ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់​បញ្ហា​កូ​វី​ដ​១៩! យ៉ា​យ៉ា ត្រៀម​ហែក​កេរ្តិ៍​បុរស​ម្នាក់​មិន​ស្មោះ ក្រៅពី​ពាក្យ​កុហក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​ថ្មី​មួយទៀត របស់​តារា​និយម​បង្ហាញ​ដើមទ្រូង​យ៉ា​យ៉ា ដែល​នាង​កំពុង​តែ​ក្តៅ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង​ទៅ​លើ​បុរស​ម្នាក់ ដែល​មក​ប្រឡាក់​ជីវិត​នាង​ឱ្យ​ជឿ​ទុកចិត្ត​។ ចុង​ក្រោយ​បុរស​រូប​នោះ ដែល​មាន​ងារ​មុខមាត់​ប្រើ​តែ​ពាក្យ​កុហក​បង្វែងដាន ហើយ​ចង់​តែ​រលាស់​ខ្លួន មិន​ធ្វើ​តាម​កិច្ចការ​សន្យា​។…

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​ថ្មី​មួយទៀត របស់​តារា​និយម​បង្ហាញ​ដើមទ្រូង​យ៉ា​យ៉ា ដែល​នាង​កំពុង​តែ​ក្តៅ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង​ទៅ​លើ​បុរស​ម្នាក់ ដែល​មក​ប្រឡាក់​ជីវិត​នាង​ឱ្យ​ជឿ​ទុកចិត្ត​។ ចុង​ក្រោយ​បុរស​រូប​នោះ ដែល​មាន​ងារ​មុខមាត់​ប្រើ​តែ​ពាក្យ​កុហក​បង្វែងដាន ហើយ​ចង់​តែ​រលាស់​ខ្លួន មិន​ធ្វើ​តាម​កិច្ចការ​សន្យា​។

តារា​ស្រី​និយម​សម្ញែង​សាច់​ទ្រូង​រូប​នេះ បាន​សរសេរ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​របស់​នាង​ថា «កុំ​​តែ​យល់មុខ កូ​រ៉ូ​ណា​ទេ ធ្វើការ​រកស៊ី​មុខរបរ​អ្នកឯង​មិនកើត​ទេ កុំ​អី​លាំង​អោយ​ល្បី​ហើយ ខ្ញុំ​កើតមក​មិនមែន​សម្រាប់​អោយ​អ្នកឯង​ធ្វើបាប​ខ្ញុំ កុហក​ខ្ញុំ​គ្រប់​ម៉ោង​ចឹ​ង​ទេ កុំអោយ​តម្លៃ​ខ្លួនឯង​ខ្ពស់​ពេក ។ ភ្លេច​អោយ​តម្លៃ​គេ គេ​ដាក់ខ្លួន​មិនមែន​គេ​អន់​ទេ មើល​គីឡូ​ផង មិន​ដូច​អ្នកឯង​កា​ឡូ Chivas តែ​ច​រឹក​អន់​ម៉ា​រៀល​ៗ ។

តារា​ស្រី​និយម​សម្ញែង​សាច់​ទ្រូង​រូប​នេះ បាន​សរសេរ​បង្ហោះ​បន្ត​ថា ដើរ​ក្នុង​សង្គម​អ្នកមាន មុខមាត់​មានបុណ្យ​សក្តិ មាន​លុយ​ដែរ តែ​អត់​ចេះ​មើល​គេ ឯង​កុហក​គេ​គិត​ថា​គេ​មិនដឹង​មែន សង្ឃឹមថា កូ​រ៉ូ​ណា​រលាយ​បាត់​ឆាប់​ៗ​ហ្នឹង លាំង​មនុស្ស​អាក្រក់​នេះ​អោយ​បងប្អូន​បាន​ស្គាល់​មុខ​ម្តង ។ មនុស្ស​​ខ្ញុំ​យុត្តិធម៌​បំផុត ព្រោះ​មិន​ដែល​ធ្វើបាប​គេ​មុន​ទេ ត្រូវ​ចាំ​ថា ធ្វើ​ច​រឹក​អោយ​ល្អ​ថ្លៃថ្នូរ សម​ទៅ​នឹង​ឋានៈ​បុណ្យ​សក្តិ អ្នកឯង​ផង ។ បើ​អ្នកមាន​ឋានៈ​បុណ្យ​សក្តិ​តែ​ចរិត​មក​អន់​ម៉ា​រៀល​ៗ​ចឹ​ង គ្មាន​អ្នក​ណា​គេ​អោយ​តម្លៃ​អ្នកអែង​ទេ​»​។

ដើម្បី​ចង់​ដឹង​រឿងរ៉ាវ​បែប​ណា កញ្ញា​យ៉ា​យ៉ា ឃ្វី​ន បាន​ប្រាប់​ទាំង​ញ័រ​មាត់​ថា នាង​នឹង​មិន​ទុក​មុខ​មាត់​បុរស​អួតខ្លួន​ថា​ជា​អ្នកមាន តែ​សូ​ម្បី​ប្រាក់ ឬ​ការ​សន្យា​ធ្វើ​អ្វី​អោយ​នាង​មិន​បាន ធ្វើការ​សន្យា​តាម​មាត់​និយាយ​ឡើយ​។ នាង​នឹង​បន្ត​បង្ហាញ​អត្ត​សញ្ញា​បុរស​នោះ ប្រសិនបើ​គាត់​នៅ​តែ​ព្យា​យាម​​គេច មិន​ធ្វើ​តាម​ការ​ធ្លាប់​និយាយ​គ្នា​។

កញ្ញា​យ៉ា​យ៉ា ឃ្វី​ន បន្ត​ថា ៤​ខែ​ជាង​ហើយ ដែល​យើង​ស្គាល់គ្នា ហើយ​គាត់​នឹង​ខ្ញុំ អ្នក​ណា​ធ្វើ​អ្វីខ្លះ​ដាក់​គ្នា គឺ​គាត់​ដឹង​ហើយ​។ ឬ​អាច​និយាយ​បាន​ថា អ្នក​ណា​ស្មោះ​ជាងគេ បើ​គិត​ពី​រឿង​ភក្តីភាព​។ ដោយសារ​តែ​នាង​ចិត្តល្អ ស្រឡាញ់ ចង់អោយ​អ្វី​ៗ​ល្អ​រឹង​មាំ ទើប​សន្សំ​សុខ មិន​ហ៊ាន​បើក​កកាយ តែ​បុរស​អួតអាង​នោះ ចេះ​តែ​បញ្ឆោត​នាង​មួយ​ថ្ងៃ​២៤​ម៉ោង​លេស​រហូត​។

ចប់​បញ្ហា​កូ​វី​ដ​១៩ នាង​នឹង​ផុស​រូប​បុរស​អំណួត​នោះ ប្រសិនបើ​គាត់​ខំ​រលាស់​ខ្លួន ហើយ​យក​យស​សក្តិ​មក​បន្លំ​អោយ​គេ​ឃើញ​ថា ល្អ ព្រោះតែ​ចំណង់​ខ្លួនឯង​។ នាង​ធ្វើ​នេះ ដើម្បី​អោយ​គាត់​គិត​ថា មនុស្ស​ណា​ក៏​មាន​កិត្តិយស ចង់បាន​អ្នក​ស្មោះត្រង់​ជាមួយ​គ្នា​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ