ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋីម្នាក់ចែករំលែកយុទ្ធសាស្រ្តជួយឱ្យអាជីវកម្មឆ្លងផុតគ្រាអាសន្ន

3 ឆ្នាំ មុន

មុន​ពេល​លោក ម៉ាក ឃ្យូ​បេន (Mark Cuban) ក្លាយជា​មហាសេដ្ឋី លោក​ធ្លាប់​ជា​ម្ចាស់​អាជីវកម្ម​តូច​មួយ​ដែល​ធ្លាប់​ឆ្លងកាត់​ស្ថាន​ការ​ដែល​ស្តាប់​តែ​ប្រាក់​ចំណូល​ត្រូវ​បាន​កាត់​ផ្តាច់​ទាំងស្រុង ដូច​ស្ថាន​ការ​ដែល​អាជីវករ​ជា​ច្រើន​កំពុង​ជួប​ប្រទះ​ព្រោះតែ​កូ​វី​ដ ១៩ ជាដើម…

មុន​ពេល​លោក ម៉ាក ឃ្យូ​បេន (Mark Cuban) ក្លាយជា​មហាសេដ្ឋី លោក​ធ្លាប់​ជា​ម្ចាស់​អាជីវកម្ម​តូច​មួយ​ដែល​ធ្លាប់​ឆ្លងកាត់​ស្ថាន​ការ​ដែល​ស្តាប់​តែ​ប្រាក់​ចំណូល​ត្រូវ​បាន​កាត់​ផ្តាច់​ទាំងស្រុង ដូច​ស្ថាន​ការ​ដែល​អាជីវករ​ជា​ច្រើន​កំពុង​ជួប​ប្រទះ​ព្រោះតែ​កូ​វី​ដ ១៩ ជាដើម ។ ប៉ុន្តែ​លោក​បាន​ឆ្លងកាត់​ឧបសគ្គ​នេះ​ដោយ​ជោគជ័យ ព្រោះតែ​យុទ្ធសាស្ត្រ​ខាងក្រោម​ដែល​អាជីវករ​គួរ​រៀនសូត្រ​តាម​៖

១. ទទួលយក​ការ​ពិត​ជាក់ស្តែង និង​ចេញ​សកម្មភាព​ភ្លាម​ៗ
មិន​មាន​នរណា​អាច​ទស្សន៍​ទាយ​ទុក​មុន​ថា​ពិភពលោក​នឹង​ជួប​នូវ​វីរុស​ដ៏​កាច​សាហាវ​ដែល​ត្រូវ​បាន​រាតត្បាត​ទូ​ទាំង​សកល​បែប​នេះ​ទេ ។ ដូច​គ្នា​ដែរ វា​ជា​រឿង​ធម្មតា​ក្នុង​ការ​ជួប​នូវ​អារម្មណ៍​ខឹង និង​ភ័យ​ខ្លាច ។ ប៉ុន្តែ​ក្នុង​នាម​ជា​អាជីវករ អ្នក​មិន​អាច​ឈរ​ស្ងៀម​បាន​ទេ អ្នក​ត្រូវ​តែ​ចេញ​សកម្មភាព​ភ្លាម​ៗ ។

២. រក្សា​តម្លាភាព
លោក​មហាសេដ្ឋី​ខាងលើ​ប្រាប់​ដល់​អាជីវករ​ឲ្យ​រក្សា​តម្លាភាព​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​បុគ្គលិក និង​មនុស្ស​ដែល​អ្នក​ជំពាក់ ។ ក្នុង​កំឡុង​ពេល​នេះ អ្នក​ត្រូវ​តែ​រក្សា​ទំនាក់ទំនង​ជាមួយ​បុគ្គលិក​ធនាគារ ម្ចាស់ផ្ទះ ឬ​ដី និង​បើក​ទូលាយ​ពី​ស្ថាន​ការ​ដែល​អ្នក​កំពុង​តែ​មាន ។

៣. រក្សា​ភាព​ស្មោះត្រង់
លោក​បាន​បន្ថែម​ទៀត​ថា អ្នកមាន​ការងារ​ត្រូវធ្វើ​ច្រើន​ណាស់​ទើប​អាច​ឆ្លង​ផុត​ស្ថាន​ការ​នេះ​បាន​ដូ​ចេះ្ន​អ្នក​មិន​គួរ​កុហក​ពី​ស្ថាន​ការ​របស់​អ្នក​ទេ ។ ការ​ដឹកនាំ​អាជីវកម្ម​របស់​អ្នក​ឆ្លងកាត់​កូ​វី​ដ ១៩ នេះ​តម្រូវ​ឲ្យ​អ្នក​បើក​ទូលាយ​ពី​បញ្ហា​ដែល​អ្នក​កំពុង​តែ​ជួប​ប្រទះ ។

៤. ផ្តោត​សំខាន់​លើ​ទំនាក់ទំនង
ជាក់ស្តែង អតិថិជន​ជា​ច្រើន​របស់​អ្នក​ប្រហែលជា​មិន​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ចំណាយ​ថវិកា​របស់​ពួក​គេ​ទេ​ក្នុង​កំឡុង​ពេល​នេះ ដូច្នេះ​វា​មិនមែន​ជា​ពេល​ល្អ​ក្នុង​ការ​ផ្តោត​សំខាន់​លើ​ការ​លក់​ទេ​ទោះជា​ប្រាក់​ចំណូល​មាន​សារៈសំខាន់​ពិតមែន​ក្តី ។
ផ្ទុយ​មក​វិញ​លោក​ឃ្យូ​បេន​ផ្តល់​យោបល់​ឲ្យ​អាជីវករ​យកចិត្តទុកដាក់​លើ​ការ​កសាង​ទំនាក់ទំនង​ដែល​មាន​ស្រាប់​ទៅ​វិញ​មិន​ថា​តាម​ការ​សួរសុខទុក្ខ ឬ​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ទេ ។

៥. សិក្សា​បន្ថែម​ពី​កម្ចី
អ្នក​អាច​សួរ​យោបល់​អ្នកជំនាញ​ផ្នែក​នេះ ឬ​ព្យាយាម​អប់រំ​ខ្លួន​បន្ថែម​ពី​កម្ចី​សម្រាប់​អាជីវកម្ម​ធន់​តូច ។ អ្នក​មិន​គួរ​ពឹងផ្អែក​លើ​ធនាគារ​ទាំងស្រុង​ទេ ។ ព្រោះតែ​រដ្ឋាភិបាល​នៅ​តាមដាន​ស្ថាន​ការ អ្នក​គួរតែ​យល់​ដឹង​នូវ​រាល់​វិធានការ​រដ្ឋាភិបាល​ដែល​បាន​អនុម័ត​លើ​អាជីវកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ