ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ៖ ​គិត​ត្រឹម​ថ្ងៃ​ទី២០ ​មេ​សា​ក្រសួងសុខាភិបាល​ចាយ​ថវិកា​ជាង​៤​លាន​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​អះអាង​ថា​គិត​ត្រឹម​ថ្ងៃ​ទី​២០ខែមេសា ឆ្នាំ​២០២០​នេះ​ក្រសួង​បាន​ទទួល​ថវិកា​ជាតិ​សរុប​ជាង​៤​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ក្នុង​នោះ​ក្រសួង​ក៏​បាន​ចំណាយ ១​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​សម្រាប់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​សាលា​រាជធានី​ភ្នំពេញ សម្រាប់​ការ​ត្រៀម​ធ្វើ​ច​ត្តា​ឡី​ស័ក​លើ​កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ​ប្រមាណ​ជាង ១៥…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​អះអាង​ថា​គិត​ត្រឹម​ថ្ងៃ​ទី​២០
ខែមេសា ឆ្នាំ​២០២០​នេះ​ក្រសួង​បាន​ទទួល​ថវិកា​ជាតិ​សរុប​ជាង​៤​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ក្នុង​នោះ​ក្រសួង​ក៏​បាន​ចំណាយ ១​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​សម្រាប់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​សាលា​រាជធានី​ភ្នំពេញ សម្រាប់​ការ​ត្រៀម​ធ្វើ​ច​ត្តា​ឡី​ស័ក​លើ​កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ​ប្រមាណ​ជាង ១៥ ០០០ នាក់ សម្រាប់​រយៈពេល ១៤ ថ្ងៃ​នោះ ដូច្នេះ​ការ​ចំណាយ​គឹ​ប្រមាណ​ជាង ៥ លាន​ដុល្លារ​ហើយ ។

លោក​ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ថ្លែង​នៅ​ស​ន្និ​សិទ្ធ​សារព័ត៌​មាននៅ​ថ្ងៃ​ទី ២០ មេ​សា​នៅ​ទីស្តីការក្រសួង​ថា ថវិកា ៤ លាន​ដុល្លារ​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ទឹកប្រាក់ ៦ លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​ក្រសួងសុខាភិបាល​បាន​ស្នើ​ជា​គោលការណ៍​ទៅ​រាជរដ្ឋាភិបាល​សម្រាប់​ប្រតិបត្តិការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ ។ លោក​ជំទាវ​បាន​បន្ត​ថា​ថវិកា​ចំនួន ៤ លាន​ដុល្លារ​ដែល​បាន​ចាយ​នោះ គឺ​ត្រូវ​បាន​ចំណាយ​លើ​ការ​ទិញ​សម្ភារៈ​បរិក្ខា​ពេទ្យ ទិញ​ម៉ាស់ ជាដើម ដើម្បី​ផ្គត់​ផ្ត​ង់​ជូន​ទៅ​មន្ទី​ពេទ្យ​ខេត្ត​ទាំង​២៥​ខេត្ត​-​ក្រុង និងមន្ទី​ពេទ្យ​ខ្មែរ​-​សូ​វៀត និង​មន្ទី​ពេទ្យ​ចាក់​អង្រែ ។

ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​រូប​នេះ​បាន​បន្ត​ទៀត​ថា ក្រសួងសុខាភិបាល​ក៏​បាន​ទម្លាក់​ថវិកា​ប្រមាណ ១​លាន​ដុល្លារ​អា​មេ​រិ​ក ដល់​ក្រសួង​ការងារ និង​សាលា​រាជធានី​ភ្នំពេញ ដើម្បី​រៀបចំ​ពិនិត្យ​តាមដាន​លើ​កម្មករ​កាត់ដេរ ជាង ១៥ ០០០​នាក់ ក្នុង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​រយៈពេល ១៤​ថ្ងៃ ។

ដោយឡែក​ថវិការ​របស់​សប្បុរសជន​ដែល​ចូល​តាម​ការ​អំពាវនាវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក​ជំទាវ យក់ សម្បត្តិ​បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា មក​ដល់​ពេល​នេះ​មាន​សរុប​១៣​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ប៉ាន់ស្មាន​បាន​ចំណាយ​ទៅ​វិញ ៥​លាន​ដុល្លារ ដោយ​មិន​បូក​នឹង​ការ​ផ្ទេរ​ទៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ១​លាន​ដុល្លារ​សម្រាប់​ធ្វើការ​ផ្ត​ត់​ផ្គង​ក្នុង​ការ​ធ្វើ​តេ​ស្ត្រ​និង​ព្យាបាល កម្មករ ដែល​ត្រឡប់​ពី​បុណ្យចូលឆ្នាំ​មក​ភ្នំពេញ​វិញ​។

លោកស្រី​បន្ត​ថា​សម្រាប់​ថវិការ​៥​លាន​ដុល្លារ​នេះ​ក្រសួង​បាន​ចំណាយ​ទិញ​ម៉ាស់​សម្រាប់​ពាក់​ទូទៅ ដោយ​បាន​ទិញ​ម៉ាស់​១១​លាន​ម៉ាស់ តាម​ផែនការ​របស់​សម្តេច​តេ​ជោ មក​ក្រសួង សុខាភិបាល ។ ម៉ាស់​ទាំងនេះ​បាន​ទិញ​រួច​ហើយ​នៅឡើយ​តែ​ដឹក​ជញ្ជូន​ក្នុង​ឃ្លាំង ២​កន្លែង គឺ​នៅ​ផ្លូវជាតិ​លេខ​៣​មួយ​កន្លែង និង​នៅ​ផ្លូវជាតិ​លេខ​៦​អា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ