ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ចម្បាំង​រុ​ស្ស៊ី បណ្ដេញ​យន្តហោះ​ស៊ើបការណ៍​អា​មេ​រិ​ក ចេញពី​មូលដ្ឋាន​យោធា នៅ​ស៊ី​រី

4 ឆ្នាំ មុន

ទីក្រុង​ម៉ូ​ស្គូ ៖ មន្ត្រី​ក្រសួងការពារជាតិ​រុ​ស្ស៊ី បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​នេះ​ថា យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​មួយ​គ្រឿង បាន​បើក​តាម និង​បណ្ដេញ​យន្តហោះ​ឈ្លបយកការណ៍​អា​មេ​រិ​កមួយ​គ្រឿង ចេញពី​ទីតាំង​យោធា​ខ្លួន នៅ​ស៊ី​រី កាលពី​ថ្ងៃអាទិត្យ​ទី​១៩…

ទីក្រុង​ម៉ូ​ស្គូ ៖ មន្ត្រី​ក្រសួងការពារជាតិ​រុ​ស្ស៊ី បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​នេះ​ថា យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​មួយ​គ្រឿង បាន​បើក​តាម និង​បណ្ដេញ​យន្តហោះ​ឈ្លបយកការណ៍​អា​មេ​រិ​កមួយ​គ្រឿង ចេញពី​ទីតាំង​យោធា​ខ្លួន នៅ​ស៊ី​រី កាលពី​ថ្ងៃអាទិត្យ​ទី​១៩ ខែមេសា ។

មន្ត្រី​ក្រសួង​បាន​និយាយ​បន្ត​ថា ប្រព័ន្ធ​រ៉ា​ដា​របស់​រុ​ស្ស៊ី ចាប់​បាន​វត្ថុ​ម្យ៉ាង កំពុង​ហោះហើរ​នៅ​លើ​ដែនទឹក​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ដែល​ឆ្ពោះទៅ​កាន់​មូលដ្ឋាន​យោធា​របស់​ប្រទេស​រុ​ស្ស៊ី ។ ភ្លាម​ៗ យន្តហោះ​ចម្បាំង​របស់​រុ​ស្ស៊ី​មួយ​គ្រឿង បាន​ហោះ​ចេញពី​មូលដ្ឋាន​អាកាស Hmeimim និង​កំណត់​បាន​គោលដៅ​ជាក់​ថា យន្តហោះ​ស៊ើបការណ៍​របស់​សហរដ្ឋអាមេរិក ហើយ​ចាប់ផ្តើម​ធ្វើការ​ហោះ​តាម​យន្តហោះ​នោះ ។

បន្ទាប់​មក យន្តហោះ​ស៊ើបការណ៍​របស់​សហរដ្ឋអាមេរិក បាន​ផ្លាស់​ប្តូរ​ទិស​ដៅ ហើយ​ហោះ​ទៅ​ឆ្ងាយ ទើប​យន្តហោះ​ចម្បាំង​របស់​រុ​ស្ស៊ី បាន​វិល​ត្រឡប់​មក​មូលដ្ឋាន​វិញ ។

កាលពី​ថ្ងៃអាទិត្យ កងទ័ពជើងទឹក​សហរដ្ឋអាមេរិក បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​ត្អូញត្អែរ​ថា យន្តហោះ​ចម្បាំង Su-35 របស់​រុ​ស្ស៊ី បាន​ស្ទាក់​ចាប់​យន្តហោះ​ស៊ើបការណ៍​អា​មេ​រិ​ក P-8A លើ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ក្នុង​លក្ខណៈ​«​បង្ក​គ្រោះថ្នាក់ និង​បង្កហេតុ​» ទោះបីជា​ក្រសួងការពារជាតិ​រុ​ស្ស៊ី​បាន​និយាយ​ថា កងកម្លាំង​ទ័ពអាកាស​របស់​ខ្លួន​តែងតែ​ធ្វើ​ស្រប​តាម​ច្បាប់​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ