ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Son ទៅ​ដល់​ជំរំ​ហ្វឹកហាត់​ហើយ​ ​ត្រៀម​បំពេញ​កាតព្វកិច្ច​យោធា​ក្នុង​ស​ប្តា​ហ៍​នេះ

4 ឆ្នាំ មុន

កីឡាករ Son Heung-min បាន​ត្រៀមខ្លួន​ជា​ស្រេច ដើម្បី​ចាប់ផ្តើម​ការ​ហ្វឹកហាត់​យោធា​ក្នុង​ប្រទេស​កំណើត​របស់​គេ​ក្នុង​ស​ប្តា​ហ៍​នេះ បន្ទាប់​បុរស​ជនជាតិ​កូរ៉េ​ខាងត្បូង បាន​ទៅ​ដល់​ជំរំទាហានជើងទឹក ដែល​ជាទី​កន្លែង​ដែល​រូបគេ​ត្រូវ​បំពេញភារកិច្ច​នៅ​ទីនោះ ។ ជំរំ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាងត្បូង​កោះ​ជេ​ជូ…

កីឡាករ Son Heung-min បាន​ត្រៀមខ្លួន​ជា​ស្រេច ដើម្បី​ចាប់ផ្តើម​ការ​ហ្វឹកហាត់​យោធា​ក្នុង​ប្រទេស​កំណើត​របស់​គេ​ក្នុង​ស​ប្តា​ហ៍​នេះ បន្ទាប់​បុរស​ជនជាតិ​កូរ៉េ​ខាងត្បូង បាន​ទៅ​ដល់​ជំរំទាហានជើងទឹក ដែល​ជាទី​កន្លែង​ដែល​រូបគេ​ត្រូវ​បំពេញភារកិច្ច​នៅ​ទីនោះ ។

ជំរំ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាងត្បូង​កោះ​ជេ​ជូ ហើយ​ខ្សែប្រយុទ្ធ​ជួរ​មុខ​របស់​ក្រុម Spurs នឹង​ត្រូវ​ហ្វឹកហាត់​រយៈពេល​៣​ស​ប្តា​ហ៍ ខណៈ​ពេល​ដែល​បាល់ទាត់​ក្នុង​ប្រទេស​អង់គ្លេស​នៅ​តែ​ស្ថិត​ក្នុង​ភាព​ជាប់​គាំង ។

សូមរំ​លឹក​ជូន​ថា កីឡាករ Son ទទួល​បានការ​លើកលែង​ពី​កាតព្វកិច្ច​យោធា​រយៈពេល​២១​ខែ បន្ទាប់​ពី​បាន​ជួយ​ប្រទេស​កូរ៉េ​ខាងត្បូង ឈ្នះ​ការ​ប្រកួត​កីឡា​អាស៊ី​ឆ្នាំ​២០១៨ ប៉ុន្តែ​រូបគេ​នៅ​តែ​ត្រូវ​បំពេញ​កាតព្វកិច្ច​នេះ​ក្នុង​រយៈពេល​ខ្លី​មួយ ។

កីឡាករ Son បាន​ត្រឡប់​ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង​វិញ​នៅ​ចុងខែ​មីនា ដើម្បី​ទទួល​ការ​ព្យាបាល​របួស​បាក់ដៃ​កាលពី​ពាក់កណ្តាល​ខែកុម្ភៈ អំឡុង​ពេល​ដែល​ក្រុម Tottenham ទទួល​ជ័យ​ជំនះ ៣-២ នៅ​ក្នុង​ក្រិ​ប​ខ័​ណ្ឌ Premier League លើ​ក្រុម Aston Villa ។ ក្នុង​ការ​ទៅ​ដល់​ប្រទេស​កំណើត​វិញ រូបគេ​ក៏​តម្រូវ​ឲ្យ​នៅ​ដាច់​ដោយឡែក​រយៈពេល ១៤​ថ្ងៃ​ផង​ដែរ ៕ ដកស្រង់​ចេញពី koreaherald

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ