ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ ! មក​ស្តាប់ គង់ ចាន់​ស្រី​មុំ និយាយ​​ពី​ការ​ផ្ញើ​ក្តី​ស្រលាញ់​តាម វី​ង

3 ឆ្នាំ មុន
  • ភ្នំពេញ

ទោះបីជា​មានការ​ភ័យ​ខ្លាច​ពី​ជំងឺ​កូ​វី​ដ​-១៩ យ៉ាងណា​ក្តី​ក៏​អ្នក​នាង គង់ ចាន់​ស្រី​មុំ នៅ​តែ​អាច​បង្ហា​យ​ក្តី​ស្រលាញ់​ទៅ​កាន់​សាច់ញាតិ​បងប្អូន​របស់​ខ្លួន​នៅ​តាម​បណ្តា​ខេត្ត​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ អ្នក​នាង​បាន​ផ្ញើ​ប្រាក់​ទៅ​កាន់​មនុស្ស​ជាទី​ស្រលាញ់​នៅ​ឯ​ខេត្តបាត់ដំបង​តាម​រយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដោយ​ឥត​គិតថ្លៃ ។ «​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ…

ទោះបីជា​មានការ​ភ័យ​ខ្លាច​ពី​ជំងឺ​កូ​វី​ដ​-១៩ យ៉ាងណា​ក្តី​ក៏​អ្នក​នាង គង់ ចាន់​ស្រី​មុំ នៅ​តែ​អាច​បង្ហា​យ​ក្តី​ស្រលាញ់​ទៅ​កាន់​សាច់ញាតិ​បងប្អូន​របស់​ខ្លួន​នៅ​តាម​បណ្តា​ខេត្ត​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ អ្នក​នាង​បាន​ផ្ញើ​ប្រាក់​ទៅ​កាន់​មនុស្ស​ជាទី​ស្រលាញ់​នៅ​ឯ​ខេត្តបាត់ដំបង​តាម​រយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដោយ​ឥត​គិតថ្លៃ ។

«​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ នាង​ខ្ញុំ​បាន​ផ្ញើ​សេចក្តី​នឹករឭក​ក្នុង​ឆ្នាំ​ថ្មី​នេះ បាន​ជាមួយនឹង​វី​ង គឺ​នាង​ខ្ញុំ​អាច​ផ្ញើ​ប្រាក់​ទៅ​បងប្អូន មិត្តភក្តិ ដែល​នៅ​ឆ្ងាយ​ពី​នាង​ខ្ញុំ​បាន​ដោយ​ស្រួល និង​ឥត​គិតថ្លៃ​ទៀត​ជាមួយនឹង Wing Money App» ។ នេះ​បើ​តាម​ឲ្យ​ដឹង​ពី​ទំព័រ​ហ្វេ​ក​បុក​របស់​អ្នក​នាង គង់ ចាន់​ស្រី​មុំ ។

តាម​រយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង លោក​អ្នក​អាច​ធ្វើការ​ផ្ញើ​ប្រាក់​ទៅ​កាន់​មនុស្ស​ជាទី​ស្រលាញ់​ដែល​កំពុង​ត្រូវការ​សាច់ប្រាក់ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ បាន​ដោយ​ឥត​គិតថ្លៃ​គ្រប់​ខេត្ត​-​ក្រុង​ទូ​ទាំង​ប្រទេស ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​ជួប​គ្នា​ដោយ​ផ្ទាល់ ។

សម្រាប់​អតិថិជន​ដែល​ត្រូវការ​សាច់ប្រាក់ នៅ​តែ​អាច​ដក​ប្រាក់​បាន​យ៉ាង​ងាយស្រួល​តាម​រយៈ​បណ្តាញ​ភ្នាក់ងារ វី​ង ជាង ៧៥០០​កន្លែង​ទូ​ទាំង​ប្រទេស បើ​ទោះបី​នៅ​ភូមិ​ដាច់​ស្រយាល​យ៉ាងណា​ក្តី ។ តោះ ! បង្កើត​គ​ណី វី​ង ដើម្បី​ផ្ញើរ​សេចក្តី​ស្រលាញ់​ទាំងអស់​គ្នា ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ ០២៣ ៩៩៩ ៩៨៩/០១២ ៩៩៩ ៤៨៩ ឬ​លោក​អ្នក​អាច​ចូល​ទៅ​ក្នុង​ទំព័រ​ហ្វេ​ក​ប៊ុ​ក​ផ្លូវការ​របស់ វី​ង fb:WINGmoney ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

https://www.facebook.com/kongchansreymompages/videos/228769258436981/?t=2

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ