​បាត់ដំបងជោគជ័យហើយ ពលករ​ជិត​៣០០​​នាក់​​ធ្វើតេស្ដ​ គឺអវិជ្ជមាន​​កូវីដ​១៩


ខេត្តបាត់ដំបង ​៖ ក្រុម​គ្រូពេទ្យ​ជួរ​មុខនៃ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ប្រកាស​ពី​ភាព​ជោគជ័យ​របស់​ខ្លួន នៅ​លើ​សមរភូមិ​«​កូ​វី​ដ១៩» ក្រោយ​ពី​អ្នក​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ ម្នាក់​ក្នុង​ចំណោម​៨​នាក់ ដែល​នៅ​សេស​សល់​ចុង​ក្រោយ​គេ បានជា​សះ​ល្បើ​យ​ជា​ស្ថាពរ នៅ​ព្រឹក​ថ្ងៃ​ទី​២០ មេ​សា ​នេះ ខណៈ​ពលករ​ជិត​៣០០​នាក់ ដែល​បាន​ធ្វើតេស្ដ​រួច​ជា​បន្តបន្ទាប់ និងទ​ទូល​បាន​លទ្ធផល​«​អវិជ្ជមាន​»​ផងដែរ ។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក វឿ​ង ប៊ុ​ន​រេ​ត បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាពតាម​ទូរស័ព្ទនៅ​ព្រឹក​ថ្ងៃ​ទី​២០ មេ​សា នេះ​ថា «​អ្នកជំងឺ​កូ​វី​ដ១៩ ដែល​បាន​ឆ្លង​ចំនួន​០៨​នាក់នៅ​ខេត្តបាត់ដំបង បាន​ទ​ទួល​ការ​ព្យា​បាល​ជា​សះស្បើយ​ជា​បន្តបន្ទាប់ ហើយ​ចុង​ក្រោយ​នៅ​សល់​ម្នាក់ តែ​គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​២០ មេ​សា នេះ​ អ្នក​ជំងឺ​រូប​នេះបានជា​សះស្បើយ​ជា​ស្ថាពរ​ហើយ​ ។ ដូច្នេះ ​គ្មាន​នៅ​សេសសល់​អ្នកជំងឺ​ណា​ម្នាក់​ទេ​»​ ។ មេបញ្ជា​ការ​ជួរ​មុខនៃ​សមរភូមិ​កូ​វី​ដ​១៩រូប​នេះ​ បាន​ប្រាប់​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ គ្មាន​ក្រុម​គ្រូពេទ្យ​ជួរ​មុខ រក​មិនឃើញ​មាន​អ្នក​ឆ្លង​មេរោគ​ដ៏​កំណាច​នេះ​ថ្មី​ទៀត​ទេ បើ​ទោះជា​យើង​បាន​ធ្វើតេស្ដ​ទៅ​លើ​ពលករ​រាប់​រយ​នាក់​រួច​ហើយ និងកំពុង​ធ្វើ​ជា​ប្រចាំ​រាល់ថ្ងៃ​ក្ដី​ ។

សូម​បញ្ជាក់​​ដែរថា ក្រោយ​ពី​មាន​ប្រជាពលរដ្ឋ​ចំនួន​០៨​នាក់នៅ​ខេត្តបាត់ដំបង ត្រូវ​គ្រូពេទ្យ​ធ្វើតេស្ដ​រក​​ឃើញ​ថា មាន​ឆ្លង​នូវ​ជំងឺ​កូ​វី​ដ​១៩ថ្មី និងស្រប​ពេល​ដែល​មាន​ពលករ​ខ្មែរ​រាប់​ម៉ឺន​នាក់ បាន​ចាក​ចេញពី​ប្រទេស​នានា ជា​ពិសេស​ចេញពី​ប្រទេស​ថៃ វិល​ត្រឡប់​ចូល​មក​កាន់​ប្រទេស​កំណើត​វិញ​យ៉ាង​តក់ក្រហល់ ដោយ​គ្មាន​ការ​គ្រោងទុក ដែល​នាំ​ឲ្យ​មាន​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ឆ្លង​រាលដាល នៃ​មេរោគ​កូ​វី​ដ​១៩​ថ្មី​នេះ​។

ដោយ​យោង​លើ​សេចក្ដី​ប្រកាស​ចាំបាច់របស់​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យមានការ​រៀបចំ​ទីតាំង​នៅ​តាម​បណ្ដា​ខេត្ត និងរាជធានី ដើម្បី​ត្រៀម​ទប់ស្កាត់ការពារធ្វើតេស្ដ និងព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ថ្មី​នេះ ទើប​អាជ្ញាធរ​ខេត្តបាត់ដំបង និងមន្ទីរ​សុខាភិបាល​ខេត្ត រួម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ផង បាន​សម្រេច​ច្រើ​សយ​ក «​វិទ្យាល័យ​ព្រះ​មុនី​វង្ស​» នៅ​ក្នុង​ក្រុង​បាត់ដំបង ធ្វើ​ជាទី​តាំង​ត្រួត​ពិនិត្យ និងធ្វើតេស្ដ​រក​ជំងឺ​កូ​វី​ដ​១៩ លើ​ពលរដ្ឋ ឬពលករ​នានា និងបាន​ជ្រើស​រើស​យកស​ណ្ឋា​គារ​«​ផាក​» ដែល​មាន​ជាង​១០០​បន្ទប់ សម្រាប់​ជាទី​កន្លែង​ផ្ទុក​អ្នក​ដែល​បាន​ធ្វើតេស្ដ​រួច ហើយ​មានការ​សង្ស័យ​«​វិជ្ជមាន​»​។

លោក យស ពៅ ប្រធាន​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​ព្រះ​មុនី​វង្ស បាន​ថ្លែងប្រាប់​កោះសន្តិភាព​ថា អាជ្ញាធរ​ខេត្ត និងមន្ទីរ​សុខាភិបាលបាន​ជ្រើសយ​ក​វិទ្យាល័យ​ព្រះ​មុនី​វង្ស ធ្វើ​ជា «​មណ្ឌល​ត្រួត​ពិនិត្យ​សុខភាព​» ដោយ​ចាប់​ដំណើរការ ​កាលពី​ថ្ងៃ​ទី​១០ មេ​សា រហូត​មក​ដល់​ពេល​នេះ​ ។ ពោល គឺ​ចាប់ផ្ដើម​ក្នុងអំឡុងពេល​ពលករ​ខ្មែរ សម្រុក​ចាក​ចេញពី​ប្រទេស​ថៃ ត្រឡប់​ចូល​មក​ប្រទេស​កំណើត​ខ្លួន​វិញ និង​ស្រប​ពេល​មេរោគ​«​កូ​រ៉ូ​ណា​ថ្មី​» កំពុង​រីក​រាលដាល​ខ្លាំង​ នៅ​ក្នុង​ប្រទេស​មួយ​ចំនួន និងប្រទេស​កម្ពុជា​ផង​។ ប្រធាន​ច​ត្តា​ឡី​ស័ក្តិរូប​នេះ​បាន​និយាយ​ថា គិត​ចាប់តាំងពី​ថ្ងៃ​ទី​១០ ដល់១៩ មេ​សា នេះ គឺ​ចំនួន​៩​ថ្ងៃ​គត់ យើង​បាន​ត្រូវ​ពិនិត្យ​និង​ធ្វើតេស្ដ​លើ​ពលករ​ខ្មែរ ដែល​រស់នៅ​ក្នុង​ខេត្តបាត់ដំបង បាន​ចំនួន​២៩៤​នាក់ ក្នុង​នោះ ​ស្ត្រី​មាន​ចំនួន​១២០​នាក់ តែ​«​អវិជ្ជមាន​»ទាំងអស់​។

ប៉ុន្តែ​គ្រួ​ពេទ្យ​ប្រធាន​ក្រុម​ជួរ​មុខ​រូប​នេះបាន​ប្រាប់​ថា បច្ចុប្បន្ន ក្រុម​គ្រួ​ពេទ្យ​ជំនាញ ត្រូវ​បាន​ដាក់​ប្រចាំការ​តាម​ច្រក​អន្តរជាតិ​នានា នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ​ ។ ពិសេស​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ«​ដូង​»ស្រុក​
កំ​រៀង​តែ​ម្ដង​ ។ លោក​ថា ក្រុម​គ្រួ​ពេទ្យ​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​សំខាន់​ៗ​ទាំងនោះ សុទ្ធតែ​មាន​បំពាក់​ម៉ាស៊ីន
​វិ​ជ្ជ​សាស្ត្រ ដើម្បី​ចាំ​ត្រូ​ត​ពិនិត្យ​សុខភាព និងធ្វើតេស្ដ​ជា​លើក​ទី​១ មុន​ពេល​បញ្ជូន​បន្ត​មក​កាន់​«​មណ្ឌល​ត្រូ​ត​ពិនិត្យ​សុខភាព​» វិទ្យាល័យ​ព្រះ​មុនី​វង្ស ក្នុង​ក្រុង​បាត់ដំបង ដើម្បី​ពិនិត្យ​លើក​ទី​២​ទៀត​។

លោក​យស ពៅ បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ពលករ​ដែល​បាន​ធ្វើតេស្ដ​រួច លទ្ធ​ផល​«​អវិជ្ជមាន​» យើង​នឹង​បញ្ជូន​ទៅ​តាម​បណ្ដា​មូលដ្ឋាន​ដែល​ពួក​គេ​រស់នៅ តែ​តម្រូវ​ឲ្យ​ពួក​គេ​បន្ត​ស្នាក់​នៅ​ដាច់​ដោយឡែក ​តាម​ផ្ទះ​ចំនួន​១៤​ថ្ងៃ ក្រោម​ការ​តាមដាន​និង​ត្រូ​ត​ពិនិត្យ​សុខភាព​យ៉ាង​ដិត​ដល់​ពី​គ្រូពេទ្យ​នៅ​តាម​មណ្ឌល​សុខភាព​។ ដោយឡែក​ ចំពោះ​ពលករ​ទាំងឡាយ​ណា ដែល​ធ្វើតេស្ដ​ហើយ​មានការ​សង្ស័យ​.. យើង​នឹង​បញ្ជូន​គាត់​ទៅ​ដាក់​ឲ្យ​ស្នាក់​នៅ​បណ្ដោះអាសន្ន​ក្នុង​បន្ទប់​ស​ណ្ឋា​​គារ​ «​ផាក​» ដើម្បី​រង​ចាំ​ទ​ទូល​លទ្ធផល​ពី​ក្រសួង​សុខាភិ​បាល​ ។ ប៉ុន្តែ​បើ​រក​ឃើញ​ថា «​អវិជ្ជមាន​» យើង​នឹង​បញ្ជូន​ទៅ​កាន់​មូលដ្ឋាន និងតម្រូវ​ដាក់​គាត់​ឲ្យ​នៅ​ដោយ​ឡែក ក្រោម​ការ​តាមដាន​របស់​គ្រួ​ពេទ្យ​ដូច​គ្នា​ ។ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ មិន​រក​ឃើញ​មាន​អ្នកជំងឺ​ថ្មី​ទេ តែ​យើង​នៅ​តែ​បន្ត​រង​ចាំ​ត្រូ​ត​ពិនិត្យ​ និង​ធ្វើតេស្ដ​លើ​ពលករ និងពលរដ្ឋ​ដដែល​។

ពាក់ព័ន្ធ​នឹង​ចំនួន​ពលករ​ខ្មែរ ដែល​កំពុង​បន្ត​ចាក​ចេញពី​ប្រទេស​នានា ជា​ពិសេស ​ពី​ប្រទេស​ថៃវិល​ត្រឡប់​ចូល​ប្រទេស​កំណើត​ខ្លួន​វិញ​ជា​បន្តបន្ទាប់​នៅ​ពេល​នេះ បើ​យោង​លើ​របាយ​ការ​ណ៍​ប្រចាំ​ថ្ងៃ​របស់​រដ្ឋបាល​ខេត្ត ដែល​កោះសន្តិភាព​ទ​ទូល​បាន សម្រាប់​ខេត្តបាត់ដំបង គិត​ត្រឹម​ថ្ងៃ​ទី​១៩ មេ​សា ២០២០ គឺ​មាន​ពលករ​ប្រមាណជាង​១៥,៨២០​នាក់ បាន​មក​ដល់​ស្រុក​កំណើត ហើយ​ពួក​គេ​កំពុង​ស្នាក់​នៅ​តាម​មូលដ្ឋាន​រៀង​ៗ​
ខ្លួន ​។ នៅ​ក្នុង​របាយ​ការ​ណ៍​ដដែល ​ក៏​បាន​បញ្ជាក់​ដែរ​ថា ក្នុង​ចំនួន​នេះ​ សព្វថ្ងៃ​មាន​ពលករ​ចំនួន​១៤​នាក់ ត្រូវ​បាន​គ្រូពេទ្យ​រៀបចំ​ដាក់​ដោយឡែក​នៅ​តាម​មូលដ្ឋាន រីឯ​ចំនួន​ជាង​១៨០​នាក់​ទៀត ពួក​គេ​បាន​ស្ម័​គ​ចិត្ត​ដាក់​ខ្លួនឯង​ឲ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ (​ដាច់​ពី​ក្រុម​គ្រួសារ​) ព្រោះ​ពួក​គាត់​មានការ​សង្ស័យ​លើ​ខ្លួនឯង ហើយ​ខ្លាច​ឆ្លង​ដល់​ក្រុម​គ្រួសារ​ឬ​អ្នក​ដទៃ តែ​ស្ថិត​ក្រោម​ការ​តាមដាន​ត្រូ​ត​ពិនិត្យ​ពី​ក្រុម​គ្រូពេទ្យ​នៅ​តា​មណ្ឌល​ស​សុខភាព​ដូច​គ្នា​។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក​វឿ​ង ប៊ុ​ន​រេ​ត បាន​មាន​ប្រសា​ស​ន៍បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ យើង​មិន​បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​ថ្មី​ទៀត​ទេ រីឯ​អ្នកជំងឺ​កូ​វី​ដ​១៩​ចំនួន​០៨​នាក់ ក៏​បានជា​សះស្បើយ​អស់ហើយ​ដែរ តែ​យើង​នៅ​តែ​បន្ត​ប្រឹងប្រែង​ស្វែង​រុករក​សត្រូវ​កូ​វី​ដ​១៩​នេះ​ទៀត ​មិន​បន្ធូរ​ដៃ​ឡើយ​។ លោក​វឿ​ង ប៊ុ​ន​រេ​ត បាន​សរសេរ​សំ​ណេ​រ​ប៉ុន្មាន​ពាក្យ ប្រកាសប្រាប់​មហាជន​ជា​សាធារណៈ​តាម​បណ្ដាញ​សង្គម​របស់​លោក ដែល​ពិ​ព​័ណ៌នា​អំពី​ភាព​ជោគជ័យ​របស់​ក្រុម​គ្រូពេទ្យនៅ​លើ​សមរភូមិ​កូ​វី​ដ​១៩​នេះ ដែល​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា «សមរភូមិ​កូ​វី​ដ​១៩ ថ្ងៃស្អែក ២០ មេ​សា ២០២០ ខេត្តបាត់ដំបង គឺជា​ថ្ងៃ​ប្រកាស​ជោគជ័យ​លើក​ដំបូង យុទ្ធ​មិត្ត​សុខាភិបាលនឹងបន្ត​រុករក​សត្រូវ​បន្ត​ទៀត សូម​អាជ្ញាធរ និង ប្រជា​ពលរដ្ឋ​ចូលរួម​សហការ​»​។

Facebook Google Twitter Email

Live

Sponsored News

០២:៤៤ | ក្នុងស្រុក

សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោក​​ជំទាវ​-​លោក​ជំទាវ​ឧកញ៉ា​ទាំង​២១ រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​និង​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ