ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេង ន​រះ​កក្កដា បដិសេធ​រឿង​កើត​ជំងឺ​កូ​វី​ដ​១៩ ខណៈ​កំពុង​ស្នាក់​នៅ​អូស្ត្រាលី

3 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​លោក ហេង ន​រះ​កក្កដា បាន​ចេញ​មុខ​ធ្វើការ​បដិសេធ​ចោល​ទាំងស្រុង​នូវ​ពាក្យ​ចចាម​អារ៉ាម​ដែល​បាន​អះអាង​ថា លោក​កំពុង​ជំងឺ​កូ​វី​ដ​១៩ ខណៈ​ពេល​កំពុង​ស្នាក់​នៅ​ប្រទេស​អូស្ត្រាលី​។ តារា​រូប​នេះ ត្រូវ​មហាជន​មួយ​ចំនួន​ធ្វើការ​សន្និដ្ឋាន​ថា លោក​បាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ ហើយ​មិន​អាច​វិល​មក​កម្ពុជា​វិញ​បាន…

តារា​សម្តែង​លោក ហេង ន​រះ​កក្កដា បាន​ចេញ​មុខ​ធ្វើការ​បដិសេធ​ចោល​ទាំងស្រុង​នូវ​ពាក្យ​ចចាម​អារ៉ាម​ដែល​បាន​អះអាង​ថា លោក​កំពុង​ជំងឺ​កូ​វី​ដ​១៩ ខណៈ​ពេល​កំពុង​ស្នាក់​នៅ​ប្រទេស​អូស្ត្រាលី​។ តារា​រូប​នេះ ត្រូវ​មហាជន​មួយ​ចំនួន​ធ្វើការ​សន្និដ្ឋាន​ថា លោក​បាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ ហើយ​មិន​អាច​វិល​មក​កម្ពុជា​វិញ​បាន ក្នុង​ពេល​ប្រទេស​អូស្ត្រាលី កំពុង​តែ​រីក​រាលដាល​យ៉ាង​ខ្លាំង​នូវ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។

យ៉ាងណា​ម៉ិ​ញ លោក ហេង ន​រះ​កក្កដា បាន​ចេញ​មុខ​បដិសេធ​ភ្លាម​ៗ ដោយ​បាន​អះអាង​ថា ការ​លើក​ឡើង​ខាងលើ​នេះ គឺជា​ពាក្យ​ចចាមអារ៉ាម ខណៈ​ពេល​ដែល​មាន​សុខភាព​ល្អជា​ធម្មតា​។

បើ​តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ដែល​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល​ថ្មី ហេង ន​រះ​កក្កដា បាន​អះអាង​ថា លោក​សុំ​ធ្វើការ​បដិសេធ​ចោល​ទាំងស្រុង​នូវ​ពាក្យ​ចចាមអារ៉ាម​ដែល​បាន​ចោទ​លោក​ថា កំពុង​ផ្ទុក​នូវ​ជំងឺ​កូ​វី​ដ​១៩​។

លោក​បញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ លោក​មាន​សុខភាព​ល្អ​ធម្មតា មិន​បាន​កើត​ជំងឺ​កូ​វី​ដ​១៩ ដូច​ការ​ចោទប្រកាន់​នោះ​ឡើយ បើ​ទោះបីជា​លោក​បាន​ស្នាក់​នៅ​ប្រទេស​អូស្ត្រាលី​ជាង​២​ខែ​មក​នេះ​ក៏​ដោយ​។ លោក​ថា បច្ចុប្បន្ន​ប្រទេស​អូស្ត្រាលី​មានការ​រីក​រាលដាល​យ៉ាង​ខ្លាំង​នូវ​ជំងឺ​មួយ​នេះ ដូច្នេះ​រដ្ឋាភិបាល​គេ​បាន​បិទ​ជេ់​ង​ហោះហើរ​ទាំងអស់ ហេតុនេះ​ហើយ​ទើប​លោក​មិន​អាច​វិល​មក​កម្ពុជា​បាន​ឡើយ​។ មូលហេតុ​នេះ ទើប​បានជា​លោក​មិន​អាច​វិល​ទៅ​វិញ​បាន ដោយ​មិន​ស្ថិត​នៅ​លើ​ហេតុផល​លោក​កើត​ជំងឺ​មួយ​នេះនោះ​ឡើយ​។

ទោះជា​យ៉ាងណា លោក ហេង ន​រះ​កក្កដា បាន​ស្នើ​សុំ​ដល់​ទស្ស​និក ជា​ពិសេស​អ្នក​ដែល​បាន​យល់​ច្រឡំ​ចំពោះ​លោក​លើ​បញ្ហា​ខាងលើ​នះ សូមកុំ​មានការ​ភាន់ច្រឡំ​បន្ត​ទៀត​។ ហើយ​លោក​ក៏​ថ្លែងអំណរគុណ​ផង​ដែរ ចំពោះ​ទស្សនិកជន បងប្អូន មិត្តភក្តិ​ទាំងអស់​ដែល​តែងតែ​យកចិត្ត​ទុក​សុខទុក្ខ​របស់​លោក​ជា​រៀង​រហូត​មក ហើយ​លោក​នឹង​វិល​មក​កាន់​ប្រទេស​កម្ពុជា​វិញ នៅ​ពេល​ដែល​ជើងហោះហើរ​ត្រូវ​បាន​បើក​ឡើង​វិញ​។

គួរ​បញ្ជាក់​ថា តារា​សម្តែង​លោក ហេង ន​រះ​កក្កដា​, កញ្ញា អ៊ឹ​ង​និមល និង​លោក អេ​ន ឌី កំពុង​ជាប់​គាំង​ក្នុង​ប្រទេស​អូស្ត្រាលី មិន​អាច​វិល​មក​កម្ពុជា​វិញ​បាន ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ក្នុង​ពេល​ដែល​ពួក​គេ​បាន​ចេញ​ទៅ​សម្តែង​នៅ​ទីនោះ​មុន​ពេល​ជំងឺ​នេះ​មិន​ទាន់​មានការ​រីក​រាលដាល​ខ្លាំង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ