ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្ម​ធំ​ៗ ៤ ដែល​បាន​ចាប់ផ្តើម​ឡើង​ពី​បន្ទប់ក្រោមដីកន្លែង​ចត​រថយន្ត និង​បន្ទប់​គេង

4 ឆ្នាំ មុន

ក្នុង​នាម​ជា​អាជីវករ​ថ្មី​ដែល​មានគំនិត​ធំ​ៗ តែ​មិន​មាន​ធនធាន​គ្រប់គ្រាន់ និង​ការិយាល័យ​ត្រឹមត្រូវ​មួយ ភាគច្រើន​មិន​មាន​វត្តមាន​ទាំងស្រុង​ពេល​ដែល​អាជីវកម្ម​ទើបតែ​ចាប់ផ្តើម​ដំបូង ។ ជា​លទ្ធផល អាជីវកម្ម​ជា​ច្រើន​បាន​ចាប់ផ្តើម​ពី​ក្នុង​បន្ទប់​គេង កន្លែង​ចត​រថយន្ត និង​ថែម​ទាំង​បន្ទប់ក្រោមដី​របស់​អាជីវករ​ថែម​ទៀត ។…

ក្នុង​នាម​ជា​អាជីវករ​ថ្មី​ដែល​មានគំនិត​ធំ​ៗ តែ​មិន​មាន​ធនធាន​គ្រប់គ្រាន់ និង​ការិយាល័យ​ត្រឹមត្រូវ​មួយ ភាគច្រើន​មិន​មាន​វត្តមាន​ទាំងស្រុង​ពេល​ដែល​អាជីវកម្ម​ទើបតែ​ចាប់ផ្តើម​ដំបូង ។ ជា​លទ្ធផល អាជីវកម្ម​ជា​ច្រើន​បាន​ចាប់ផ្តើម​ពី​ក្នុង​បន្ទប់​គេង កន្លែង​ចត​រថយន្ត និង​ថែម​ទាំង​បន្ទប់ក្រោមដី​របស់​អាជីវករ​ថែម​ទៀត ។ ខាងក្រោម​នេះ គឺជា​អាជីវកម្ម​ធំ​ៗ​ដែល​បាន​ឆ្លងកាត់​ស្ថានការណ៍​នេះ​៖

១. ក្រុមហ៊ុន Amazon
នៅ​ឆ្នាំ ១៩៩៤ លោក ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​បច្ចុប្បន្ន​ជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក​បាន​សម្រេចចិត្ត​លាឈប់​ពី​ការងារ​និង​ចាប់ផ្តើម​ក្រុមហ៊ុន Amazon.com នៅ​បន្ទប់​ចត​រថយន្ត​របស់​លោក​ដើម្បី​លក់​សៀវភៅ​អន​ឡាញ ។ បច្ចុប្បន្ន​នេះ Amazon មាន​តម្លៃ​សរុប​ប្រមាណ ១.២​ទ្រី​លាន​ដុល្លារ ហើយ​លោក​បេ​សូ​សមាន​ទ្រព្យសម្បត្តិ​រួម​ប្រមាណ ១៤០​ប៊ី​លាន​ដុល្លារ​ផង​ដែរ ។

២. ក្រុមហ៊ុន Facebook
លោក ម៉ាក ហ្សា​កា​បឺ​ក (Mark Zuckerbeg) បាន​បង្កើត​ប្រព័ន្ធ​សង្គម​ដែល​ធំ​ជាងគេ​លើ​លោក​ពី​ក្នុង​បន្ទប់​ស្នាក់​នៅ​របស់​លោក​ពេល​ដែល​លោក​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ Havard ។ បច្ចុប្បន្ន Facebook មាន​តម្លៃ​ប្រមាណ ៥០០​ប៊ី​លាន​ដុល្លារ និង​មាន​បុគ្គលិក​ពេញ​ម៉ោង​ដល់​ទៅ ៤៥,០០០​នាក់ ។

៣. ក្រុមហ៊ុន Microsoft
លោក ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) និង​សហ​ស្ថាបនិក​របស់​លោក​បាន​ចាប់ដៃ​សហការ​បង្កើត​កម្មវិធី Software សម្រាប់​កុំព្យូទ័រ Altair 8800 ក្នុង​បន្ទប់​ចត​រថយន្ត​របស់​លោក មុន​នឹង​ប្តូរ​ទៅ​បន្ទប់​សណ្ឋាគារ Sundwoner Motor Hotel ព្រោះ​វា​មា​នទី​តាំងនៅ​មុខ​ក្រុមហ៊ុន​កុំព្យូទ័រ​នោះ ។ បច្ចុប្បន្ន​នេះ Microsoft មាន​តម្លៃ​ប្រមាណ ១.៣​ទ្រី​លាន​ដុល្លារ និង​មាន​បុគ្គលិក​សរុប ១៤៨,៤៦៥​នាក់ ។

៤. ក្រុមហ៊ុន Apple
នៅ​ឆ្នាំ ១៩៧៦ បន្ទប់​ចត​រថយន្ត​របស់​អាណាព្យាបាល​លោក ស្ទី​វ ចបស៍ (Steve Jobs) ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ Apple ក្លាយជា​ក្រុមហ៊ុន​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និក​ដ៏​ធំ​ដូច​សព្វ​ថ្ងៃនេះ ។ លោក ចបស៍ ធ្លាប់​បាន​និយាយ​ថា​លោក​តែងតែ​យក​ផលិតផល​ទៅ​បន្ទប់​នោះ និង​ធ្វើ​ឲ្យ​វា​ដំណើរការ​មុន​ពេល​យក​វា​ទៅ​ដាក់​លក់ ប៉ុន្តែ​លោក​មិន​ដែល​ច្នៃ​ម៉ូ​ដ​ផលិតផល​អ្វី​នៅ​ទីនោះ​ទេ ។ មក​ដល់​សព្វ​ថ្ងៃនេះ Apple មាន​តម្លៃ​ប្រមាណ ១.២​ទ្រី​លាន​ដុល្លារ និង​មាន​បុគ្គលិក​ប្រមាណ ១៣៧,០០០​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ