ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល ​៖ ជា​ម​ធ្យ​ម​អ្នកជំងឺ​កូ​វី​ដ​-១៩​ម្នាក់​ចំណាយ​ខ្ទង់ ២០០០ ទៅ២៥០០ដុល្លារ​អា​មេ​រិ​ក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ខណៈ​ដែល​កម្ពុជា​បាន​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ បានជា​សះស្បើយ​រហូត​ដល់​១០៧​នាក់ ​នៃ​អ្នកជំងឺ​សរុប​ចំនួន១២២ករណី​នោះ ការ​ចំណាយ​លើ​ការ​ធ្វើតេស្ត​ក៏​ដូច​ជា ​ការ​ព្យាបាល​ដោយ​ថ្នាំពេទ្យ​ព្រមទាំង​ម្ហូបអាហារ​ផង​នោះ គឺ​ក្រសួងសុខាភិបាល​ត្រូវ​ចំណាយ​ជា​ម​ធ្យ​ម​ពី ២០០០ ទៅ…

រាជធានី​ភ្នំពេញ ​៖ ខណៈ​ដែល​កម្ពុជា​បាន​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ បានជា​សះស្បើយ​រហូត​ដល់​១០៧​នាក់ ​នៃ​អ្នកជំងឺ​សរុប​ចំនួន១២២ករណី​នោះ ការ​ចំណាយ​លើ​ការ​ធ្វើតេស្ត​ក៏​ដូច​ជា ​ការ​ព្យាបាល​ដោយ​ថ្នាំពេទ្យ​ព្រមទាំង​ម្ហូបអាហារ​ផង​នោះ គឺ​ក្រសួងសុខាភិបាល​ត្រូវ​ចំណាយ​ជា​ម​ធ្យ​ម​ពី ២០០០ ទៅ ២៥០០ ដុល្លារ​អា​មេ​រិ​ក​សម្រាប់​អ្នកជំងឺ​កូ​វី​ដ​-១៩ ម្នាក់ ។

លោក​ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ថ្លែង​នៅ​ស​ន្និ​សីទ​សារព័ត៌​មាន នៅ​ទីស្តីការក្រសួង​សុខាភិបាល​ នៅ​ថ្ងៃ​ទី២០ មេ​សា​នេះ​ថា សម្រាប់​ការ​ធ្វើតេស្ត​មួយ ​គឺ​ប្រហែល១០០ ទៅ១២០ដុល្លារ គឺ​គ្រាន់តែ​តេស្ត​នៅ​មន្ទីរពិសោធន៍ ហើយ​ក្នុង​នោះ​ការ​ចំណាយ​ផ្សេង​ទៀត​ លើ​ការ​ព្យាបាល ​គឺ​ប្រមាណ​ជាង ១០០០ ដុល្លារ ដោយ​ត្រូវ​ព្យាបាល​ដាក់​សេរ៉ូម ឬ​ថ្នាំពេទ្យ​ដូច្នេះ​ជាម​ធ្យ​មសម្រាប់​អ្នក​សម្រាក​នៅ​មន្ទីរពេទ្យ ​គឺ​អស់​ការ​ចំណាយ​ប្រមាណ​ជាង ២០០០ ទៅ ២៥០០ ដុល្លារ​ម្នាក់ ក្នុង​ការ​ស្នាក់​នៅ​ព្យាបាល ១០​ថ្ងៃ​ឡើង ។

សូម​រម្លឹក​មក​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ថា ​ការ​ព្យាបាល​អ្ន​កជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា​មិន​ថា ​ជនជាតិ​ខ្មែរ ឬ​ក៏​បរទេស​នោះ​ទេ គឺ​ការ​ព្យាបាល​មិន​គិតថ្លៃ​ឡើយ ខណៈ​បណ្តា​ប្រទេស​ផ្សេង​ទៀត ការ​ព្យាបាល​ជនបរទេស​ គឺ​ត្រូវ​បង់ថ្លៃ ហេតុ​ដូច្នេះ​កម្ពុជា​ទោះជា​ប្រទេស​តូច​ តែ​ចិត្តធំ​ទូលាយ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ