ធា​រី ច​ន្ថា​ប៊ី​ន ប្រាប់​ថា បាល់ទាត់​មាន​ន័យ​ច្រើន​ជាង​ការ​ដែល​យើង​គ្រប់​គ្នា​ធ្លាប់​គិត


ធា​រី ច​ន្ថា​ប៊ី​ន អ្នកតំណាង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ ស្ងាត់​ៗ​បាន​ទម្លាយ​ការ​ពិតជា​ច្រើន​ពី​វិស័យ​កីឡាបាល់ទាត់ ដែល​លោក​ផ្ទាល់​បាន​ប្រឡូក​អស់​រយៈពេល ៨​ឆ្នាំ​មក​ហើយ ។

ខណៈ​សកម្មភាព​ប្រកួត​បាល់ទាត់​នៅ​លើ​ពិភពលោក​បន្ត​ស្ងប់ស្ងាត់ កីឡាករ ច​ន្ថា​ប៊ី​ន ឆ្លៀត​រំលេច​អំពី​កីឡា​នេះ ដែល​លោក​យល់​ឃើញ​ថា មាន​លក្ខណៈ​ពិសេស​លើស​កីឡា​ដទៃ ។

លោក​បានឱ្យ​ដឹង​ថា​៖ «​បាល់ទាត់​ជួយ​ឱ្យ​មនុស្ស​មក​ជួបជុំ​គ្នា ចែករំលែក​អារម្មណ៍​រំភើប​រីករាយ​ជាមួយ​គ្នា ។ បាល់ទាត់​ធ្វើ​ឱ្យ​យើង​យល់​ពី​ការ​ធ្វើ​ការងារ​ជា​ក្រុម សហការ​គ្នា និង​យល់​ពី​ភាព​ខ្លាំង​រវាង​គ្នា ។ លើស​ពី​នេះ វា​ក៏​ជា​កីឡា​ដែល​ងាយស្រួល​យល់ បើ​ទោះបី​បុគ្គល​ខ្លះ​មិន​ធ្លាប់​បាន​ទស្សនា​បាល់ទាត់​ក៏​អាច​យល់​បាន​ពី​ការ​ប្រកួត​ផង​ដែរ​» ។

នៅ​ពេល​ស្ថានភាព​ត្រលប់​មក​ប្រសើរ​ឡើង​វិញ​ពី​វិបត្តិ​កូ​វី​ដ​១៩ ច​ន្ថា​ប៊ី​ន ចង់​ឲ្យ​សាធារណជន ចូលរួម​លេង​កីឡាបាល់ទាត់​នេះ​ឱ្យ​បាន​កាន់តែ​ច្រើន ។

ច​ន្ថា​ប៊ី​ន បាន​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ឱ្យ​រក្សា​អនាម័យ​ផ្ទាល់ខ្លួន​ឱ្យ​បាន​ល្អ ហាត់ប្រាណ​នៅផ្ទះ​ជា​ប្រចាំ លេង​ត្រែះ​បាល់ ឬ​បោះ​បាល់​នៅផ្ទះ ដែល​ជា​សកម្មភាព​កីឡា​ដ៏​ល្អ​ម្យ៉ាង​ផង​ដែរ ។ លាងដៃ​ឱ្យ​បាន​ស្អាត​ជា​ប្រចាំ និង​កុំ​ភ្លេច​គាំទ្រ​វិស័យ​បាល់ទាត់​កម្ពុជា នៅ​ពេល​ស្ថានការណ៍​ប្រសើរ​ឡើង​ផង​ដែរ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ