ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លឹមសារ​នៃ​ជីវិត​ស្ថិត​ត្រង់​ប្រព្រឹត្ត​ល្អ

4 ឆ្នាំ មុន

អំណាច​នៃ​ទ្រព្យសម្បត្តិ​ក្នុង​លោក​នេះ​មាន​កម្លាំង​ខ្លាំងក្លា​ណាស់ តែ​វា​គ្រាន់តែ​ជា​សម្បក​របស់​មនុស្ស​តែ​ប៉ុណ្ណោះ មិនមែន​ជា​ខ្លឹម​របស់​មនុស្ស​ឡើយ ដូច​សេចក្ដី​សំខាន់​របស់​កាំបិត​នៅ​ត្រង់​មុត មិនមែន​នៅ​ត្រង់​ដង​ទេ ទោះបី​កាំបិត​នោះ​មាន​ដង​មាស​ដង​ពេជ្រ​ក៏​ដោយ តែបើ​ផ្លែកាំបិត​មិន​មុត​ក៏​ប្រើ​មិន​បានជា​ប្រយោជន៍​ដែរ ។ បុគ្គល​ម្នាក់​រវល់​តែ​ស្វែងរក​មាស​រក​ពេជ្រ​មក​ប្រដាប់​ដងកាំបិត បែរជា​បណ្ដោយ​ឲ្យ​កាំបិត​ច្រែះ​ស៊ី​ខូច​មុខ​លែង​មុត…

អំណាច​នៃ​ទ្រព្យសម្បត្តិ​ក្នុង​លោក​នេះ​មាន​កម្លាំង​ខ្លាំងក្លា​ណាស់ តែ​វា​គ្រាន់តែ​ជា​សម្បក​របស់​មនុស្ស​តែ​ប៉ុណ្ណោះ មិនមែន​ជា​ខ្លឹម​របស់​មនុស្ស​ឡើយ ដូច​សេចក្ដី​សំខាន់​របស់​កាំបិត​នៅ​ត្រង់​មុត មិនមែន​នៅ​ត្រង់​ដង​ទេ ទោះបី​កាំបិត​នោះ​មាន​ដង​មាស​ដង​ពេជ្រ​ក៏​ដោយ តែបើ​ផ្លែកាំបិត​មិន​មុត​ក៏​ប្រើ​មិន​បានជា​ប្រយោជន៍​ដែរ ។

បុគ្គល​ម្នាក់​រវល់​តែ​ស្វែងរក​មាស​រក​ពេជ្រ​មក​ប្រដាប់​ដងកាំបិត បែរជា​បណ្ដោយ​ឲ្យ​កាំបិត​ច្រែះ​ស៊ី​ខូច​មុខ​លែង​មុត ចំណែក​ជន​ម្នាក់​ទៀត​ព្យាយាម​សំលៀង​មុខកាំបិត​ជា​និច្ច ឯ​ដងកាំបិត​វិញ​គ្រាន់តែ​ជា​ឈើ​សម្រាប់​ចាប់​កាន់​ឲ្យ​ល្មម​ដៃ​ប៉ុណ្ណោះ ក្នុង​សេចក្ដី​នេះ​អ្នក​សំលៀងកាំបិត​ទើបបាន​ដឹង​អំពី​សារសំខាន់​របស់​កាំបិត​ពិតប្រាកដ ។ ឯ​វិបត្តិ​ប្រើ​ការ​មិនកើត គឺ​ធ្លាក់​ទៅ​លើ​អ្នក​រវល់​នឹង​ដងកាំបិត​នោះ​ឯង ។

ហេតុ​នោះ​ទើប​លោក​ពោល​ថា ការ​ចេះ​ដឹង និង​ការ​ប្រព្រឹត្ត​ល្អ ព្រមទាំង​សេចក្ដី​ស្ងប់​គឺជា​ខ្លឹមសារ​នៃ​ជីវិត​ពិតប្រាកដ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ