៨៥ ដុល្លារ​ក្នុង​មួយ​បារ៉ែល ធ្លាក់​ចុះ​ដល់ ដក (-) ៣៧,៦៣ ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​បារ៉ែល​។

លោក Doug King វិនិយោគិន​មូលនិធិ​ការពារ​ហានិភ័យ​ដែល​បាន​សហការ​បង្កើត​មូលនិធិ​អ្នកជំនួញ​ទំនិញ​បាន​ថ្លែង​ថា «​ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​សាហាវ​សម្រាប់​ឧស្សាហកម្ម​ប្រេង​ពិភពលោក​»​។

យ៉ាងណាមិញ​នៅ​ថ្ងៃ​អង្គារ នេះ​កិច្ចសន្យា​ប្រេង​សម្រាប់​ខែឧសភា​បាន​ត្រលប់​មក​វិញ​ក្នុង​ស្ថានភាព​គ្រាន់បើ​បន្តិច​វិញ ដោយ​ការ​ជួញដូរ​បាន​ធ្វើ​ឡើង​ក្នុង​តម្លៃ ១,១០ ដុល្លារ​។

បច្ចុប្បន្ន​ពាណិជ្ជករ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​កិច្ចសន្យា​សម្រាប់​ការ​ដឹក​ជញ្ជូន​នៅ​ខែ
មិថុនា​ដែល​មាន​បរិមាណ​ជួញដូរ​ខ្ពស់​ជាង ៣០ ដង​។ ហើយ​វា​ក៏​បាន​ស្ទុះ​ងើបឡើង​វិញ​កាលពី​ថ្ងៃ​អង្គារ​ដោយ​ឡើង​ដល់ ២១ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​បារ៉ែល​បន្ទាប់​ពី​ការ​បិទ ២០,៤៣ ដុល្លារ​ក្នុង​មួយ​ធុង​នៅ​ញូ​វ​យ៉​ក​។

ប្រេង​ឆៅ​ប្រភេទ Brent ដែល​ជា​តម្លៃ​គោល​របស់​អន្តរជាតិ​កំពុង​ផ្លាស់​ប្រែប្រួល​ក្នុង​តម្លៃ ២៥,៦១ ដុល្លារ​ក្នុង​មួយ​បារ៉ែល សម្រាប់​ការ​ចែកចាយ​នៅ​ខែមិថុនា កើនឡើង ០,១៥ ភាគរយ​។

កិច្ចសន្យា​អនាគត​សម្រាប់​ការ​អនុវត្ត​នា​ខែឧសភា​ខាង​មុខ​នឹង​ផុតកំណត់​នៅ​ថ្ងៃ​អង្គារ​នេះ​មាន​ន័យ​ថា​ពាណិជ្ជករ​ដែល​ទិញ​និង​លក់​ប្រេង ដើម្បី​រក​ប្រាក់​ចំណេញ​ត្រូវ​ស្វែងរក​នរណា​ម្នាក់​មក​កាន់កាប់​ប្រេង​នេះ​ឲ្យ​បាន​ល្អ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ