ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តើក​សមុទ្រ​កើនឡើង ខណៈមនុស្ស​ខ្លាចកូវីដ១៩​នាំគ្នា​បិទទ្វារអស់​

4 ឆ្នាំ មុន

ប្រទេស​ថៃ​ ៖ សត្វព្រៃ​ពាសពេញ​ពិភពលោក​កំពុង​រីករាយ​នឹង​កង្វះ​សកម្មភាព​របស់​មនុស្ស ដោយសារ​តែ​ការ​ចាក់សោរ​ដើម្បី​ការពារ​ការ​ឆ្លង​វីរុស សត្វ​អណ្តើក​សមុទ្រ​នៅ​ក្នុង​ប្រទេស​ថៃ ក៏​កំពុង​លូតលាស់​យ៉ាង​ប្រពៃ​នៅ​ពេល​នេះ​។ យោង​តាម​លោក Kanokwan Homcha-ai អ្នកត្រួតពិនិត្យ​នៅ​មូលនិធិ…

ប្រទេស​ថៃ​ ៖ សត្វព្រៃ​ពាសពេញ​ពិភពលោក​កំពុង​រីករាយ​នឹង​កង្វះ​សកម្មភាព​របស់​មនុស្ស ដោយសារ​តែ​ការ​ចាក់សោរ​ដើម្បី​ការពារ​ការ​ឆ្លង​វីរុស សត្វ​អណ្តើក​សមុទ្រ​នៅ​ក្នុង​ប្រទេស​ថៃ ក៏​កំពុង​លូតលាស់​យ៉ាង​ប្រពៃ​នៅ​ពេល​នេះ​។

យោង​តាម​លោក Kanokwan Homcha-ai អ្នកត្រួតពិនិត្យ​នៅ​មូលនិធិ Mai Khao Marine Turtle បានឱ្យ​ដឹង​ថា ឆ្នេរសមុទ្រ​ថៃ​ខ្លះ​មាន​ចំនួន​សំបុក​សត្វ​អណ្តើក​ច្រើន​ជាងគេ​ក្នុង​រយៈពេល​ពីរ​ទស​វត្ស​។ លោក​បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​ទូរទស្សន៍ CNN កាលពី​ថ្ងៃ​ច័ន្ទ​ថា ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​សំបុក​អណ្តើក​សមុទ្រ​ចំនួន​១១ នៅ​លើ​កោះ​ភូ​កេ​ត ដែល​ជា​ចំនួន​សំបុក​ច្រើន​បំផុត​នៅ​ក្នុង​ប្រទេស​ថៃ​ក្នុង​រយៈពេល​២០​ឆ្នាំ​។ ភូ​កេ​ត​គឺជា​កោះ​រមណីយដ្ឋាន​ដែល​មាន​ប្រជាប្រិយ​បំផុត​របស់​ប្រទេស​ថៃ ហើយ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដ៏​សំខាន់​មួយ​ត្រូវ​បាន​គេ​បិទទ្វារ​យ៉ាង​តឹងរ៉ឹង ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​១៩​។

លោក Homcha-ai បាន​និយាយ​ថា​ ៖ «​នេះ​អាច​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅ​លើ​បរិស្ថាន​ក្នុង​ការ​អភិរក្ស​សមុទ្រ​ក្នុង​រយៈពេល​វែង​ផង​ដែរ​។ មិន​ត្រឹមតែ​អណ្តើក​សមុទ្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រភេទ​សត្វ​សមុទ្រ​ដទៃ​ទៀត​ដូច​ជា​សត្វ​ដូ​ហ្វី​ន ដែល​រស់នៅ​ក្នុង​តំបន់​ក៏​មាន​ចំនួន​កើនឡើង​ផង​ដែរ នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិ​របស់​រដ្ឋាភិបាល​»។​

ការ​វិវឌ្ឍន៍​នេះ​គឺ​ដោយសារ​តែ​វិធានការ​បិទទ្វារ ដែល​ត្រូវ​បាន​ដាក់​ដោយ​អាជ្ញាធរ​ថៃ​កាលពី​ខែមីនា​។ លោក Homcha-ai ដែល​ជឿជាក់​ថា នឹង​មាន​ឥទ្ធិពល​យូរអង្វែង​សម្រាប់​បរិស្ថាន​ដោយសារ​កង្វះ​សកម្មភាព​មនុស្ស​នឹង​ផ្តល់​ពេលវេលា​ជីវិត​សមុទ្រ​ដើម្បី​បង្កើត​ឡើង​វិញ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ថៃ​មាន​ករណី​ឆ្លង​ជម្ងឺ​កូ​វី​ដ​១៩ ដល់​ទៅ​២៧៩២​ករណី និង​មាន​អ្នក​បាត់បង់ជីវិត​ចំនួន​៤៧​នាក់ គិត​ត្រឹម​ថ្ងៃ​ច័ន្ទ​ ៕ (យោង​តាម​ប្រភពពី​ edition.cnn.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ