ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនដៃដល់សារភាពថា៖ ​នាងទះកំផ្លៀង​៣​ដៃ​ចំ​កណ្តាល​មុខ និង​ជេរ​បញ្ចោរ​ផង​ ​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ដោយសារ​ឈាម​ស្រែក​ស្បែក​ហៅ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ​បាន​សហការ​ជាមួយ​អធិការដ្ឋាន​ស្រុក​កណ្តាលស្ទឹង ធ្វើការ​ស្រាវជ្រាវ​អស់​រយៈ​ពេល​​ជិត១​ស​ប្តា​ហ៍ ទីបំផុត​ បាន​ឃាត់ខ្លួន​ឃាតករ​ដៃដល់​ដែល​វៃ​សម្លាប់​សង្សារ​បាន​ហើយ ។ ហេតុការណ៍​ឃាត់ខ្លួន​នេះ​…

ខេត្តកណ្តាល ៖ ដោយសារ​ឈាម​ស្រែក​ស្បែក​ហៅ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ​បាន​សហការ​ជាមួយ​អធិការដ្ឋាន​ស្រុក​កណ្តាលស្ទឹង ធ្វើការ​ស្រាវជ្រាវ​អស់​រយៈ​ពេល​​ជិត១​ស​ប្តា​ហ៍ ទីបំផុត​ បាន​ឃាត់ខ្លួន​ឃាតករ​ដៃដល់​ដែល​វៃ​សម្លាប់​សង្សារ​បាន​ហើយ ។ ហេតុការណ៍​ឃាត់ខ្លួន​នេះ​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ មេ​សា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​២០​នាទី នៅ​ភូមិ​ក្រូចសើច ឃុំ​ដើម​ឫស ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល ។

ជនសង្ស័យឆ្លើយសារភាពថា​ ពួក​គេ​បាន​ឈ្លោះប្រកែក​គ្នា​ពី​រឿងឱ្យ​ជូន​ទៅ​ផ្ទះ តែ​ជន​ដៃដល់​មិន​ព្រម​ជូន​ទៅ ទើប​នារី​រង​គ្រោះ បាន​ទះកំផ្លៀង​ជនសង្ស័យ​៣​ដៃ​ចំ​កណ្តាល​មុខ និង​ជេរ​បញ្ចោរ​ថែម​ទៀត ទើប​ធ្វើ​ឱ្យ​ជន​ដៃដល់​ខឹង​និង​ចង់​ដោះដៃ​ផង បាន​លេស​ក៏​យក​ឈេ​ី​ជ្រុង​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ មក​វាយ​ជន​រង​គ្រោះ​ចំ​កញ្ចឹងក​ពីក្រោយ​ចំនួន​២​ដំបង ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម ។ ជនសង្ស័យ​បាន​យក​ដុំ​ថ្ម​១​ដុំប៉ុន​ភ្លៅ​មនុស្ស​ចាស់ ​ដាក់​ចូល​ក្នុង​អាវ​ជន​រង​គ្រោះ​ខាងក្រោយ រួច​រុញ​ទម្លាក់​ចូល​ក្នុង​ទឹក​រណ្តៅ​ដីខ្សាច់​លិច​បាត់​ទៅ ។

គួរបញ្ជាក់ថា នារី​រង​គ្រោះ​ឈ្មោះ ម៉​ន ច័ន្ទ​ថន អាយុ​២៧​ឆ្នាំ ជា​កម្មការិនីរោងចក្រ មាន​ទីលំនៅ ភូមិ​ថ្លុក​ព្រាល ឃុំ​ព្រះ​និ​ពា​ន្ដ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែក​ជន​ដៃដល់​ឈ្មោះ ឌឿ​ន ឌី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ក្រូចសើច ឃុំ​ដើម​ឫស ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល ។

ជន​ដៃដល់​បាន​សារភាព​ថា កន្លង​មក​ នៅ​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១៧ ខ្លួន និង​ឈ្មោះ យឿ​ន គ​ន្ធា ភេទ​ស្រី រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​(​ត្រូវជា​ប្អូនជីដូនមួយ​)​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1HF-6858 ជា​ម៉ូតូ​របស់​ឈ្មោះ​យឿ​ន គ​ន្ធា ចេញពីផ្ទះ​ទៅ​យក​នារី​រង​គ្រោះនៅ​ភូមិ​ថ្លុក​ព្រាល ឃុំ​ព្រះ​និ​ព្វា​ន្ដ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​ ដេ​ី​ម្បី​ទៅ​ហូប​បង្អែម​នៅ​ផ្សារ​កំពង់កន្ទួត ។ ពេល​មក​ដល់​ផ្សារ​កំពង់កន្ទួត ​ពុំ​បាន​ហូប​បង្អែម​ទេ ដោយសារ​មេឃ​ចង់​ភ្លៀង ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​កន្លែង​កើត​ហេតុ ហើយ​ឈ្មោះ យឿ​ន គ​ន្ធា ត្រឡប់​មក​ផ្ទះ​ខ្លួន​វិញ​បាត់​ទៅ ដោយ​ទុក​គូសង្សារ​ទាំង​២​នៅ​ជាមួយ​គ្នា រហូត​ដល់​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១០ មេ​សា ខែ​ឆ្នាំ​ដដែល ។

សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹង​ដែរ​ថា នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋបាន​រាយ
ការណ៍​ថា ឃើញ​សព​នារី​ម្នាក់​អណ្ដែត​ទឹក​ក្នុង​រណ្ដៅ​ដី ភូមិ​ក្រូចសើច ឃុំ​ដើម​ឫស ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល។

ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល និង​មាន​ការ​សម្របសម្រួល​នីតិវិធី ដោយ​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តកណ្ដាលផែន​ការ​ងារ​នគរបាល​ព្រហ្មទណ្ឌ ការិយាល័យ​កម្រិត​ធ្ងន់ និង​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​កណ្ដាលស្ទឹង ក្រោយ​ពី​បាន​ប្រកាស​រក​អត្តសញ្ញាណ​ជន​រង​គ្រោះ និង​បាន​ជួប​ជាមួយ​ក្រុម​គ្រួសារសាច់ញាតិ​ជន​រង​គ្រោះ​រួច​មក សមត្ថកិច្ច​ជំនាញ​បាន​ឈាន​ដល់​ការ​កំណត់​មុខសញ្ញា​ គឺ​ឈ្មោះ ឌឿ​ន ឌី ភេទ​ប្រុស ត្រូវជា​គូស្នេហ៍​ជន​រង​គ្រោះ ដែល​ទើបតែ​ស្គាល់គ្នា​ជិត​២​ខែ និង​ធ្លាប់​បាន​រួមរ័ក​ជាមួយ​គ្នា​បាន​២​លើក​ផង​ដែរ ។

អត្ថបទសរសេរ ដោយ