ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក និង​កីឡាករ​ក្លិប Roma មិន​យក​ប្រាក់ខែ​៤​ខែ​អំឡុង​វិបត្តិ​កូ​វី​ដ​១៩

4 ឆ្នាំ មុន

លោក Guido Fienga នាយក​ប្រតិបត្តិ​ក្រុម Roma បាន​កោតសរសើរ​ដល់​ទឹកចិត្ត​ដ៏​អស្ចារ្យ​របស់​កីឡាករ និង​អ្នកចាត់ការ​ទូទៅ​របស់​ក្លិប បន្ទាប់​ពី​ពួក​គេ​បាន​ស្ម័គ្រចិត្ត​មិន​យក​ប្រាក់ខែ​៤​ខែ ដើម្បី​ជួយ​ក្លិប​អំឡុង​ពេល​មាន​វិបត្តិ​បណ្តាល​មក​ពី​វីរុស​កូ​វី​ដ​១៩ ។…

លោក Guido Fienga នាយក​ប្រតិបត្តិ​ក្រុម Roma បាន​កោតសរសើរ​ដល់​ទឹកចិត្ត​ដ៏​អស្ចារ្យ​របស់​កីឡាករ និង​អ្នកចាត់ការ​ទូទៅ​របស់​ក្លិប បន្ទាប់​ពី​ពួក​គេ​បាន​ស្ម័គ្រចិត្ត​មិន​យក​ប្រាក់ខែ​៤​ខែ ដើម្បី​ជួយ​ក្លិប​អំឡុង​ពេល​មាន​វិបត្តិ​បណ្តាល​មក​ពី​វីរុស​កូ​វី​ដ​១៩ ។

កីឡាករ​ទាំងអស់ និង​អ្នកចាត់ការ​លោក Paulo Fonseca និង​ក្រុមការងារ​របស់​លោក​ក៏​បាន​ចូលរួម​សកម្មភាព​ដូច​គ្នា ដើម្បី​ធានា​ថា​បុគ្គលិក​មិនមែន​ជា​កីឡាករ​ក្លិប​ទាំងអស់ ទទួល​បាន​ប្រាក់ខែ​ពេញលេញ ។

លោក Guido Fienga បាន​មាន​ប្រសាសន៍​ថា «​យើង​តែងតែ​និយាយ​អំពី​ការ​រួបរួម​គ្នា​នៅ​ក្នុង​ក្រុម Roma ។ ក្នុង​ការ​ស្ម័គ្រចិត្ត​មិន​ទទួលយក​ប្រាក់ខែ​របស់​ពួក​គេ សម្រាប់​រដូវ​កាល​នៅ​សល់​កីឡាករ គ្រូបង្វឹក និង​ក្រុមការងារ​របស់​គេ បាន​បង្ហាញ​ថា យើង​ពិតជា​នៅ​ជាមួយ​គ្នា​»​។

«​ប្រធាន​ក្រុម Edin Dzeko ជាមួយ​កីឡាករ​ទាំងអស់ និង​លោក Paulo បាន​បង្ហាញ​ថា​ពួក​គេ​យល់​ពី​អ្វី​ដែល​ក្លិប​កំពុង​ប្រឈម ហើយ​យើង​ក៏​សូម​អរគុណ​ពួក​គេ​ផង​ដែរ ចំពោះ​កាយវិការ​ដ៏​អស្ចារ្យ ចំពោះ​បុគ្គលិក​ទាំងអស់​នៅ​ក្នុង​ក្លិប​នេះ​» ។

សូម​រំលឹក​ថា ​ក្រុម Roma មិន​បាន​ធ្វើការ​ប្រកួត​ចាប់តាំងពី​ថ្ងៃ​ទី​១ ខែ​មីនា ពោល​ប៉ុន្មាន​ថ្ងៃមុន​រដូវ​កាល Serie A ត្រូវ​បាន​ផ្អាក ។

បច្ចុប្បន្នភាព​នេះ ប្រទេស​អុី​តា​លី​មាន​ចំនួន​អ្នក​​បាត់បង់ជីវិត​ដោយសារ​វីរុស​កូ​វី​ដ​១៩​សរុប​២៣,៦៦០​នាក់ និង​អ្នក​ឆ្លង​បន្ត​កើនឡើង​ជាង​១៧៨,០០០​ករណី ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន​៤៧,០៥៥​នាក់ ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ