ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​២​នាក់​ឌុប​គ្នា​​​តាមផ្លូវ ​ត្រូវ​​ចោរ​ឆក់​ថង​់ដាក់​លុយ​យកទៅ​បាត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា​ចេញ​មក​ពី​ផ្ទះ​នៅ​ម្តុំ​ទួល​សង្កែ​ក្នុង​គោលបំណង​ឌុ​ប​អ្នក​រាប់អាន​គ្នា​ទៅ​ផ្ទះ​នៅ​ម្តុំ​ផ្សារ​អូរ​ឫស្សី ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មក​ធ្វើ​សកម្មភាព​ឆក់​ថង់​យួរដៃ​ដាក់​លុយ និង​សម្ភារៈ​បាន​សម្រេច ហើយ​គេចខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា​ចេញ​មក​ពី​ផ្ទះ​នៅ​ម្តុំ​ទួល​សង្កែ​ក្នុង​គោលបំណង​ឌុ​ប​អ្នក​រាប់អាន​គ្នា​ទៅ​ផ្ទះ​នៅ​ម្តុំ​ផ្សារ​អូរ​ឫស្សី ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មក​ធ្វើ​សកម្មភាព​ឆក់​ថង់​យួរដៃ​ដាក់​លុយ និង​សម្ភារៈ​បាន​សម្រេច ហើយ​គេចខ្លួន​បាត់​ស្រមោល ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ក្បែរ​សាលា​រាជធានី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​នេះ ម្នាក់​ឈ្មោះ​ផល្លា ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មុខរបរ​ចុងភៅ ស្នាក់​នៅ​ម្តុំ​ផ្សារ​អូរ​ឫស្សី ជា​អ្នក​រួម​ដំណើរ និង​ម្នាក់​ទៀត​ឈ្មោះ​សេង សុ​ភ័​ណ្ឌ ភេទ​ស្រី អាយុ​៥២​ឆ្នាំ ជា​បុគ្គលិក​ផ្នែក​សំអាត​នៅ​ក្រុមហ៊ុន​មួយ​កន្លែង ស្នាក់​នៅ​ក្រុម​ទី​១១ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ជា​អ្នកបើកបរ​។ ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ១G-០២៥៨ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ចេញ​មក​ពី​ធ្វើការ​នៅ​ម្តុំ​ផ្សារ​អូរ​ឬ​ស្សី​រួច​ហើយ​ក៏​ជិះ​ទៅ​លេង​ផ្ទះ​អ្នក​រាប់អាន​គ្នា​នៅ​ម្តុំ​ទួល​សង្កែ ខណៈ​ពេល​ជិះ​ម៉ូតូ​បាន​ពាក់​កណ្តាលផ្លូវ​ដែល​ជា​នៅ​ចំណុច​កើតហេតុ​ខាងលើ​នេះ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស៊េរី និង​មិន​ចាំ​ស្លាក​លេខ​នោះ​ទេ ក៏​ជិះ​មក​ជិត​ម៉ូតូ​របស់​ជន​រង​គ្រោះ​រួច​ហើយ​ក៏​ធ្វើ​សកម្មភាព​ឆក់​ថង់​យួរដៃ​ពី​ជន​រង​គ្រោះ​ដែល​ទុក​នៅ​ចំ​កណ្តាល​ដោយ​ដៃ​កាន់​យ៉ាង​ជាប់ ក៏​ត្រូវ​ជនសង្ស័យ​ទាញ​ទៅ​ទាញ​មក រហូត​បាន​សម្រេច រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល ។ ចំណែក​ជន​រង​គ្រោះ​វិញ​បាន​ដួល​ម៉ូតូ​សង្កត់ពីលើ​គ្នា​បណ្តាល​ឱ្យ​រង​របួសស្រាល​ចំ​ជើង​ម្ខាង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ក្នុង​ថង់​យួរដៃ​​ដែលត្រូវជនសង្ស័យឆក់យកទៅបាត់នោះ​​មាន​លុយ​ចំនួន​១០០​ដុល្លារ​, លុយ​ចំនួន​៥០​ម៉ឺន​ទៅ​៦០​ម៉ឺន​រៀល ទូរស័ព្ទ​ដៃ​មួយ​គ្រឿង និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្រះ​ចក​ដើម្បី​អោយ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ