ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ផ្តាច់​ជីវិត​មនុស្ស​យ៉ាង​តិច​​១៦​នាក់

3 ឆ្នាំ មុន

ប្រទេស​កា​ណា​ដា ៖ ប៉ូលិស​សហព័ន្ធ​រាយការណ៍​ថា បុរស​ប្រដាប់​អាវុធ​ម្នាក់​បាន​បា​ញ់សម្លាប់​មនុស្ស​ដល់​ទៅ​យ៉ាងតិច​១៦​នាក់ កាលពី​យប់​ថ្ងៃ​ទី​១៨​ មកថ្ងៃ​​ទី​១៩ ខែ​​មេ​សា ឆ្នាំ ២០២០ ​នៅ​ខេត្ត​…

ប្រទេស​កា​ណា​ដា ៖ ប៉ូលិស​សហព័ន្ធ​រាយការណ៍​ថា បុរស​ប្រដាប់​អាវុធ​ម្នាក់​បាន​បា​ញ់សម្លាប់​មនុស្ស​ដល់​ទៅ​យ៉ាងតិច​១៦​នាក់ កាលពី​យប់​ថ្ងៃ​ទី​១៨​ មកថ្ងៃ​​ទី​១៩ ខែ​​មេ​សា ឆ្នាំ ២០២០ ​នៅ​ខេត្ត​ NOUVELLE ECOSSE ​ភាគ​ខាងកើត​កា​ណា​ដា​។ ក្នុង​ចំណោម​ជន​រង​គ្រោះ​ក៏​មាន​ប៉ូលិស​ស្ត្រី​ម្នាក់​ដែល​ត្រូវ​គ្រាប់កាំភ្លើង ពេល​តាម​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​។

ប៉ូលិស​គូសបញ្ជាក់​ថា បុរស​អាយុ​៥១​ឆ្នាំ​រូប​នេះ បាន​ត្រូវ​បាញ់​សម្លាប់​ ខណៈ​ពេល​ចាប់ខ្លួន​គេ ក្រោយ​ការ​ដេញ​តាម​ប្រមាញ់​អស់​ពេល​ដល់​១២​ម៉ោង ក្នុង​ខេត្ត​ភាគ​ខាងកើត​កា​ណា​ដា​នោះ​។ ខ្មាន់​កាំភ្លើង ឈ្មោះ​GABRIEL WORTMAN បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​១​គ្រឿង​មាន​សណ្ឋាន​ដូច​រថយន្ត​ប៉ូលិស ដោយ​បាញ់ប្រហារ​តាម​ផ្លូវ​សម្លាប់​មនុស្ស​យ៉ាងតិច​១៦​នាក់ ហើយ​រូបគេ​ក៏​ត្រូវ​បាញ់​ស្លាប់​​ដែរ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​អ្នក​ទទួលខុសត្រូវ​ខាង​ការ​ស៊ើ​ប​អង្កេត​បទ​ឧ​ក្រិ​ដ​ម្នាក់​របស់​ប៉ូលិស​និយាយ​ថា វា​ជា​ការ​ប្រញាប់ប្រញាល់​ពេក សម្រាប់​និយាយ​ពី​មូលហេតុ​នៃ​ការ​បាញ់ប្រហារ​នោះ។ ស្លៀកពាក់​ឯកសណ្ឋាន​ប៉ូលិស ជន​នោះ​បាន​សាបព្រោះ​ការ​បាញ់​សម្លាប់​មនុស្ស​នៅ​តាម​កន្លែង​ជា​ច្រើន ដោយ​គោលបំណង​របស់​គេ​នៅ​តែ​ស្ថិត​ក្នុង​អាថ៌​កំបាំង​។

ការ​បាញ់ប្រហារ​ដោយ​ឈាម​ត្រជាក់​បែប​នេះ បណ្ដាល​ឲ្យ​មានការ​ក្ដុកក្ដួល​ក្នុង​ប្រទេស ដែល​ការ​បាញ់ប្រហារ មនុស្ស​ច្រើន​បែប​នោះ​នៅ​កា​ណា​ដា​កម្រ​មាន​ណាស់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ