ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បវរកញ្ញា​អង់គ្លេស បាន​ចូលរួម​ពេទ្យ​ជួរ​មុខប្រយុទ្ធនឹង​កូ​វី​ដ​១៩ ប៉ុន្តែ​នាងតូចចិត្ត​រឿង​មួយ

4 ឆ្នាំ មុន

ទីក្រុង​ឡុ​ង ៖ ដូច​អ្វី​ដែល​បវរកញ្ញា​ដ៏​ស្រស់​ស្អាត​របស់​អង់គ្លេស នាង​បាន​សម្រេចចិត្ត ! ក្រោយ​ពី​រូប​នាង​ដាក់ខ្លួន​នៅ​ដាច់​ដោយឡែក​ចំនួន ២​ស​ប្តា​ហ៍ រួម​មក ពេល​នេះ បវរកញ្ញា…

ទីក្រុង​ឡុ​ង ៖ ដូច​អ្វី​ដែល​បវរកញ្ញា​ដ៏​ស្រស់​ស្អាត​របស់​អង់គ្លេស នាង​បាន​សម្រេចចិត្ត ! ក្រោយ​ពី​រូប​នាង​ដាក់ខ្លួន​នៅ​ដាច់​ដោយឡែក​ចំនួន ២​ស​ប្តា​ហ៍ រួម​មក ពេល​នេះ បវរកញ្ញា បា​សា ម៉ូ​ឃឺ​ជី Bhasha Mukherjee ចូលរួម​ជាមួយ​សហសេវិក​របស់​នាង នៅ​ឯ​មន្ទីរពេទ្យ Pilgrim ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង បង្ក​ឡើង​ដោយ COVID-19 ។

វេជ្ជបណ្ឌិត Bhasha Mukherjee វ័យ ២៤​ឆ្នាំ ដែល​មាន​ដើម​កំណើត​ជា​ជនជាតិ​ឥណ្ឌា​រូប​នេះ​សប្បាយចិត្ត​ដែល​បាន​ត្រឡប់​មក​ធ្វើការ​ងារ​ដែល​រូ​ព​នាង​ស្រលាញ់ ប៉ុន្តែ​មិនដឹង​ថា នឹង​មាន​អ្វី​កើតឡើង​នៅ​ថ្ងៃ​បន្ទាប់​ទេ ព្រោះថា ថ្ងៃ​ដំបូង​ដែល​រូប​នាង​ធ្វើការ គឺ​១៣​ម៉ោង ក្នុង​១​ថ្ងៃ អារម្មណ៍​របស់​នាង ហាក់​តានតឹង​ឡើង ហើយ​ភ័យ​ក៏​ចាប់ផ្តើម​កើត​មាន នៅ​ពេល​នាង​ដើរ​ចូល​ទៅ​ក្នុង​មន្ទីរពេទ្យ​នេះ ។

អ្វី​ដែល​នាង​បាន​ជួប​ប្រទះ​នោះ បាន​ធ្វើ​ឱ្យ​នាង​តូចចិត្តខ្លាំង តូចចិត្តនោះ​ក៏ដោយសារខឹង​កង្វះបរិក្ខា​វេជ្ជសាស្ត្រ​ (ការពារមេរោគឆ្លង) សម្រាប់​គ្រូពេទ្យ ពិសេស​សម្រាប់​ក្រុម​វេជ្ជបណ្ឌិត និង​ក្រុម​គិលានុបដ្ឋាយិកា​នៅ​ជួរ​មុខតែ​ម្តង ។ នាង​មាន​អារម្មណ៍​ថា ជា​បញ្ហា​ធំ​មួយ ហើយ​នាង​បាន​ប្រាប់​បទ​ពិសោធន៍​របស់​នាង​ដល់​អ្នក​សារព័ត៌មាន dailymail ថា “​មិនមែន​ជា​អ្វី​ដែល​នាង​រំពឹង​ទាល់តែ​សោះ​” ។

សូម​រម្លឹក​ថា បវរកញ្ញា​អង់គ្លេស ចូលរួម​ពេទ្យ​ជួរ​មុខ ដោះ​មកុដ​ទុក ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ បាន​សម្រេច​ព្យួរ​មកុដ​របស់​នាង​ទុក រួច​ត្រឡប់​ទៅ​ប្រទេស​អង់គ្លេស​វិញ បន្តអាជីពជាវេជ្ជបណ្ឌិត ដើម្បី​ចូលរួម​សង្គ្រោះ​ជីវិត​អ្នកជំងឺ ជាមួយក្រុម​ពេទ្យ​ជួរ​មុខនៅមន្ទីរពេទ្យ Pilgrim ដែល​វីរុស Covid-19 កំពុង​រាតត្បាត​កាន់តែ​ខ្លាំង​ឡើង​ៗក្នុង​ប្រទេស​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ