ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​ចែក​អាហារ​ជិត​ស្ថានីយ​រថភ្លើង ត្រូវ​ចាប់ខ្លួន ព្រោះតែ​មូលហេតុ​មួយ

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ប៉ូលិស​ទីក្រុង​បាងកក បាន​ធ្វើការ​ចោទប្រកាន់​ទៅ​លើ​ម្ចាស់​ជំនួយ​ស្បៀងអាហារ បន្ទាប់​ពី​ការ​ចែក​អំណោយ​ដ៏​សប្បុរស​របស់​ពួក​គេ​នៅ​ជិត​ស្ថានីយ​រថភ្លើង Hua Lamphong ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា មិន​បាន​អនុវត្ត​តាម​វិធាន​ការណ៍ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​កូ​វី​ដ​១៩​។…

ប្រទេស​ថៃ ៖ ប៉ូលិស​ទីក្រុង​បាងកក បាន​ធ្វើការ​ចោទប្រកាន់​ទៅ​លើ​ម្ចាស់​ជំនួយ​ស្បៀងអាហារ បន្ទាប់​ពី​ការ​ចែក​អំណោយ​ដ៏​សប្បុរស​របស់​ពួក​គេ​នៅ​ជិត​ស្ថានីយ​រថភ្លើង Hua Lamphong ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា មិន​បាន​អនុវត្ត​តាម​វិធាន​ការណ៍ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​កូ​វី​ដ​១៩​។

ការ​អនុវត្តន៍​ច្បាប់​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​វី​ដេ​អូ​ឃ្លី​ប​មួយ ដែល​បង្ហាញ​ពី​មនុស្ស​រាប់​សិប​នាក់​កំពុង​អង្គុយ​ទទួល​អាហារ​ដោយ​ឥត​គិតថ្លៃ នៅ​ក្បែរ​សណ្ឋាគារ Sri Krung នៅ​លើ​ផ្លូវ Krung Kasem ក្នុង​សង្កាត់ Pomprap Sattruphai​។ ការ​ចែក​អំណោយ​សប្បុរសធម៌​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ ខែមេសា វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច បាន​ប្រែ​ទៅ​ជា​អាក្រក់​នៅ​ពេល​មាន​ជម្លោះ​មួយ​បាន​ផ្ទុះ​ឡើង​ក្នុង​ចំណោម​អ្នក​ដែល​បាន​ប្រមូលផ្តុំ​គ្នា​។

ប៉ូលិស Kissana Phattanacharoen អ្នកនាំពាក្យ​ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា មន្ត្រី​ប៉ូលិស​នៅ​ប៉ុស្តិ៍​ប៉ូ Phalapphla Chai ២ បាន​ធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​ឧប្បត្តិ​ហេតុនេះ ហើយ​បាន​កំណត់​អត្តសញ្ញាណ​ម្ចាស់​ជំនួយ កាលពី​ថ្ងៃ​ច័ន្ទ​។

លោក​បាន​និយាយ​ថា ក្រុម​អ្នក​រៀបចំ​បាន​រាយការណ៍​ទៅ​ប៉ូលិស​ហើយ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រំលោភ​បម្រាម​លើ​ការ​ប្រមូលផ្តុំ​សាធារណៈ ដើម្បី​ទប់ស្កាត់​ការ​ផ្ទុះ​នេះ​។ លោក​បាន​បន្ថែម​ទៀត​ថា ពួក​គេ​មិន​បាន​អនុវត្ត​តាម​វិធាន​ការណ៍​រក្សា​គម្លាត​សង្គម​ទេ​។

លោក​វរសេនីយ៍ឯក Kiss Kissana ក៏​បាន​និយាយ​ផង​ដែរ​ថា ប៉ូលិស​កំពុង​តែ​តាម​ចាប់​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​បង្ក​ភាពល្អក់​កករ​នេះ​។ លោក​បាន​ជម្រុញ​ឱ្យ​ប្រជាជន​ដែល​ចង់​ចែកចាយ​ស្បៀង​អាហារ ឬ​របស់របរ​ចាំបាច់​ផ្សេង​ៗ ត្រូវ​ទាក់ទង​ទៅ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ជួយ​រក្សា​នីតិវិធី​ឃ្លាំ​មើល​​ក្នុង​សង្គម​ឱ្យ​បាន​ត្រឹមត្រូវ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ