ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាល់កុល ឬ​ជេ​ល​ដែល​សុទ្ធ​ល្អ មាន​អក្សរ​និង​លេខ​សំគាល់​ពី​ក្រសួងសុខាភិបាល​

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​យោង​តាមហ្វេ​ស​ប៊ុ​ក​ផេ​ក​​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង កាលពី​ថ្ងៃ​ទី​១៨ មេ​សា បានអោយ​ដឹង​ថា ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ ទិញ​អាល់កុល ឬ​ជេ​ល…

រាជធានី​ភ្នំពេញ ៖ បើ​យោង​តាមហ្វេ​ស​ប៊ុ​ក​ផេ​ក​​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង កាលពី​ថ្ងៃ​ទី​១៨ មេ​សា បានអោយ​ដឹង​ថា ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ ទិញ​អាល់កុល ឬ​ជេ​ល ដែល​សុទ្ធ​ល្អ សម្រាប់​លាងដៃ ដើម្បី​សម្លាប់​មេរោគ ដែល​មានការ​ទទួលស្គាល់​ត្រឹមត្រូវ​ពី​ក្រសួង ។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​លើក​ឡើង​ថា ព្រោះថា ការ​ទិញ​អាល់កុល ឬ​ជេ​ល​មិន​សុទ្ធ អាច​ប៉ះពាល់​ដល់​សុខភាព និង​មិន​មាន​ប្រសិទ្ធិ​ភាព ថែម​ទាំង​បាត់បង់​ថវិការ​ទៀត​ផង ។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ក៏​បាន​ណែនាំ​ថា ដើម្បី​ទិញ​អាល់កុល ឬ​ជេ​ល ដែល​សុទ្ធ​ល្អ និង​មានការ​ទទួលស្គាល់​ពី​ក្រសួងសុខាភិបាល សូម​បងប្អូន​ទិញ​ផលិតផល ដែល​មាន​អក្សរ និង​លេខ​សំគាល់ ដូច​មាន​ក្នុង​រង្វង់​ក្រហម ដូច​ខាងក្រោម​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ