ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព័ត៌មាន​បំភ្លឺ​ក្រោយ​ផ្ទុះ​ការ​រិះគន់​បែក​ផ្សេង​រឿង​ប្រើ​គោរមងារ «​ឯកឧត្តម និង​លោក​ជំទាវ​»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រោយ​ផ្ទុះ​ការ​រិះគន់​ដូច​ទឹកបាក់​ទំនប់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​គេហទំព័រ​មួយ​បាន​ចេញ​បណ្ណសំ​គាល់​ខ្លួន​របស់​បុគ្គលិក​ដោយ​ប្រើប្រាស់ គោរមងារ​សុទ្ធ «​ឯកឧត្តម និង​លោក​ជំទាវ​» នោះ​ក្រសួង​ព័ត៌មាន​នៅ​មុន​នេះ​បន្តិច​បាន​ចេញ​សេចក្តី​បំភ្លឺ​ថា ជា​គោលការណ៍ ក្រសួង «​មិន​ដែល​ប្រើប្រាស់​គោរមងារ​ក្នុង​លិខិតអនុញ្ញាត ឬ​បណ្ណសារ​ព័ត៌មាន​ដែល​ចេញ​ដោយ​អគ្គនាយកដ្ឋាន​ព័ត៌មាន…

រាជធានី​ភ្នំពេញ​៖ ក្រោយ​ផ្ទុះ​ការ​រិះគន់​ដូច​ទឹកបាក់​ទំនប់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​គេហទំព័រ​មួយ​បាន​ចេញ​បណ្ណសំ​គាល់​ខ្លួន​របស់​បុគ្គលិក​ដោយ​ប្រើប្រាស់ គោរមងារ​សុទ្ធ «​ឯកឧត្តម និង​លោក​ជំទាវ​» នោះ​ក្រសួង​ព័ត៌មាន​នៅ​មុន​នេះ​បន្តិច​បាន​ចេញ​សេចក្តី​បំភ្លឺ​ថា ជា​គោលការណ៍ ក្រសួង «​មិន​ដែល​ប្រើប្រាស់​គោរមងារ​ក្នុង​លិខិតអនុញ្ញាត ឬ​បណ្ណសារ​ព័ត៌មាន​ដែល​ចេញ​ដោយ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោត​ទស្សន៍​នោះ​ទេ ។

អ្នកលេង​បណ្តាញ​សង្គម​បាន​ចែកចាយ​និង​រិះគន់​ដោយ​ខ្លះ​បាន​ខម​មិន​ថា «​បុគ្គលិក សារព័ត៌មាន​មួយ​នេះ មាន​ងារ​សុទ្ធតែ​ឯកឧត្តម លោក​ជំ​ទាន ចុះ​ទំ​រាំ​ម្ចាស់​គេហទំព័រ​នេះ មាន​ងារ ជា​អ្វី​ទៅ​ហ្ន៎​» ខណៈ​អ្នក​ផ្សេង​ទៀត​ក៏​សើច​ដោយ​ហួសចិត្ត បណ្ណសំ​គាល់​ខ្លួន​របស់​បុគ្គលិក​គេហទំព័រ​ព័ត៌មាន​កសិករ បាន​ដាក់​តួនាទី និពន្ធ​នាយក ជា​គោរមងារ «​ឯកឧត្តម​» និង​បុគ្គលិក​នារី​ផ្សេង​ទៀត ដាក់​គោរមងា «​លោក​ជំទាវ​» សម្រាប់​តួនាទី​ជា​ពិធី​ការិនី​ជាដើម ។

យ៉ាងណាមិញ គេ​មិនដឹង​ថា​តើ​បុគ្គល​ទាំងនោះ​ធ្លាប់​ទទួល​បាន​គោរមងារ «​ឯកឧត្តម និង​លោក​ជំទាវ​» ដោយ​ព្រះរាជក្រឹត្យ​ឬ​យ៉ាងណា​នោះ​ទេ ។

លោក​ផុស សុវណ្ណ​អគ្គនាយក​នៃ​អគ្គ​នាយ​ដ្ឋា​ន​ព័ត៌មាន និង​សោត​ទស្សន៍​នៃ​ក្រសួងព័ត៌មាន

បន្ទាប់​ពី​មានការ​រិះគន់​លើ​ការ​ប្រើ​គោរមងារ ជា​ឯកឧត្តម និង​លោក​ជំទាវ​នៅ​លើ​បណ្ណសំ​គាល់​ខ្លួន​របស់​បុគ្គលិក​គេហទំព័រ​ព័ត៌មាន​កសិករ អគ្គនាយកដ្ឋាន ព័ត៌មាន និង​សោត​ទស្ស​ន៏ បាន​ចេញ​សេចក្តី​បំភ្លឺ​ថា ក្រសួង​បាន​ប្រកាស​អនុញ្ញាត​ឲ្យ​លោក មាស បូ​ពៅ នៅ​រាជធានី​ភ្នំពេញ បើក​អាជីវកម្ម​គេហទំព័រ កាលពី​ថ្ងៃ​ទី ២៥ កុ​ម្ភះ ឆ្នាំ​២០២០ កន្លង​ទៅ​នេះ ។

លិខិត​បំភ្លឺ​ដដែល​បាន​បញ្ជាក់​ថា «​ជា​គោលការណ៍ ក្រសួង​ព័ត៌មាន​មិន​ដែល​ប្រើប្រាស់​គោរមងារ​ក្នុង​លិខិតអនុញ្ញាត ឬ​បណ្ណសារ​ព័ត៌មាន​ដែល​ចេញ​ដោយ​អគ្គនាយកដ្ឋាន​ព័ត៌មាន​និង​សោត​ទស្សន៍​ទេ​។ ដូច្នេះ ការ​ចេញ​បណ្ណសំ​គាល់​ខ្លួន ឬ​បណ្ណសារ​ព័ត៌មាន​ដោយ​សាមី​អង្គភាព គឺជា​ការ​ទទួលខុសត្រូវ​របស់​អង្គភាព​ផ្ទាល់ មិន​មានការ​ពាក់ព័ន្ធ​ជាមួយនឹង​ក្រសួង​ព័ត៌មាន​ឡើយ​» ។

សូម​បញ្ជាក់​ថា​សម្រាប់ គោរមងារ «​ឯកឧត្តម ឬ​លោក​ជំទាវ​» ជា​គោរមងារ​សម្រាប់​មន្ត្រី​ដែល​មាន​ឋានន្តរស័ក្តិ​ខ្ពស់​និង​ត្រូវ​បាន​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ ។

លោក​ផុស សុវណ្ណ​អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋា​ន​ព័ត៌មាន និង​សោត​ទស្សន៍​នៃ​ក្រសួង ព័ត៌មាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០​ ខែមេសា ឆ្នាំ​២០២០​ថា ក្រសួង​មិន​មាន​វិធាន​ការណ៍​ចំពោះចាងហ្វាង​គេហទំព័រ​ « www.farmersparty.org» នោះ​ទេ​ព្រោះថា ​វា​ជា​ការ​ទទួលខុសត្រូវរបស់​អង្គភាព​គេ​តែ​ប៉ុណ្ណោះ ​។ លោក​បន្ត​ថា បើ​សិន​កាត ឬ​បណ្ណ​​សម្គាល់ដែល​ចេញពី​ក្រសួង គឺ​ក្រសួង​មិន​ដែល​ចេញជា​គោរមងារ​នោះ​ទេ ក្រសួង​បាន​សរសេរ​ឈ្មោះ​តែ ងា លោក ឬ​លោកស្រី​តែ​ប៉ុណ្ណោះ​ ។

យោង​តាម​សេចក្តី​បំភ្លឺ​របស់​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោត​ទស្សន៍​នៃ​ក្រសួង ព័ត៌មាន​ចេញ ផ្សាយ​នៅ​ថ្ងៃ​ទី​២០ ​ខែមេសា​បាន​ឲ្យ​ដឹង​ថា ​កាលពី​ពេល​ថ្មី​ៗ​នេះ​មានការ​រិះគន់​លើ​ការ​ប្រើ​គោរមងារ ជា​ឯកឧត្តម លោក​ជំទាវ​នៅ​លើ​បណ្ណសម្គាល់​ខ្លួន​របស់​បុគ្គលិក គេហទំព័រ​គណបក្ស​កសិករ​« www.farmerspsty.org » ដែល​មាន​លោក មាស បូ​ពៅ​ជា​ម្ចាស់​អាជីវកម្ម​ ។

ប្រភព​បាន​បន្ត​ថា​ ជា​គោល​រណ៍ការ​ក្រសួង​ព័ត៌មាន​មិន​ដែល​ប្រើប្រាស់​គោរមងារ ក្នុង​លិខិតអនុញ្ញាត ឬ​បណ្ណសារ​ព័ត៌មាន​ដែល​ចេញ​ដោយ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោត​ទស្សន៍​នោះ​ទេ ។ ដូច្នេះ​ការ​​ចេញ​បណ្ណសម្គាល់​ខ្លួន ឬ​បណ្ណសារ​ព័ត៌មាន​ដោយ សា​ម៉ី​អង្គភាព ​គឺជា​ការ​ទទួលខុសត្រូវ​របស់​អង្គភាព​ផ្ទាល់ មិន​មានការ​ពាក់ព័ន្ធ​ជាមួយនឹងក្រសួង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ