ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែករំលែ​កឱ្យដឹងពី​គ្រោះថ្នាក់ដល់ជីវិត​​ដែល​មិន​​​​​នឹកស្មាន តែ​ដោយ​សារប្រហែស

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​បាន​បាត់បង់ជីវិតភ្លាម​ៗ ដោយសារ​តែ​ក្រ​មា​ដែល​គាត់​​បង់នៅ.ក​ បាន​ទាក់​រឹត​ជាប់​ទៅ​នឹង​ម៉ាស៊ីន​រែង​គ្រាប់ស្រូវ​ ដែល​កំពុង​ដំណើរការ កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១៩ មេ​សា នៅ​ចំណុច​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ…

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​បាន​បាត់បង់ជីវិតភ្លាម​ៗ ដោយសារ​តែ​ក្រ​មា​ដែល​គាត់​​បង់នៅ.ក​ បាន​ទាក់​រឹត​ជាប់​ទៅ​នឹង​ម៉ាស៊ីន​រែង​គ្រាប់ស្រូវ​ ដែល​កំពុង​ដំណើរការ កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១៩ មេ​សា នៅ​ចំណុច​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​ ។​

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ ឈ្មោះ ប្រែង ហ៊ីង ភេទ​ប្រុស​អាយុ​៦៦​ឆ្នាំ រស់នៅ​ភូមិ​, សង្កាត់ កើតហេតុ​ ។ សមត្ថកិច្ច​បាន​និយាយ​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ភ្លាម​ៗ ដោយសារ​បោក​ផ្ទប់​ទៅ​នឹង​ដែក​កញ្ច្រែង​ម៉ាស៊ីន ​រែង​គ្រាប់ស្រូវ ជាមួយនឹង​ក្រ​មាដែល​គាត់​​បង់នៅ​ក​ ។ នេះ​ជា​រឿង​ស្មាន​មិន​ដល់ តែ​ក៏​ជា​ការ​ធ្វេសប្រហែសមួយផងដែរ ពេលកំពុងធ្វើការ​ងារ​ជាមួយ​គ្រឿងយន្ត​។

​បើ​តាម​ក្រុម​គ្រួសារ​ជន​រង​គ្រោះបាន​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ គាត់​បាន​ប្រមូល​ស្រូវពូជ​ ​យក​ទៅ​រែង​នឹង​ម៉ាស៊ីន​ ។ ពេល​ដែល​ម៉ាស៊ីន​កំពុង​ដំណើរ គាត់​បាន​យក​ស្រូវ​ទៅ​ចាក់​ក្នុង​ធុង​ខាងលើ ស្រប​ពេល​នោះ​ ស្រាប់តែ​ក្រ​មាដែល​គាត់បង់ក ទាក់​ជាប់​នឹង​ដែក​ទាញ​កញ្ច្រែង​រែង ធ្វើ​ឱ្យ​ឆក់​ទាញ​ក្បាល​គាត់​បោក​ផ្ទប់​ទៅ​នឹង​ដែក​កញ្ច្រែង​នោះ​ពេញទំហឹង​តែ​ម្ដង​ ។ ក្បាល​គាត់​បោក​ពេញទំហឹង ជាមួយនឹង​ក្រ​មារឹត​ក​គាត់​ជាប់​យ៉ាង​ខ្លាំង​ផង ធ្វើ​ឱ្យ​គាត់​ដាច់ខ្យល់​ស្លាប់​ភ្លាម​ៗ​យ៉ាង​អ​ណោ​ច​អ​ធ​ម័​បំផុត បើ​ទោះជា​អ្នក​នៅ​ក្បែរ​នោះ​ព្យាយាម​ពន្លត់​ម៉ាស៊ីន​ភ្លាម​ៗ​ក៏​មិន​អាច​ជួយ​បាន​ដែរ​។ ​

សមត្ថកិច្ច​មូលដ្ឋាន​និង​មន្ត្រី​ជំនាញបាន​ចុះ​ភ្លាម​ៗ​ទៅ​កាន់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​។ ប៉ុន្តែ​យ៉ាងណា មន្ត្រី​ជំនាញ​បាន​អះអាង​ជាបឋម​ថា ជន​រង​គ្រោះ​បាន​បោក​ក្បាល​ផ្ទប់​នឹង​ដែក​យ៉ាងធ្ងន់ធ្ងរ ថែម​ទាំង​មាន​ក្រ​ម៉ា​រឹត​ក​ជាប់​យ៉ាង​ខ្លាំង​ផង ធ្វើ​ឱ្យ​គាត់​ដាច់ខ្យល់​ស្លាប់​ភ្លាម​ៗ​។ ដូច្នេះ​បើ​យោង​លើ​ការ​ពិនិត្យ​ជាក់ស្ដែង និង មាន​ការ​បំភ្លឺ​ជាក់លាក់​ពី​ក្រុម​គ្រួសារ​ផង ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ ដោយសារ​ទាក់​ក្រ​មាបង់ក​នឹង​ម៉ាស៊ីន​រែង​ស្រូវ​មែន​ ។ ក្រោយ​ធ្វើការ​ពិនិត្យ មន្ត្រី​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ ប្រគល់​សព​ជន​រង​គ្រោះ​ឱ្យទៅ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​៕ ​

អត្ថបទសរសេរ ដោយ