អ្នកទេសចរ​បរទេស​មួយ​ក្រុម​លាក់ខ្លួន​ក្នុង​រូងភ្នំ​គេច​ចេញពី​ការ​ដាក់​កំហិត​ឲ្យ​នៅ​ក្នុងផ្ទះ


ឥណ្ឌា​៖ ខណៈ​ប្រជាជន​កំពុង​សម្រប​ខ្លួន​ទៅ​នឹង​ការ​កំហិត​នៃ​ការ​ធ្វើ​ដំណើរ​និង​ការ​បិទ​ប្រទេស​តម្រូវ​ឲ្យ​ស្នាក់​នៅ​ក្នុងផ្ទះ​ដើម្បី​ការពារ​ការ​មេរោគ​ឆ្លង​មេរោគ កូ​វី​ដ​-១៩ ស្រាប់តែ​ភ្ញៀវ​ទេសចរ​បរទេស ៦ នាក់​បាន​យក​វិធីសាស្ត្រ​មិនធម្មតា​មួយ​គេចវេស​ពី​ការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក ដោយ​លាក់ខ្លួន​នៅ​ក្នុង​រូងភ្នំ​ក្នុង​ប្រទេស​ឥណ្ឌា​។

ក្រុម​អ្នកទេសចរ​បរទេស ដែល​មាន​បុរស ៤ នាក់​និង​ស្រី​២​នាក់​មក​ពី​ប្រទេស​បារាំង តួរ​គី អ៊ុយ​ក្រែ​ន សហរដ្ឋអាមេរិក​និង​នេ​ប៉ា​ល់ បាន​លាក់ខ្លួន​ក្នុង​រូងភ្នំ​មួយ​ក្បែរ Rishikesh ដែល​ជាទី​ក្រុង​មួយ​នៅ​រដ្ឋ Uttarakhand នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា ទីកន្លែង​ដែល​ពួក​គេ​បាន​លាក់ខ្លួន​អស់​រយៈពេល​ជិត​មួយ​ខែ មុន​ពេល​ពួក​គេ​ត្រូវ​បាន​រក​ឃើញ​ដោយ​ប៉ូ​លី​ស​ហើយ​ត្រូវ​បាន​គេ​យក​ទៅ​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​នៅផ្ទះ​មួយ​កាលពី​ថ្ងៃអាទិត្យ​។

លោក Mukesh Chand អ្នកនាំពាក្យ​ប៉ូ​លី​ស Uttarakhand ត្រូវ​បាន​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ CNN ដោយ​បាន​និយាយ​ថា​អ្នកទេសចរ​ទាំង ៦​នាក់ ដំបូង​ឡើយ​ពួក​គេ​បាន​ស្នាក់​នៅ​សណ្ឋាគារ​មួយ​កន្លែង ប៉ុន្តែ​ដោយសារ​តែ​អស់​លុយ​ចាយវាយ ពួក​គេ​បាន​រត់គេច​ទៅ ជ្រកកោន​នៅ​ក្នុង​រូងភ្នំ ។

ពួក​គេ​បាន​រស់នៅ​ក្នុង​រូងភ្នំ​ចាប់តាំងពី​ថ្ងៃ​ទី ២៤ ខែមីនា ប៉ូ​លី​សបាន​រក​ឃើញ​ពួក​គេ​កាលពី​ថ្ងៃអាទិត្យ ហើយ​បាន​ផ្លាស់​ប្តូរ​ពួក​គេ​ទៅ Swarg Ashram ក្បែរ Rishikesh យើង​បាន​ស្នើ​សុំ​អោយ​ពួក​គេ​ធ្វើការ​ដាក់​ខ្លួនឯង​ឲ្យ​នៅ​ដាច់​ដោយឡែក​រយៈពេល​ពី​រស​ប្តា​ហ៍​ជា​ការ​ប្រុង​ប្រយ័ត្ន ប៉ុន្តែ​ក្រុម​អ្នកទេសចរ​នេះ​ហាក់ដូចជា​មាន​សុខភាព​ល្អ​។ លោក​បាន​បន្ថែម​ថា​ក្រុម​នេះ​បាន​ប្រមូលប្រាក់​ដែល​នៅ​សល់​របស់​ពួក​គេ​ដើម្បី​ទិញ​ម្ហូប​និង​របស់របរ​ផ្សេង​ៗ​។

ភ្ញៀវ​ទេសចរ​ឥណ្ឌា​និង​បរទេស​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូល​រដ្ឋ UtGbjតាំងពី​ថ្ងៃ​ទី ២០ ខែមីនា​ដោយសារ​ការ​ផ្ទុះ​នូវ​វីរុស​កូ​វី​ដ​-១៩ ។

សូម​រម្លឹក​ថា​ឥណ្ឌា​បាន​បិទ​ប្រទេស​តាំងពី​ថ្ងៃ​ទី ១៤ មេ​សា ហើយ​បន្ត​នូវ​បទបញ្ជារ​នេះ​រហូត​ដល់​ថ្ងៃ​ទី ៣ ខែឧសភា បន្ទាប់​ពី​ឥណ្ឌា​រក​ឃើញ​ការ​ផ្ទុះ​ករណី​វីរុស​កូ​វី​ដ​-១៩ ដែល​គិត​ត្រឹម​ថ្ងៃ​ទី ២១ មេ​សា​នេះ​មាន​ករណី​ឆ្លង​សរុប​ចំនួន ១៧៦១៥ ករណី ក្នុង​នោះ​ករណី​ស្លាប់​ចំនួន ៥៥៩​ករណី ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ