ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​រេ​វតៈ​ពន្យល់​អំពី​ការ​ចង់​សម្លា.ប់​ខ្លួន

3 ឆ្នាំ មុន

បើ​និយាយ​ពី​សេចក្តី​ទុក្ខ មាន​មនុស្ស​មិន​តិច​ទេ​ដែល​ចេះ​តែ​រកកល​ចង់​សម្លាប់​ខ្លួនឯង​ដើម្បី​រួច​ផុត​ទុក្ខ​ទាំងឡាយ​ក្នុង​លោក ។ តើ​ការ​សម្លាប់​ខ្លួនឯង​នេះ​នឹង​រួច​ចាក​ទុក្ខ​ដែរ​ឬទេ ? សូម​មើល​ហេតុផល​ដែល​សមណៈ រេ​វតៈ ពន្យល់​យ៉ាងនេះ​ថា អ្នក​ណា​ក៏​ដោយ បើ​ធ្លាក់​នៅ​ក្នុង​សភាព​ទុក្ខ​ធំ​រមែង​ចេះ​តែ​ចង់​សម្លាប់​ខ្លួន​ព្រោះ​លំបាក​នឹង​ការ​អត់ធន់…

បើ​និយាយ​ពី​សេចក្តី​ទុក្ខ មាន​មនុស្ស​មិន​តិច​ទេ​ដែល​ចេះ​តែ​រកកល​ចង់​សម្លាប់​ខ្លួនឯង​ដើម្បី​រួច​ផុត​ទុក្ខ​ទាំងឡាយ​ក្នុង​លោក ។ តើ​ការ​សម្លាប់​ខ្លួនឯង​នេះ​នឹង​រួច​ចាក​ទុក្ខ​ដែរ​ឬទេ ?

សូម​មើល​ហេតុផល​ដែល​សមណៈ រេ​វតៈ ពន្យល់​យ៉ាងនេះ​ថា អ្នក​ណា​ក៏​ដោយ បើ​ធ្លាក់​នៅ​ក្នុង​សភាព​ទុក្ខ​ធំ​រមែង​ចេះ​តែ​ចង់​សម្លាប់​ខ្លួន​ព្រោះ​លំបាក​នឹង​ការ​អត់ធន់ តែ​ទុក្ខ​ផ្លូវ​កាយ​ជា​របស់​ល្មម​នឹង​ទ្រាំ​ធន់​បាន ចំណែក​ទុក្ខ​ផ្លូវចិត្ត​ធន់​បាន​ដោយ​លំបាក​ណាស់ ។

វិធី​កែ​ទុក្ខ​ផ្លូវចិត្ត​នេះ​មាន​២​យ៉ាង​ប៉ុណ្ណោះ គឺ​ស្លាប់​ឲ្យ​ហើយ​តែ​ម្ដង​ទៅ និង​អត់ធន់​ដរាប​ទាល់តែ​ទុក្ខ​រលត់​អស់​ទៅ ។ មនុស្ស​ជា​ច្រើន​បាន​រើស​យក​វិធី​សម្លាប់​ខ្លួនឯង​ដើម្បី​ឱ្យ​រួច​ទុក្ខ​ក្នុង​លោកិយ​នេះ ឯការ​ដែល​រើស​យក​វិធី​អត់ធន់​នៃ​ជីវិត​ក៏​មាន​មិន​តិច​ដែរ ដូច្នេះ​តើ​គួរ​នឹង​រើស​យក​វិធី​ណា ?

ព្រះ​រេ​វតៈ​ពន្យល់​យ៉ាងនេះ​ថា បើ​អ្នក​រើស​យក​វិធី​សម្លាប់​ខ្លួន​ឱ្យ​រួច​ចាក​ទុក្ខ នោះ​អ្នក​នឹង​មិន​រួច​ផុត​ពី​ទុក្ខ​បាន​ទេ ព្រោះ​ចិត្ត​អ្នក​ដែល​កំពុង​ក្តៅក្រហាយ ពេល​ស្លាប់​ទៅ​បដិសន្ធិ​នឹង​ទៅ​កើត​នៅ​កន្លែង​ដែល​រឹតតែ​ក្តៅ​ជាង​ជីវិត​បច្ចុប្បន្ន​នេះ​ទៅ​ទៀត ។

ប៉ុន្តែ​បើ​អ្នក​រើស​យក​ជីវិត​អត់ធន់ នោះ​អ្នក​នឹង​មានឱកាស​ធ្វើ​រឿង​ល្អ​ៗ​សម្រាប់​ជីវិត និង​បាន​បំពេញ​បុណ្យ​កុសល​ថែម​ទៀត​ផង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ