ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិនិត្យ​ទល់​យប់ ក្នុង​ចំណោម​កម្មករ​១,០១៨​នាក់ ដែល​ដាក់​នៅ​១៤​ថ្ងៃ មាន​១៨​នាក់ ត្រូវ​យក​សំណាក​ទៅ​ពិសោធន៍​បន្ត

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២០ មេ​សា​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ…

រាជធានី​ភ្នំពេញ ៖ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២០ មេ​សា​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ក្រសួងសុខាភិបាល ក៏​ដូច​ជា​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ដាក់​ដំណើរការ​មណ្ឌល​ត្រួតពិនិត្យ​សុខភាព​ចំនួន​១០​មណ្ឌល ដើម្បី​ពិនិត្យ​សុខភាព កម្មករ​រោងចក្រ​ដែល​បាន​ឈប់​ពេល​ចូល​ឆ្នាំ និង​ទើប​វិល​ត្រឡប់​ចូល​ធ្វើការ​វិញ ។

លោក​បញ្ជាក់​ថា ម៉ោង ៧និង៤០នាទីយប់យើងបានបញ្ចប់ការងារថ្ងៃទី១របស់យើង ទម្រាំរៀបសម្ភារបរិក្ខាចប់ ប្រហែលជាម៉ោងជិត៩យប់ ប៉ុន្តែថ្ងៃទី២០ មេសានេះ​យើង​រួម​សហការ​គ្នា​ត្រួតពិនិត្យ​សុខភាព ជូន​បងប្អូន​កម្មករ​រោងចក្រ​បាន​ចំនួន ១,០១៨​នាក់ ក្នុង​នោះ ៖

-​យក​សំណាក​ទៅ​ពិសោធន៍​បន្ត ចំនួន​១៨​នាក់ ដោយ​ដាក់​ឲ្យ​ស្នាក់​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក​ម្រឹត​២ វិទ្យាល័យ​ជម្ពូ​វន្ត ទាំង​២១​នាក់ ។ (​សូម​បញ្ជាក់​អ្នក​ទាំង ២១​នាក់​នេះ មិនមែន​ជា​អ្នកមាន​វិជ្ជមាន​កូ​វី​ដ​-១៩​ទេ​) ។

-​ដាក់​ឲ្យ​ស្នាក់​នៅ​ម​ណ្ឌ​ច​ត្តា​ឡី​ស័ក​កម្រិត​១ (​វិទ្យាល័យ​ជម្ពូ​វន្ត​) ចំនួន​៣៨​នាក់ ។

-​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​១៤​ថ្ងៃ ចំនួន​៩៥៩​នាក់ ។

គួរ​ជម្រាប​ផង​ដែរ កាលពី​រសៀល​ថ្ងៃនេះ ក្នុង​ចំណោម កម្មករ​កម្មការិនី ធ្វើការ​នៅ​ភ្នំពេញ ប្រមាណ​៣០០​នាក់ ដែល​បាន​មក​ពិនិត្យ​សុខភាព​នោះ មន្ត្រី​ច​ត្តា​ឡី​ស័ក​បាន​រក​ឃើញ កម្មករ​ចំនួន​២​នាក់ ដែល​មាន​អាការ​ខ្លះ​ៗ​នៃ​រោគ​សញ្ញា​របស់​ជំងឺ​កូ​វី​ដ​១៩ ហើយ​ពួក​គេ​ត្រូវ​បាន​យក​សំណាក​ទៅ​ត្រួតពិនិត្យ​បន្ត ផង​ដែរ នេះ​បើ​តាម​លោក ហេង សួរ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ។

សូម​បញ្ជាក់​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រៀបចំ​ឲ្យ​មាន​មណ្ឌល​ច​ត្តា​ឡី​ស័ក​ចំនួន ១០​កន្លែង នៅ​តាម​តំបន់​ដែល​មាន​រោងចក្រ​ច្រើន នៅ​រាជធានី​ភ្នំពេញ សម្រាប់​ដាក់​កម្មករនិយោជិត​ឲ្យ​នៅ​ដាច់​ដោយឡែក​ចំនួន ១៤​ថ្ងៃ ក្រោយ​គេ​ត្រលប់​ពី​ស្រុក​កំណើត និង​ឈប់​សម្រាក​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​កន្លង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ