ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កូនស្រី​ទម្លាយ​រឿង​ប្រាប់​ម្តាយ លុះ​ជជីក​​​សួរ ឪពុក​បដិសេធ រួច​កាត់​កូនដៃ​បញ្ជាក់​ទៀត

8 ខែ មុន
  • Ratanakiri Province

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​លំ​ផាត់ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​ចាប់​បំពាន​សេពសន្ថវៈ​ទៅ​លើ​កូនស្រី​បង្កើត​របស់​ខ្លួន​សម្រេច​២​ដង បន្ទាប់​ពី​បែកធ្លាយ​រឿង​ដល់​ម្តាយ ហើយ​ម្តាយ​សួរ​ថា ម៉េច​ក៏​ធ្វើ​ទ​ង្វើ​អាក្រក់​បែប​នេះ​ដាក់​កូន តែ​ជនសង្ស័យ​បដិសេធ រួច​ក៏​ទាញ​ពូថៅ​កាប់​កូនដៃ​ខ្លួនឯង…

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​លំ​ផាត់ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​ចាប់​បំពាន​សេពសន្ថវៈ​ទៅ​លើ​កូនស្រី​បង្កើត​របស់​ខ្លួន​សម្រេច​២​ដង បន្ទាប់​ពី​បែកធ្លាយ​រឿង​ដល់​ម្តាយ ហើយ​ម្តាយ​សួរ​ថា ម៉េច​ក៏​ធ្វើ​ទ​ង្វើ​អាក្រក់​បែប​នេះ​ដាក់​កូន តែ​ជនសង្ស័យ​បដិសេធ រួច​ក៏​ទាញ​ពូថៅ​កាប់​កូនដៃ​ខ្លួនឯង និង​ចេញពីផ្ទះ​បាត់ លុះ​មក​វិញ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​តែ​ម្តង​។

សេចក្តីរាយការណ៍​បន្ត​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវជា​ឪពុក​ខាងលើ​ធ្វើ​ឡើង​កាលពី​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ផ្ទះ​ជនសង្ស័យ ស្ថិត​ក្នុង​ ស្រុក​លំ​ផាត់ ខេត្តរតនគិរី​។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​ឪពុក​ឈ្មោះ អ៊ី​ម ពឿ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ ចំណែក​ជន​រង​គ្រោះ​អាយុ​១៧​ឆ្នាំ មុខរបរ​កសិករ ។
បើ​តាម​ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ត្រូវ​បាន​ឪពុក​បង្កើត​ចាប់​បំពាន​សេព​សន្ថវ​:​នៅ​លើ​ផ្ទះ​ចំនួន​២​ដង​មក​ហើយ គឺ​លើក​ទី​១ នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​លើ​ផ្ទះ​របស់​ខ្លួន បន្ទាប់​មក​ក៏​បាន​ចាប់​ជា​លើក​ទី​២​ម្តងទៀត ថ្ងៃ​ទី​១៦ ខែមេសា ម៉ោង​១០​និង​៣០​នាទី​យប់ នៅ​លើ​ផ្ទះ​របស់​ខ្លួន​ទៀត​។

ប្រភព​ដដែល​បន្ត​ថា ក្រោយមក ដោយសារ​តែ​កូនស្រី​ទ្រាំ​នឹង​ទ​ង្វើ​រ​របស់​ឪពុក​របស់​ខ្លួន​លែង​បាន ក៏​បាន​ប្រាប់​ម្តាយ​របស់​នាង​ឱ្យ​បានដឹង និង​អ្នក​ភូមិ​តែ​ម្តង​។ បន្ទាប់​ពី​ម្តាយ​ជន​រង​គ្រោះ​បានដឹង​រឿង​​នោះ​មក​ក៏​ជជីក​សួរ​ទៅ​ប្តី​ខ្លួន​ថា «​អែង​មិច​បាន​ធ្វើ​ទ​ង្វើ​អាក្រក់​ទៅ​លើ​កូនស្រី​បែប​នេះ​ចឹ​ង?​» ជនសង្ស័យ​ឆ្លើយ​ថា «​ខ្ញុំ​មិន​បាន​ធ្វើ​ចឹ​ង​នោះ​ទេ​..!»​។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពី​និយាយ​រួច ជនសង្ស័យ​ជា​ឪពុក​បាន​ទៅ​ប្រមូល​ខោអាវ រួច​ហើយ​ក៏​ទាញ​យក​ពូថៅ​មក​កាប់​កូនដៃ​ខាងឆ្វេង​របស់​ខ្លួន​ចោល​មួយ​ទៅ រួច​ក៏​បាន​ចាក​ចេញពីផ្ទះ​គេចខ្លួន​បាត់​នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២០​នោះ​ដែរ​។ បន្ទាប់​ពី​ជនសង្ស័យ​ជា​ឪពុក​គេចខ្លួន​បាន​២​យប់​​ក៏​ឃើញ​បង្ហាញខ្លួន​ចូល​មក​ផ្ទះ​វិញ​នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ខែមេសា នោះ ភ្លាម​ៗ​ដែរ​ក៏​ត្រូវ​បាន​អ្នកស្រុក​-​ភូមិ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ធ្វើការ​ឃាត់ខ្លួន​បាន​តែ​ម្តង​។

ក្រោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​ឃុំ​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​លំ​ផាត់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មេសា​នេះ ដើម្បី​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)