ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាមដានជា​យូរហើយ ឆ្មក់​ចូល​ផ្ទះ​១​កន្លែង​​ប្រមូលបានទាំងសម្បុក​

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កម្លាំង​នគរបាល​ក្រុងប៉ៃលិន​ឆ្មក់​ចុះ​ឆែកឆេរ​ក្នុងផ្ទះ​មួយ​កន្លែង និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៩​នាក់ ក្រោយមក​ក៏​បាន​ដោះ​លែង​​​​មនុស្ស​ចំនួន​៤​នាក់វិញ​ ដោយសារ​ពិនិត្យ​រកមិន​​ឃើញ​មាន​សារធាតុ​ញៀន និង​ធ្វើការ​ផាកពិន័យ​រួច ក៏ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ​ប្រតិបត្តិការ​ខាងលើនេះ​បាន​ធ្វើ​ឡើង​​កាលពី​​វេលា​ម៉ៅ​ង​១០ព្រឹក​ថ្ងៃ​ទី​២០…

ខេត្ត​ប៉ៃលិន ៖ កម្លាំង​នគរបាល​ក្រុងប៉ៃលិន​ឆ្មក់​ចុះ​ឆែកឆេរ​ក្នុងផ្ទះ​មួយ​កន្លែង និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៩​នាក់ ក្រោយមក​ក៏​បាន​ដោះ​លែង​​​​មនុស្ស​ចំនួន​៤​នាក់វិញ​ ដោយសារ​ពិនិត្យ​រកមិន​​ឃើញ​មាន​សារធាតុ​ញៀន និង​ធ្វើការ​ផាកពិន័យ​រួច ក៏ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

​ប្រតិបត្តិការ​ខាងលើនេះ​បាន​ធ្វើ​ឡើង​​កាលពី​​វេលា​ម៉ៅ​ង​១០ព្រឹក​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​​​ផ្ទះមួយកន្លេង ស្ថិត​ក្នុង​ភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

​តាម​ប្រភព​ព័​ត៌​​មាន​បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ក្រុងប៉ៃលិន​បាន​ធ្វើការ​ឆែកឆេរ​ផ្ទះ​មួយ​កន្លែង បន្ទាប់​ពី​ធ្វើការ​តាមដាន​អស់​រយៈពេល​ជា​យូរ​ហើយ ​ជា​លទ្ធផល​បាន​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​ម៉ា​ទឹកកក​ចំនួន៥​កញ្ចប់​តូច និង​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន៩​នាក់ ក្នុង​នោះ​មាន​​ស្ត្រី​​ម្នាក់​ទៅ​កាន់អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម ។

តាម​ប្រភពព័ត៌មាន​បាន​​បន្ត​​ថា ក្រោយ​ពី​ធ្វើការ​សាកសួរ និង​ធ្វើតេស្ត​រក​សារធាតុ​ញៀន​រួច បាន​រក​ឃើញ​អ្នក​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ខ្លួន​មាន​​ចំនួន៥​នាក់ រួម​មាន ១-​ឈ្មោះ ប៊ូ ហ៊ាន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​កសិករ ជា​ម្ចាស់ផ្ទះ រស់នៅ​ភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន (​មាន​ផ្ទុក​សារធាតុ​ញៀន​) ២- ឈ្មោះ ចាន់ ធឿ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន (​មាន​ផ្ទុក​សារធាតុ​ញៀន និង​ឆែក​ឃើញ​មាន​ថ្នាំ​ញៀន​នៅ​លើ​ដងខ្លួន ) ។

៣-​ឈ្មោះ វ៉ា​ន់ រតនា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន (​មាន​ផ្ទុក​សារធាតុ​ញៀន​) ៤-​ឈ្មោះ ស្រ៊​ន ម៉េ​ង​ស្រៀ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន (​មាន​ផ្ទុក​សារធាតុ​ញៀន​) ​និង​៥-​ឈ្មោះ ញ៉ឹ​ក ផ​ល្លី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជាងមាស រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន (​មាន​ផ្ទុក​សារធាតុ​ញៀន​) ។

ជនសង្ស័យ​ទាំង​​៥​នាក់​ខាងលើនេះ​​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន តាម​បទបញ្ជា​របស់​លោក ជា សារ ព្រះរាជអាជ្ញា​រង​អម​លា​សា​ដំបូង​ខេត្ត​ប៉ៃលិន ដើម្បី​បន្ត​នីតិវិធី និង​ពិនិត្យ​ឃើញ​អ្នក​ដែល​មិន​មាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ខ្លួន​ចំនួន៤​នាក់ ។ ចំពោះ​អ្នក​ដែល​មិន​មាន​ផ្ទុក​សារធាតុ​ញៀន​ទាំង​៤​នាក់ (ស្រី​១​នាក់) បន្ទាប់​ពី​​ពិន័យ​ជា​ប្រាក់​១​ចំនួន​រួច ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

​បច្ចុប្បន្ន​ ករណី​ខាងលើ​នេះ​ គឺ​នគរបាល​កំពុងធ្វើការ​សាកសួរ​​ជនសង្ស័យ និង​កំពុង​បន្ត​​តាម​នីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ