ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូ​លិស​ហ្វី​លី​ពី​ន​ព្រមាន​៖ ​នឹង​មានការ​ចាប់​ខ្លួន​​ទ្រង់ទ្រាយ​ធំ

4 ឆ្នាំ មុន

ហ្វី​លី​ពី​ន​៖ ប៉ូ​លិសជនជាតិ​ហ្វី​លី​ពី​ន​បានធ្វើការ​​្រមាន​ថា នឹង​មានការ​ចាប់ខ្លួន​ទ្រង់ទ្រាយ​ធំ​មួយ ចំពោះ​អ្នក​ដែល​មិន​គោរព​ការ​ដាក់​ឱ្យ​នៅ​ដោយឡែក​ពី​គ្នា និង​អ្នក​នៅ​បន្ត​ធ្វើ​ឱ្យ​មានការ​ឆ្លង​កូ​វី​ដ​១៩​ក្នុង​សង្គម​ ។ លោក​ឧត្តមសេនីយ៍ Archie Gamboa អគ្គស្នងការ​ប៉ូ​លិស​ជាតិ​ហ្វី​លី​ពី​ន​បាន​និយាយ​ថា…

ហ្វី​លី​ពី​ន​៖ ប៉ូ​លិសជនជាតិ​ហ្វី​លី​ពី​ន​បានធ្វើការ​​្រមាន​ថា នឹង​មានការ​ចាប់ខ្លួន​ទ្រង់ទ្រាយ​ធំ​មួយ ចំពោះ​អ្នក​ដែល​មិន​គោរព​ការ​ដាក់​ឱ្យ​នៅ​ដោយឡែក​ពី​គ្នា និង​អ្នក​នៅ​បន្ត​ធ្វើ​ឱ្យ​មានការ​ឆ្លង​កូ​វី​ដ​១៩​ក្នុង​សង្គម​ ។

លោក​ឧត្តមសេនីយ៍ Archie Gamboa អគ្គស្នងការ​ប៉ូ​លិស​ជាតិ​ហ្វី​លី​ពី​ន​បាន​និយាយ​ថា លោក​បាន​បញ្ជា​ឱ្យ​ប្រធាន​ប៉ូ​លិស​ប្រចាំ​តំបន់​ប្រចាំ​តំបន់ (NCR) ស្វែងរក​កន្លែង ​សម្រាប់​ឃុំឃាំង​មនុស្ស ដែល​រំលោភ​លើ​វិធាន​ការណ៍​ច​ត្តា​ឡី​ស័ក​ ។

លោក​មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​ក៏​តម្រូវ​ឱ្យ​ប្រធាន​ប៉ូ​លិសប្រចាំ​តំបន់​រៀបចំ​មណ្ឌល​មួយ​កន្លែង​ សម្រាប់​ដាក់​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន ​។ ខ្ញុំ​ក៏​បាន​ស្នើ​សុំ​ឱ្យ​គាត់​បម្រុង​ទុក​កន្លែង​ខ្លះ​នៅ Bicutan​ ។ រឿង​ទាំង​អស់នេះ​កំពុង​ត្រូវ​បាន​រៀបចំ​ឡើង ដូចដែល​យើង​រំពឹង​ថា​ នឹង​មានការ​ចាប់ខ្លួន​ដ៏​ធំ ប្រសិនបើ​ប្រជាជន​នៅ​តែ​បន្ត​មិន​គោរព​តាម​» ។

ចាប់ពី​ថ្ងៃ​ទី​១៧ ​មីនា ដល់​ថ្ងៃ​ទី​១៩ ​មេសា ប្រជាជន​ប្រមាណ​១៣៣.០០០​នាក់ ​ត្រូវ​បាន​រក​ឃើញ​ថា បាន​រំលោភ​គោលការណ៍​ណែនាំ​ដាច់​ដោយឡែក ​។

លោក​បាន​បន្ត​ថា​៖ «​ការ​សង្កត់ធ្ងន់​គឺ​ការ​អនុវត្តន៍​ច្បាប់ ​។ នៅ​ពេល​ដែល​អ្នក​និយាយ​ច្បាប់អាជ្ញាសឹក ប្រធា​នាធិបតី​ប្រហែលជា​ចង់​បញ្ជាក់​ថា យើង​ត្រូវ​តែ​ធ្វើការ​ចាប់ខ្លួន​ខ្លះ ដោយសារ​តែ​អ្នក​រំលោភ​ច​ត្តា​ឡី​ស័ក ១៣០០០០​នាក់ ប្រហែលជា៩៦០០០​នាក់​ត្រូវ​បាន​គេ​ព្រមាន​ជា​ធម្មតា​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចំនួន​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​ នា​ពេល​នេះ​មាន​ដល់​៦៤៥៩​ករណី ខណៈ​ដែល​មាន​អ្នក​ស្លាប់​ចំនួន៤២៨​ករណី និងអ្នកជា​មាន​ចំនួន៦១៣​ករណី បើ​គិត​មក​ត្រឹម​ថ្ងៃនេះ​ ។ ​

Police personnel hold up placards reminding people to stay at home amid concerns of the spread of the COVID-19 coronavirus in Manila on March 31, 2020. – The main Philippine island of Luzon, home to 55 million people which includes the capital Manila, is in the second week of a lockdown to contain the spread of the disease. (Photo by Maria TAN / AFP)

អត្ថបទសរសេរ ដោយ