ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​ខ្មែរ​ខ្លាំង ឬ​ខ្សោយ​ធៀប​ជាមួយ​លុយ​ចិន ជប៉ុន និង​កូរ៉េ

3 ឆ្នាំ មុន
  • ភ្នំពេញ

ប្រាក់​រៀល​ខ្មែរ​បាន​បង្ហាញ​ពី​សញ្ញា​ធ្លាក់​ថ្លៃ​បន្តិច​នៅ​ថ្ងៃនេះ​ធៀប​ជាមួយ​ប្រាក់​យ៉​ន់​ចិន និង ប្រាក់​យ៉េន​ជប៉ុន ប៉ុន្តែ​មាន​កម្លាំង​ខ្លាំង​ជាង​ប្រាក់​វុន​កូរ៉េ ។ ដូច្នេះ​សម្រាប់​អ្នក​និយម​ចាយ ប្រាក់​របស់​ប្រទេស​ទាំងនេះ សូម​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​ថ្ងៃនេះ​ធៀប​នឹង​ថ្ងៃ​ម្សិល មិ​ញ ។…

ប្រាក់​រៀល​ខ្មែរ​បាន​បង្ហាញ​ពី​សញ្ញា​ធ្លាក់​ថ្លៃ​បន្តិច​នៅ​ថ្ងៃនេះ​ធៀប​ជាមួយ​ប្រាក់​យ៉​ន់​ចិន និង ប្រាក់​យ៉េន​ជប៉ុន ប៉ុន្តែ​មាន​កម្លាំង​ខ្លាំង​ជាង​ប្រាក់​វុន​កូរ៉េ ។ ដូច្នេះ​សម្រាប់​អ្នក​និយម​ចាយ ប្រាក់​របស់​ប្រទេស​ទាំងនេះ សូម​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​ថ្ងៃនេះ​ធៀប​នឹង​ថ្ងៃ​ម្សិល មិ​ញ ។

ធនាគារ ជាតិ នៃ កម្ពុជា នៅ​ថ្ងៃ​ទី ២១​ខែមេសា ឆ្នាំ ២០២០​នេះ​ឱ្យ​ដឹង​ថា ១​យ៉​ន់​ចិន ទិញ ចូល ៥៧៦ រៀល លក់​ចេញ ៥៨១ រៀល ដែល​កាលពី​ម្សិលមិញ​ទិញ​ចូល​ត្រឹមតែ ៥៧៥ រៀល និង​លក់​ចេញ ៥៨១ រៀល ។

ទន្ទឹម​នេះ​ចំពោះ​ប្រាក់​យ៉េន​ជប៉ុន​វិញ គឺ​ថ្ងៃនេះ ១០០​យ៉េន ទិញ​ចូល ៣៧៧៨ រៀល លក់ ចេញ ៣៨១៥ រៀល ហើយ​កាលពី​ម្សិលមិញ​ទិញ​ចូល​ត្រឹមតែ ៣៧៧២ រៀល និង​លក់ ចេញ ៣៨០៩ រៀល​ប៉ុណ្ណោះ ។

ដោយឡែក​ប្រាក់​វុន​កូរ៉េ វិញ គឺ​ថ្ងៃនេះ ១០០​វុន ទិញ​ចូល​ត្រឹមតែ ៣៣២ រៀល លក់​ចេញ ៣៣៦ រៀល ដែល​កាលពី​ថ្ងៃ​ម្សិលមិញ​ទិញ​ចូល​រហូត​ដល់ ៣៣៤ រៀល និង​លក់​ចេញ ៣៣៧ រៀល​ឯណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ