ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​ថ្ងៃ សិង្ហ​បុរី រក​ឃើញ​ជាង​១,៤០០​ករណី កូ​វី​ដ​១៩ ឆ្លង​រាលដាល​ក្នុង​អគារ​ពលករ​បរទេស​ស្នាក់​នៅ

4 ឆ្នាំ មុន

សិង្ហ​បុរី ៖ កាលពី​ថ្ងៃ​ចន្ទ​ទី​២០ មេ​សា​នេះ ប្រទេស​សិង្ហ​បុរី បាន​បញ្ជាក់​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​១៩ ចំនួន ១,៤២៦​ករណី​បន្ថែម​ទៀត​(​រយៈពេល​២៤​ម៉ោង​) ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​នេះ​ឡើង​ដល់ ៨.០១៤…

សិង្ហ​បុរី ៖ កាលពី​ថ្ងៃ​ចន្ទ​ទី​២០ មេ​សា​នេះ ប្រទេស​សិង្ហ​បុរី បាន​បញ្ជាក់​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​១៩ ចំនួន ១,៤២៦​ករណី​បន្ថែម​ទៀត​(​រយៈពេល​២៤​ម៉ោង​) ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​នេះ​ឡើង​ដល់ ៨.០១៤ ករណី ។

ក្រសួងសុខាភិបាល​សិង្ហ​បុរី បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ករណី​អ្នក​ឆ្លង​ថ្មី​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​នេះ ដែល​ភាគច្រើន​ជា​អ្នក​កាន់​ប័ណ្ណ​ការងារ ដែល​ស្នាក់​នៅ​ក្នុង​អន្តេវាសិកដ្ឋាន សម្រាប់​ពលករ​បរទេស​” ។

ក្នុង​ចំណោម​អ្នក​ឆ្លង​ចំនួន ១,៤២៦ នេះ​មាន​តែ​អ្នក​ឆ្លង​ថ្មី ចំនួន ១៦ ករណី​ប៉ុណ្ណោះ ដែល​ជា​ជនជាតិ​សាំង​ហ្គា​ពួរ ឬ​អ្នក​រស់នៅ​ជា​អចិន្ត្រៃយ៍​ក្នុង​ប្រទេស​នេះ ។

ជាមួយនឹង​តួលេខ​ចុង​ក្រោយ​នេះ ធ្វើ​ឲ្យ សិង្ហ​បុរី ក្លាយជា​ប្រទេស​ដែល​រង​គ្រោះ​ខ្លាំង​ជាងគេ ក្នុង​ចំណោម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (​អាស៊ាន​) គឺ​លើស​ប្រទេស​ឥណ្ឌូ​នេ​ស៊ី និង​ហ្វី​លី​ពី​ន ។

ក្រសួង​បាន​និយាយ​ថា “​ករណី​ទាំងនេះ​យើង​កំពុងធ្វើការ​លម្អិត​បន្ថែម​ជាមួយ​ក្រសួងមហាផ្ទៃ ហើយ​ព័ត៌មាន​ថ្មី​ៗ នឹង​ត្រូវ​ប្រកាស​ចេញផ្សាយ​នៅ​យប់​នេះ​” ។

ការ​រក​ឃើញ​ចំនួន​អ្នក​ឆ្លង​ថ្មី​ដ៏​ច្រើន​នេះ ចាប់តាំងពី​អាជ្ញាធរ​ចាប់ផ្តើម​ធ្វើតេស្ត​យ៉ាង​ទូលំទូលាយ​ទៅ​លើ​ពលករ​បរទេស ដែល​រស់នៅ​ក្នុង​អគារ​អន្តេវាសិកដ្ឋាន ដែល​មាន​កម្មករ​ប្រមាណ ២០០.០០០ នាក់ រស់នៅ​កកកុញ ដែល​ភាគច្រើន​ជា​កម្មករ​សំណង់​មក​ពី​អាស៊ី​ខាងត្បូង ធ្វើការ​ជា​ច្រើន​ម៉ោង ដោយ​រក​ប្រាក់​ចំណូល​បាន​ពី​៤០០ ទៅ​៥០០ ដុល្លារ​ក្នុង​មួយ​ខែ ។

រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២០ មេ​សា ២០២០ សិង្ហ​បុរី មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ សរុប​ចំនួន​១១​នាក់​ហើយ និង​មាន​អ្នកជំងឺ​សរុប​ចំនួន ៧៦៨​នាក់ បានជា​សះស្បើយ ៕ សិង្ហ​បុរី ពេល​នេះ​មាន​ករណី​កូ​វី​ដ​១៩ ច្រើន​ជាងគេ ក្នុង​អាស៊ី​អាគ្នេយ៍

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ