ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ចាប់ឆាតហ្វេសប៊ុក​ប្រពន្ធ ក៏បែក​រឿង​រ៉ាវ​ខ្ទេច​រវាងនាងនិងឪពុក​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​រឿងហេតុមួយ ដែលសឹងមិនគួរឱ្យកើត​មានឡើងរវាងឪពុកបង្កើតនិងកូនស្រី ហើយ​ក៏​ត្រូវ​បាន​បែក​ធ្លាយរហូតមានចុះឃាត់ខ្លួនឪពុករូបនេះតែម្តង ​ក្រោយពី​​កូនប្រសាប្រុសបាន​​ស្តាប់​ឆាត​ហ្វេស​បុក​របស់ប្រពន្ធខ្លួន​​ហើយ ។ ពាក់ព័ន្ធរឿងនេះ គឺ​បុរស​ម្នាក់​ (ឪពុក)…

រាជធានី​ភ្នំពេញ ៖ ​រឿងហេតុមួយ ដែលសឹងមិនគួរឱ្យកើត​មានឡើងរវាងឪពុកបង្កើតនិងកូនស្រី ហើយ​ក៏​ត្រូវ​បាន​បែក​ធ្លាយរហូតមានចុះឃាត់ខ្លួនឪពុករូបនេះតែម្តង ​ក្រោយពី​​កូនប្រសាប្រុសបាន​​ស្តាប់​ឆាត​ហ្វេស​បុក​របស់ប្រពន្ធខ្លួន​​ហើយ ។

ពាក់ព័ន្ធរឿងនេះ គឺ​បុរស​ម្នាក់​ (ឪពុក) បាន​ដើរ​ចូល​ទៅ​កាន់​បន្ទប់​កូនស្រី​បង្កើត​របស់​ខ្លូ​ន​ម្នាក់ ​ដែល​នាង​មាន​ប្ដី​រួច​ទៅ​ហើយ លុះ​ពេល​ចូល​ទៅ​ដល់ឃើញ​នាង​កំពុង​ដេក​ចុច​ទូរស័ព្ទ​ម្នាក់ឯង ក៏​បាន​និយាយ​លួង​លោម​សុំ​កូនស្រី​រួមមេត្រី ប៉ុន្តែ​ត្រូវ​នាង​ប្រកែក​មិន​ព្រម​ឡើយ​ ព្រោះ​វា​ប្រៀប​ដូច​ជា​សត្វ​តិរច្ឆាន ។ បន្ទាប់​មក​ បុរស​ជា​ឪពុក​រូប​នេះ​បាន​និយាយ​ថា «បើ​មិន​ឲ្យ​ប៉ា ក៏​ប៉ា​ត្រូវ​តែ​ធ្វើ​ដែរ ទោះបី​ជាប់គុក​ឬ​ខ្មាស​គេ​ក៏​ដោយ» រួច​ក៏​បាន​ធ្វើ​សកម្ម​ភាព​ចាប់​នាង​រំលោភបាន​សម្រេច​ជា​បន្តបន្ទាប់​រហូត​២​ដង ។

ក្រោយមក ​នាង​បាន​ចាកចេញ​ទៅ​នៅផ្ទះ​ខាង​ប្ដី​ ស្រាប់តែ​បុរស​ជា​ឪពុក​ចិត្តជា​សត្វ​នេះ បាន​ផ្ញើ​សារ​ជា​សំឡេង​​តាម​ឆាត​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទៅ​កាន់​កូនស្រី​ថា «​កូន​ឯង​ទៅ​ដេក​ផ្ទះ​ប្តី​មួយ​អាទិត្យ ហើយ​ឲ្យ​ប៉ា​មួយ​អាទិត្យ​បាន​តែ​មួយ​ដង​» ។ ខណៈនោះ ​ត្រូវ​​បានប្ដី​នាងបាន​​ឆែក​ឃើញ​និងស្ដាប់​ឮ​ ក៏​បាន​សួរនាំ​ប្រពន្ធ​ខ្លួនរហូត​បែកធ្លាយ​រឿងអាស្រូវ ទើប​ប្ដឹង​ឲ្យ​នគរបាល​ខណ្ឌដង្កោ​ចាប់ខ្លួន​ឪពុក​តិរច្ឆាន​នេះ ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

ការ​ចាប់ខ្លួន​បុរស​ជា​ឪពុក​រូប​នោះ ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែ មេសា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ក្នុងភូមិ​ត្រពាំង​សាលា សង្កាត់​ពងទឹក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ បុរស​ជា​ឪពុក​ដែល​ចាប់រំលោភ​កូនស្រី​បង្កើត​ខ្លួនឯង​នោះ​ឈ្មោះ ហម សំអាត អាយុ​៤០​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ​ខាងលើ ចំណែក​កូនស្រី អាយុ​១៥​ឆ្នាំ តែ​មាន​ប្ដី​រួច​ទៅ​ហើយ ។

តាម​ពាក្យបណ្ដឹង​របស់​នាង​ជា​កូនស្រី​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​១២​ថ្ងៃត្រង់ ខណៈ​ពេល​ដែល​ម្ដាយ​និង​ប្ដី​របស់​នាង​មិន​នៅផ្ទះ នាង​កំពុង​តែ​ដេក​ចុច​ទូរស័ព្ទ​លេង​នៅ​ក្នុង​បន្ទប់​ម្នាក់ឯង ឪពុក​រូប​នេះ ​បាន​ដើរ​ចូល​មក​ក្នុងផ្ទះ​រួច​បើកទ្វារ​ចូល​ក្នុង​បន្ទប់​របស់​នាង ហើយ​និយាយ​លួង​លោម​ប៉ង​រួមរ័ក​ជាមួយ​នាង​ថា​«​ប៉ា​សុំ​ដេក​(​រួម​ភេទ​)​ជាមួយ​កូន​ឯង​» ។ ពេល​ត្រូវ​ឪពុក​និយាយ​បែប​នេះ នាង​បាន​បដិសេធ​ថា​ «​ខ្ញុំ​មិន​ដេក​ជាមួយ​ប៉ា​ទេ​»​ ស្រាប់តែ​ឪពុក​បាន​ស្រែក​គំរាម​នាង​ថា «​បើ​មិន​ឲ្យ​ប៉ា ក៏​ប៉ា​ត្រូវ​តែ​ធ្វើ​ដែរ ទោះបី​ជាប់គុក​ឬ​ខ្មាស​គេ​ក៏​ដោយ​» លុះ​ពេល​ត្រូវ​ឪពុក​គម្រាម​បែប​នេះ​ នាង​លែង​ហ៊ាន​តបត​ហើយ​ក៏​នៅ​ស្ងៀម​បណ្តោយ​ឲ្យ​ឪពុក​រំលោភ​រហូត​បាន​សម្រេច​តែ​ម្ដង ។ លុះ​ក្រោយមក​នាង​ក៏​មិន​ហ៊ាន​យក​រឿង​នេះ​ទៅ​ប្រាប់​ម្ដាយ​ឬ​ប្ដី​ឲ្យ​ដឹង​ទេ​សុខចិត្ត​បៀមទុក្ខ ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​៤​និង​៥​នាទី​ល្ងាច ខណៈ​នាង​កំពុង​តែ​ឈរ​លេង​នៅ​ក្បែរ​ផ្ទះ ស្រាប់តែ​ឪពុក​រូប​នេះ​ បាន​ហៅ​ឲ្យ​នាង​ចូល​ក្នុងផ្ទះ រួច​ធ្វើ​សកម្មភាព​ចាប់​រំលោភ​រហូត​បាន​សម្រេច​១​លើក​ទៀត រួច​ហើយ​គម្រាម​មិន​ឲ្យ​នាង​និយាយ​រឿងរ៉ាវ​ខាងលើ​ប្រាប់​ម្តាយ​និង​ប្តី​របស់​នាង​ឱ្យ​ដឹង​ឡើយ ។ ក្រោយមក ដោយសារ​តែ​ខ្លាច​ឪពុក​រំលោភ​បន្ត​ទៀត នាង​បាន​សម្រេច​ចាក​ចេញ​ទៅ​រស់នៅ​ផ្ទះ​ខាង​ប្តី​និង​ឪពុក​ម្ដាយក្មេក​ស្ថិត​នៅ​ក្នុងភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ​វិញ ។

ចំណែក​បុរស​ជា​ឪពុក​បង្កើត​បាន​ព្យាយាម​ផ្ញើ​សារ​ជា​សំឡេង​តាម​ឆាតបណ្ដាញ​សង្គមទៅ​កាន់​ទូរស័ព្ទ​កូន​ស្រី​ថា​​«​កូន​ឯង​ទៅ​ដេក​ផ្ទះ​ប្តី​មួយ​អាទិត្យ ហើយ​ឲ្យ​ប៉ា​មួយ​អាទិត្យ​បាន​តែ​មួយ​ដង​» ។ ពេល​នោះ​ កូន​ប្រសា​ប្រុស ឃើញ​ទូរស័ព្ទ​ប្រពន្ធ​លោត​សំឡេង​សារ​ក៏​មានការ​សង្ស័យ ក៏ បាន​យក​ទូរស័ព្ទ​ឆែក​មើល​ឃើញ​និង​ចុច​ស្ដាប់​ឮ សំឡេង​ឪពុកក្មេក​និយាយ​ដាក់​ប្រពន្ធ​ខ្លួន​បែប​នេះ ក៏​បាន​សួរនាំ​ប្រពន្ធ​ទើប​ដឹង​រឿង​ពិត រួច​ក៏​នាំ​គ្នា​ទៅ​ដាក់​ពាក្យ​ប្ដឹង​សុំ​ការ​អន្តរាគមន៍​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពងទឹក ។

ក្រោយមក ​ដោយ​មាន​បញ្ជា​ពី​លោក​វរសេនីយ៍ឯក ជឹ​ម សុ​ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ នៅ​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល​ថ្ងៃ ខែ ឆ្នាំ​ដដែល កម្លាំង​នគរបាល​ប៉ុស្តិ៍​ខាងលើ​ និង​នគរបាល​ខណ្ឌដង្កោ​បាន​ធ្វើការ​ស្រាវជ្រាវ​និង​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ដល់​ផ្ទះ រួច​ហើយ​នាំ​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់​ការ​តាមច្បាប់ ៕​

អត្ថបទសរសេរ ដោយ