ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញមិនបាន! ជិះ​មកក្បែរធ្វើសកម្មភាព ​ចប់ត្រឹមជនរងគ្រោះស្រែក​ឮដល់សមត្ថ​កិច្ច​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌដូនពេញ​​​ឃាត់ខ្លួន​ជនសង្ស័យ​ធ្វើសកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​​​បាន​ម្នាក់ ​ចំណែកម្នាក់ទៀត​បាន​រត់គេចខ្លួន​បាត់ ។​ ​ហេតុការណ៍​ខាងលើនេះបានកើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៩ មេសា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៥៥Eo ផ្លូវ​១៩…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌដូនពេញ​​​ឃាត់ខ្លួន​ជនសង្ស័យ​ធ្វើសកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​​​បាន​ម្នាក់ ​ចំណែកម្នាក់ទៀត​បាន​រត់គេចខ្លួន​បាត់ ។​

​ហេតុការណ៍​ខាងលើនេះបានកើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៩ មេសា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៥៥Eo ផ្លូវ​១៩ ភូមិ​ទី​៧ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

​ជនសង្ស័យ​ម្នាក់ដែលឃាត់ខ្លួន​បាន​ឈ្មោះ ឡុ​ង ចិន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ។ ដោយឡែក​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​ជា​បក្ខ​ពួក​បានរត់គេចខ្លួន​បាត់ មិនស្គាល់អត្ត​សញ្ញាណនោះទេ ។ ជនសង្ស័យទាំង​​​២នាក់​នេះ​ជិះម៉ូតូ​មួយគ្រឿង​ម៉ាកនិច ពណ៌​ស ពាក់ស្លាក​លេខ ភ្នំពេញ ១FC-៤៨៣៣ ។ រីឯជនរងគ្រោះមិនស្គាល់​អត្ត​សញ្ញាណនោះទេ ។

លោក​វរសេនីយ៍ឯក​ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​​ខាងលើ​មានជនសង្ស័យ​ចំនួន២​នាក់បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​អែប​ជន​រង​គ្រោះ​ដែល​កំពុង​ដើរ​និយាយ​ទូរស័ព្ទ​ រួច​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះ ។

​លោកអធិការ​នគរបាលខណ្ឌ​បាន​​ឱ្យ​ដឹង​បន្ត​ថា ភ្លាមៗ​នោះ​ជន​រង​គ្រោះ​ក៏​បាន​ស្រែក​ឆោឡោ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​​ដែល​កំពុង​ជិះ​ល្បាត​បង្ការ​ទប់ស្កាត់​បទល្មើស​ដល់​ចំណុច​ក្បែរ​នោះ​ឮ​ហេតុការណ៍ ក៏​បាន​អន្តរាគមន៍​ជិះ​ដេញ​តាម​ជនសង្ស័យ​ខាងលើ​រហូត​ដល់​ចំណុច​ផ្លូវ​៨៦ ស្ថិត​ក្នុង​ភូមិ​២២ សង្កាត់​ស្រះ​ចក ទើប​សមត្ថកិច្ច​បង្ក្រាប​​បាន​ជាក់ស្តែង​ ដោយ​​ឃាត់ខ្លួន​ជនសង្ស័យ​បាន​​​ម្នាក់ និ​ង​ដកហូតបានម៉ូតូមួយគ្រឿង​ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​ជា​បក្ខ​ពួក​បាន​ហក់​ចុះ​ពីលើ​ម៉ូតូ​រត់​គេចខ្លួន​ចូល​ហ្វូង​មហាជន​បាត់​។

លោក​អធិការ​នគរបាលខណ្ឌ​បាន​បញ្ជាក់​​ថា ៖ ចំពោះ​មុខ​កំលាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍ កំពុង​ប្រើប្រាស់​វិធានការ​ជំនាញ​សួរ​ចម្លើយ​ជនសង្ស័យ​ខាងលើ ដើម្បី​បន្ត​​តាមរក​បក្ខ​ពួក​​ម្នាក់​ដែល​បាន​រត់គេច​ខ្លួន ព្រមទាំង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ